របបស៊ីរីបាត់បង់ទីតាំងយោធាសំខាន់មួយនៅក្រុងអាឡែប
ក្រុមចម្រុះពួកឧទ្ទាមមួយបានវាយយកបានទីតាំងយោធាយុទ្ធសាស្ត្រមួយនៃរបបស៊ីរីនៅក្រុងអាឡែប ដែលនេះជាការផ្លាស់ប្តូរសំខាន់មួយលើទីលានប្រយុទ្ធរយៈពេល២ឆ្នាំក្នុងអតីត
ក្រុមចម្រុះពួកឧទ្ទាមមួយបានវាយយកបានទីតាំងយោធាយុទ្ធសាស្ត្រមួយនៃរបបស៊ីរីនៅក្រុងអាឡែប ដែលនេះជាការផ្លាស់ប្តូរសំខាន់មួយលើទីលានប្រយុទ្ធរយៈពេល២ឆ្នាំក្នុងអតីត
ក្រុមចម្រុះពួកឧទ្ទាមមួយបានវាយយកបានទីតាំងយោធាយុទ្ធសាស្ត្រមួយនៃរបបស៊ីរីនៅក្រុងអាឡែប ដែលនេះជាការផ្លាស់ប្តូរសំខាន់មួយលើទីលានប្រយុទ្ធរយៈពេល២ឆ្នាំក្នុងអតីតរដ្ឋធានីសេដ្ឋកិច្ចនោះរបស់ស៊ីរី ។
ក្រុងអាឡែបជាទីក្រុងធំទី២របស់ស៊ីរីត្រូវពុះចែកទី២ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១២ មករវាងផ្នែកខាងកើតកាន់កាប់ដោយពួកឧទ្ទាម និងបណ្តាសង្កាត់ភាគខាងលិចកាន់កាប់ដោយរដ្ឋាភិបាល ។ ក៏ប៉ុន្តែក្រុមចម្រុះពួកឧទ្ទាមអ៊ិស្លាមនិយមថ្មីមួយបានបើកធ្វើកាលពីថ្ងៃទី២ កក្កដា នូវការវាយលុកចម្បងមួយលើសង្កាត់ ZAHRA ត្រួតត្រាដោយរដ្ឋាភិបាល ដែលការវាយលុកនេះធ្វើឡើងបន្ទាប់ពីក្រុមមួយទៀត គឺក្រុម FATAH HALAB ធ្វើការវាយលុកក្នុងសង្កាត់មួយទៀតត្រួតត្រាដោយរបបស៊ីរី ។
ការប្រយុទ្ធគ្នានេះដែលមានសភាពខ្លាំងក្លាបំផុតនៅក្រុងអាឡែប ចាប់តាំងពីឆ្នាំ២០១២ មក ជាមួយគ្រាប់ផ្លោង និងគ្រាប់រ៉ុក្កែតជាច្រើនរយគ្រាប់ធ្លាក់លើសង្កាត់ទាំងឡាយត្រួតត្រាដោយភាគីទាំង២ ។
ជាសញ្ញានៃជ័យជម្នះសំខាន់មួយ ក្រុម FATAH HALAB កាលពីយប់ថ្ងៃទី៣ មកទី៤ កក្កដា ដណ្តើមត្រួតត្រាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រមួយ ដែលប្រែក្លាយជាមូលដ្ឋានយោធាមួយរបស់របបស៊ីរី ។
ចំណែកទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី SANA រាយការណ៍កាលពីថ្ងៃទី៤ កក្កដា ថា ពួកជីហាដយ៉ាងតិច១០០នាក់ត្រូវសម្លាប់ក្នុងការវាយលុកមួយរបស់កងទ័ពស៊ីរីនៅទីក្រុងឆ្នេរសមុទ្រ LATAKIA ។ SANA បញ្ជាក់ថា កងទ័ពបានធ្វើប្រតិបត្តិការសំខាន់មួយនៅ SHALF នាភាគខាងជើងក្រុង LATAKIA ដោយសម្លាប់ពួកឧទ្ទាម១០០នាក់ភាគច្រើនជាពួកយុទ្ធជនបរទេស ៕
ចែករំលែកព័តមាននេះ