ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​ចុះ​ពី​រថយន្ត​​Luxus 470 យក​កន្ត្រៃ​ចាក់​​​ខ្លួនឯង​សង្ស័យ​បែក​ថ្នាំ

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​យក​កន្ត្រៃ​ចាក់​បំពង់ក​ខ្លួនឯង​ដើម្បី​បញ្ចប់ជីវិត​នោះ​​​ បាន​​បង្ក​​ការ​ភ្ញាក់ផ្អើល​នៅ​​​រសៀល​ថ្ងៃ​ទី​៤ ​កក្កដា​ ២០១៥ ​នៅ​មុខ​ស្ថាន​នី​យប្រេង​កាល់​តិច ​មហាវិថី​ព្រះ​មុនី​វង្ស​ កែង​ផ្លូវ​លេខ​៨៦

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​យក​កន្ត្រៃ​ចាក់​បំពង់ក​ខ្លួនឯង​ដើម្បី​បញ្ចប់ជីវិត​នោះ​​​ បាន​​បង្ក​​ការ​ភ្ញាក់ផ្អើល​នៅ​​​រសៀល​ថ្ងៃ​ទី​៤ ​កក្កដា​ ២០១៥ ​នៅ​មុខ​ស្ថាន​នី​យប្រេង​កាល់​តិច ​មហាវិថី​ព្រះ​មុនី​វង្ស​ កែង​ផ្លូវ​លេខ​៨៦​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ​ប៉ុន្តែមិន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នោះ​ទេ​ ក្រោយ​ពី​បញ្ជូន​ទៅ​មន្ទី​រពេទ្យ​កាល់​ម៉ែត ​ហើយ​គ្រូពេទ្យ​ព្យាយាម​ជួយ​​សង្គ្រោះ ។

​មន្ត្រី​នគរបាល​មូលដ្ឋាន ​បាន​ឲ្យ​ដឹង​ថា ​​ ​​​បុរស​​ដែល​យក​កន្ត្រៃ​ចាក់​បំពង់ក​ខ្លួនឯង​នេះ​ ឈ្មោះ​ អ៊ឹង ​តារា អាយុ​២៥​ឆ្នាំ​ ​ជា​អ្នក​​បើករថយន្ត​ដឹក​ភ្ញៀវ​ នៅ​សណ្ឋាគារ​ភ្នំពេញ​ មាន​ទីលំនៅ​ម្តុំ​ផ្សារ​ថ្មី​ ខណ្ឌដូនពេញ​ បាន​ជិះ​រថយន្ត​ម៉ាក​​ឡិច​​ស៊ិស​៤៧០ ពណ៌​ស្ករ ​ពាក់​ស្លាក​លេខ​២D-៥៥០៧ ដឹក​ប្រពន្ធ​ឈ្មោះ ​យ័ន្ត ស្រី​មុំ អាយុ​២០​ឆ្នាំ​ ចូល​មក​ចាក់​សាំង​នៅ​ស្ថានីយកាល់​តិច ​​។

បុរសនេះ​​ មាន​ទំនាស់​ពាក្យ​​សម្តី​ជា​ប្រពន្ធ​ក្នុង​រថយន្ត​ ហើយ​រត់​ចេញ​មក​ខាងក្រៅ​ព្រមទាំង​កាន់​កន្ត្រៃ​នៅ​ជាប់​នឹង​ដៃ​ផង ​រួច​ក៏​ចាក់​បំពង់កខ្លួនឯង ​បណ្តាល​ឲ្យ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ ។ ​ប្រភព​​​​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ទៀត ​ក៏​រត់​ឆ្លងថ្នល់​សំដៅ​ទៅ​សណ្ឋាគារ​ភ្នំពេញ​ ហើយ​យក​កន្ត្រៃ​ចាក់​ខ្លួនឯង​បន្ថែម​ទៀត​ ​ប៉ុន្តែ​ ត្រូវ​ក្រុម​សន្តិសុខ​ប្រចាំការ​នៅ​ទីនោះ​ជួយ​អន្តរាគមន៍​ចាប់​បុរស​រូប​​នេះព្រមទាំង​យក​ក្រមា​រុំ​មុខរបួស​ និង​នាំ​គ្នា​សែង​ដាក់​លើ​​រ៉ុម៉ក​ម៉ូតូ​​​បញ្ជូន​ទៅ​មន្តីរ​ពេទ្យ​កាល់​ម៉ែត​តែ​ម្តង ។

ទាក់ទិន​នឹង​ការ​ធ្វើ​អត្តឃាត​ខាងលើ​ សមត្ថកិច្ច​ជំនាញ​មួយ​រូប​បាន​និយាយ​ថា ​បុរស​ដែល​យក​កន្ត្រៃ​ចាក់​បំពង់ក​ខ្លួនឯង​នេះ ​គឺ​​សង្ស័យ​បែក​ថ្នាំ​ច្រើន​ជាង​ ​​ព្រោះ​ពេញ​មួយ​យប់​ហើយ​ដែល​បុរស​រូប​នេះ​បាន​ចូល​ក្លិប​កម្សាន្ត​​រហូត​ទាល់តែ​ប្រពន្ធ​ជិះ​ម៉ូ​តូ​ស្វែងរក ​​​ហើយ​នាំ​គ្នា​ជិះ​រថយន្ត​មក​ចាក់​សាំង​គ្មាន​លុយ​ឲ្យ​គេ​ក៏​យក​ទូរស័ព្ទ​ដាក់បញ្ចាំ​ទៀត ។ ម្យ៉ាង​វិញទៀត ​មុន​​ចាក់​បំពង់ក​​ខ្លួនឯង​នេះ ​រូបគេ​បាន​ស្រែក​រវើរវាយ​ថា​ មាន​គេ​តាម​ចាប់​ និង​តាម​សម្លាប់ ​ហើយ​នៅ​​ក្នុង​មន្ទីរពេទ្យ​ក៏​ស្រែក​ពាក្យ​ដដែល​នេះ​ដែរ ។

​ចំណែក​លោក​វរសេនីយ៍ទោ ហួត ចាន់​យ៉ារ៉ាន់ ​អធិការ​នគរ​បាល​ខណ្ឌ​ដូន​ពេញ ​បាន​ប្រាប់​អ្នកកាសែត​ថា ​មូលហេតុ​ដែល​នាំ​ឱ្យ​ជន​រង​គ្រោះ​ចាក់​ខ្លួនឯងយ៉ាង​ដូច្នេះ គឺ​ដោយសារ មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ប៉ុន្តែ​មិនដឹង​ថា មានរឿង​អី​នោះ​ទេ ​៕