ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់ជរា ជនពិការ កុមារកំព្រា ១៥០ គ្រួសារ ទទួលអំណោយពី​អភិបាលខេត្ត

3 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី៖ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត ខណៈដែលប្រទេសកម្ពុជា កំពុងរាតត្បាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក ស្វាយ…

មណ្ឌលគិរី៖ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត ខណៈដែលប្រទេសកម្ពុជា កំពុងរាតត្បាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រា ចំនួន ១៥០ គ្រួសារ នៅ ៥ឃុំ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក​ ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំនូវ​ការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋទូទៅ ពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងគ្រួសារ ដែលមានទុក្ខលំបាក់ផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

លោកអភិបាលខេត្ត បន្ថែមថា ​អំណោយ ដែល​ផ្តល់ជូនពលរដ្ឋរងគ្រោះ នាពេលនេះ គឺជាការចូលរួមចំណែកដោះស្រាយនូវការខ្វះខាតរបស់ពលរដ្ឋបានមួយកម្រិត ជាពិសេស​ដើម្បីឲ្យពួកគាត់មានលទ្ធភាព ក្នុងការបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗ បន្ថែមទៀត។

លោក​បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ រួមទាំងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាពកាន់តែល្អប្រសើរឡើង។ ជាងនេះទៅទៀត ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារសុខសន្តិភាព ព្រោះសុខសន្តិភាពនេះ គឺជាកត្តាសំខាន់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន ហើយក៏សូមឱ្យពលរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស  និងលាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត និងមិនត្រូវប្រមូលផ្តុំគ្នាច្រើន ដើម្បីរួមគ្នាការពារជំងឺកូវីដ១៩ ទាំងអស់គ្នា។

​ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តមណ្ឌលគិរី លោក ខឹម សុផុន បានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១៥០គ្រួសារ មកពី ៥ឃុំ ក្នុងស្រុកកោះញែក ដែលទទួលបានអំណោយ នាពេលនេះ គឺ​​ក្នុង ១គ្រួសារ ទទួលបាន​៖ អង្ករ ១៥គីឡូក្រាម កន្ទេល១ ភួយ១ ត្រីខ ១យួរ ទឹកត្រី ៤ដប។  ដោយឡែក លោកស្រី​ យាន ឌីណា ភរិយា​អភិបាលខេត្ត និងជាប្រធានសាខាសមាគមកាយឬទ្ធិនារី​កម្ពុជា ខេត្តមណ្ឌលគិរី​ បានឧបត្ថម្ភបន្ថែម​ ក្នុង ១គ្រួសារ ២ម៉ឺនរៀល និងសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្ត បានឧបត្ថម្ភអាវរងាចំនួន ១៥០អាវផងដែរ៕ ​​  ដោយ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ