ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ទៀត​ហើយ ទើប​មក​ពី​ថៃ​ ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​២​ថ្ងៃ លួចរ​ត់ទៅ​ផ្ទះ​នៅ​ខេត្តកណ្តាល

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ទោះបី​មាន​វិធានការ​សុខាភិបាល​ថ្មី និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ទាំងអស់​ចូល​មក​ប្រទេស​កម្ពុជា ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១២ ធ្នូ ២០២០​តទៅ​ក្តី នៅ​តែ​មាន​បងប្អូន​មួយ​ចំនួន មិន​គិត​អំពី​សុខភាព មិន​គិត​អាយុជីវិត​ខ្លួន…

ខេត្តកណ្ដាល ៖ ទោះបី​មាន​វិធានការ​សុខាភិបាល​ថ្មី និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ទាំងអស់​ចូល​មក​ប្រទេស​កម្ពុជា ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១២ ធ្នូ ២០២០​តទៅ​ក្តី នៅ​តែ​មាន​បងប្អូន​មួយ​ចំនួន មិន​គិត​អំពី​សុខភាព មិន​គិត​អាយុជីវិត​ខ្លួន និង​អ្នក​ដទៃ​នោះ​ទេ ជាក់ស្ដែង យុវជន​ម្នាក់​ទៀត​ហើយ ទើប​ត្រឡប់​ពី​ថៃ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ប៉ុន្តែ​បាន​រយៈ​ត្រឹម​២​ថ្ងៃ ស្រាប់តែ​លប​លួច​រត់​មក​ស្រុក​កំណើត នៅ​ខេត្តកណ្តាល ។

យុវជន​ដែល​លួច​រត់​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក មានឈ្មោះ គង់ ម៉េ​ង​ហ៊​ង អាយុ​២៦​ឆ្នាំ ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃក្នុង​ថ្ងៃ​ទី​២២ ធ្នូ ហើយបាន​លួច​រត់​មកផ្ទះ ក្នុង​ស្រុក​កំណើតនៅ​ខេត្តកណ្តាល កាលពី​យប់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ។

មន្ត្រី​ជំនាញ និង​អាជ្ញាធរ កំណត់​អត្តសញ្ញាណ​បាន​ ក៏​តាម​ស្វែងរក​ឃើញ​ នៅផ្ទះ​របស់​យុវជន​រូប​នេះតែម្តង ស្ថិត​នៅ​ភូមិ​សាមគ្គី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល ។

បច្ចុប្បន្ន មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល បាន​យក​សំណាក​​យុវជន​រូប​នេះ ទៅ​ធ្វើតេស្ត​រក​វីរុស​ឆ្លង​(​កូ​វី​ដ​-១៩) និង​សម្រេច​ដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ រយៈ​១៤​ថ្ងៃ​ទៀត នៅផ្ទះ​ខ្លួនឯង​ តែ​ម្តង ។

ដើម្បី​ជៀសវាង ការ​លួច​រត់​គេចពី​ទីតាំង​ច​ត្តា​ឡី​ស័ក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉​ម ប៊ុ​ន​ហេង បាន​ស្នើ​ទៅ​គ្រប់​អភិបាល​រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស​ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​តឹងរ៉ឹង​ជាទី​បំផុត ហើយ​លោក​ព្រមាន​ថា បើ​បុគ្គល​ណាមួយ​ល្មើស​នឹង​វិធានការ​នេះ ត្រូវ​ទទួលទោស​តាម​ច្បាប់​កំណត់ ។

ដូច​គ្នា​នេះ​ដែរ ករណី​រត់គេច​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ក៏​មាន​ពលករ​ខ្មែរ​ម្នាក់ ឈ្មោះ លឿង លី​សាន់ អាយុ​២២​ឆ្នាំ ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​លោត​ពីលើ​រថយន្ត រត់គេច​ខ្លួន​មិន​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែធ្នូ ។ រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​បុរស​ម្នាក់​នេះ​ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ