ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ម្ខាង​លួច​រថយន្ត ម្ខាង​ទៀត​ចាំ​បិទ​គូទ​ពីក្រោយ លុះ​រក​ឃើញ​នៅ​ត្បូង​ឃ្មុំ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុខសញ្ញា​ក្រុម​ចោរ​ជំនាញ​ខាង​លួច​រថយន្ត បាន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ម៉ាក​ព្រុស ពណ៌​ស មួយ​គ្រឿង កាលពី​វេលា​ម៉ោង​ប្រហែល​៤​នោ​ង​៣០​នាទី​យប់​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២០…

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុខសញ្ញា​ក្រុម​ចោរ​ជំនាញ​ខាង​លួច​រថយន្ត បាន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ម៉ាក​ព្រុស ពណ៌​ស មួយ​គ្រឿង កាលពី​វេលា​ម៉ោង​ប្រហែល​៤​នោ​ង​៣០​នាទី​យប់​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​បឹង​បា​សាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។ ដោយ​បាន​បើក​ចេញ​ទៅ​បាត់ ហើយ​ម្ចាស់​វិញ​ក៏​បាន​ប្រញាប់​រាយការណ៍​បន្ទាន់​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ ដើម្បី​ជួយ​អន្តរាគមន៍​តាម​រក​រថយន្ត​ដែល​បាត់​នោះ​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​ម៉ាក ( Prius ) ពណ៌​ស ស្លាក​លេខ ភ​.​ព 2AG 1500 ជា​របស់​ឈ្មោះ វ៉ា លាង​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​បឹង​បា​សាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ដែល​បាន​ចាក់សោ​ទ្វារ​ត្រឹមត្រូវ រួច​ចត​នៅ​ពីមុខ​ផ្ទះល្វែង​ដូច​សព្វមួយដង​។

សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា លុះដល់​ម៉ោង​៤​និង​៣០​នាទី​យប់​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ ក៏​ស្រាប់តែ​ឮ​សូរ​សម្លេង​រថយន្ត​បញ្ឆេះ ហើយ​ម្ចាស់​រថយន្ត​បន្តិច​ក្រោយមក​ក៏​បាន​បើកទ្វារ​ផ្ទះ​ខាង​មុខ​ចេញ​មក​មើល ក៏​ឃើញ​រថយន្ត​របស់​ខ្លួន​នោះ​ត្រូវ​បាន​ចោរលួច​បើក​យក​ទៅ​បាត់ បន្ទាប់​មក​ក៏​ប្រញាប់​រាយការណ៍​ប្រាប់​ទៅ​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​សំបូ​រមាស ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តាម​រក​រថយន្ត​ដែល​ចោរលួច​ទៅ​បាត់​នោះ​។

បើ​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​គឺ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចោរ​បាន​លួច​យក​រថយន្ត​ខាងលើ​បាន​សម្រេច ហើយ​ពេល​ដែល​បើក​ចេញ​ទៅ​នោះ គឺ​មាន​រថយន្ត​ពណ៌​ខ្មៅ​មួយ​គ្រឿង​ទៀត​ដែល​ជា​របស់​បក្សពួក​របស់​ចោរលួច​រថយន្ត​ជន​រង​គ្រោះ​នោះ ជា​អ្នក​ចាំ​បិទ​គូទ​ពី​ខាងក្រោយ​ផង​ដែរ​។

ចំណែក​រថយន្ត​របស់​ជន​រង​គ្រោះ​ដែល​ចោរលួច​យក​ទៅ​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ប្រទះ​ឃើញ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤ ខែធ្នូ នេះ ហើយ​ម្ចាស់ផ្ទះ​ក៏​បាន​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​ឲ្យ​បានដឹង និង​ចុះ​ទៅ​ពិនិត្យ​មើល​រថយន្ត ទើប​ដឹង​ថា ជា​រថយន្ត​ម៉ាក Prius ពណ៌​ស​មួយ​គ្រឿង​នេះ ព្រមទាំង​ស្លាក​លេខ​រថយន្ត​ដោយ​មានការ​ផ្ទៀងផ្ទាត់​ជាមួយនឹង​រថយន្ត​ដែល​បាត់​នៅ​ភូមិ​បឹង​បា​សាក់ សង្កាត់​សំបូ​រមាស ក្រុង​កំពង់ចាម គឺ​ពិតជា​រថយន្ត​ដែល​បាត់​នោះ​មែន គឺ​ត្រូវ​បាន​ចោរ​យក​មក​ប្លុង​ចោល​នៅ​ទី​នេះ​។

សមត្ថកិច្ច​បញ្ជាក់​ថា ម្ចាស់​រថយន្ត រួម​ជាមួយនឹង​កម្លាំង​នគរបាល​នៃ​អធិការ​រ​ដ្ឋា​ន​ក្រុង​កំពង់ចាម បាន​ទៅ​ទទួលយក​រថយន្ត​ចោរលួច​នោះ ដែល​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូង​ឃ្មុំ ។ ជាមួយ​នោះ កម្លាំង​នគរបាល​ទាំង​២​ខេត្ត​ក៏​បន្ត​ស្រាវជ្រាវ ដើម្បី​តាម​វែកមុខ​រក​ក្រុម​ចោរ​ដែល​ជំនាញ​ខាង​លួច​រថយន្ត​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ