ខេត្តសៀមរាប ៖ ថ្មីៗនេះ នាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែន ដោយប្រាសាទ នេះមានខឿនពុកផុយ និងស្រុតផ្នែកខាងលិច ។ រីឯជញ្ជាំងមានប្រេះហែកជាច្រើនកន្លែង ស៊ុមទ្វារខាងកើតបម្រុងជ្រុះធ្លាក់ និងមានការពុកផុយផ្នែកខ្លះនៃដំបូល។
រូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ
ការខូចខាតទាំងនេះ បណ្តាលមកពីកត្តាមនុស្ស ធម្មជាតិ និងអាយុកាលដែលជាមូលហេតុចម្បងដូចជា៖ មានជនខិលខូចជីកកកាយគ្រឹះប្រាសាទ ឫសឈើដុះចាក់ហែកខឿន ជញ្ជាំង និងដំបូលប្រាសាទ ហើយដើមឈើខ្លះទៀតរលំសង្កត់លើតួប្រាសាទ។ ក្នុងការងារជួសជុល ក្រុមការងារបានពង្រឹងខឿនដែលពុកផុយនៅជ្រុងទាំង៤ រៀបពង្រឹងខឿនផ្នែកខាងលិចដែលស្រុត ចាក់ថ្នាំសម្លាប់កូនរុក្ខជាតិ និងសម្អាតឫសដើមឈើដែលដុះលើជញ្ជាំងនិងដំបូលប្រាសាទ ដើម្បីបញ្ឈប់ការលូតលាស់របស់ដើមឈើបន្តទៀត។
រូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ
បន្ថែមពីនោះ ក៏ជួសជុលពង្រឹងដំបូល ស៊ុមទ្វារខាងកើត ជ្រុងប្រាសាទនៅរួតទី១ និងទី២ ដំឡើងសសរពេជ្រចូលទីតាំងដើមវិញ និងរើរៀបពង្រឹងកាំជណ្តើរខាងមុខបិទផ្ជឹតជញ្ជាំងប្រេះហែក ពុកផុយ រៀបបំពេញក្បាលសសរផ្អោបខាងកើតនិងខាងលិចឡើងវិញ សម្អាតដីនៅរួតទី១ លុបថ្នក់ទឹក និងធ្វើចង្អូរដោះទឹកភ្លៀង ៕