ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយដីកម្លំាង៦,១​រីស្ទ័រនៅចិនព្រឹកមិញ សម្លា.ប់មនុស្ស៦នាក់​និងខូចខាតផ្ទះរាប់ពាន់ខ្នង

8 ឆ្នាំ មុន

ស៊ី​ន​ជាំ​ង​-​ប្រទេស​ចិន ៖​ ការ​រញ្ជួយ​ដី​មួយ​ មាន​កំរិត ៦.១ រ៉ិ​ច​ទ័​រ​  ដែលបាន​វាយប្រហារ​តំបន់​ស៊ី​ន​ជាំ នៅព្រឹក​ថ្ងៃ​សុក្រ ទី​៣ កក្កដា…

ស៊ី​ន​ជាំ​ង​-​ប្រទេស​ចិន ៖​ ការ​រញ្ជួយ​ដី​មួយ​ មាន​កំរិត ៦.១ រ៉ិ​ច​ទ័​រ​  ដែលបាន​វាយប្រហារ​តំបន់​ស៊ី​ន​ជាំ នៅព្រឹក​ថ្ងៃ​សុក្រ ទី​៣ កក្កដា ២០១៥ ​បានសម្លាប់​មនុស្ស​៦នាក់​និងផ្ទះរាប់ពាន់ខ្នងរងការខូចខាត នៅ​ភាគ​ភាគ​ពាយ័ព្យ ​ដែល​មាន​ចម្ងាយ​ប្រហែល​​១៦៤​គីឡូម៉ែត្រ ​ពី​ទីក្រុង​ហូ​តាន់​របស់​ប្រទេស​ចិន ។

បើ​តាម​មជ្ឈមណ្ឌល​ស្ទង់​ ​ភូមិសាស្ត្រ​របស់​ចិន ​បាន​ផ្ដល់​ទិន្នន័យ​កំរិត​ញ័រ​ ៦.៥ រិច​ទ័​រ ​ប៉ុន្តែ​ទីតាំង​ដែល​រង​នូវ​​ការ​រញ្ជួយ​ដី​នេះ​មាន​កំរិត​តែ ​៦.១ រ៉ិ​ច​ទ័​រ ។ តាម​ការ​ប៉ាន់​ប្រមាណ ​មាន​ជម្រៅ​រហូត​ដល់​១០​គីឡូម៉ែត្រ​ ។ ប្រទេស​ចិន​ត្រូវ​បាន​​វាយប្រហារ​ដោយ​​ការ​រញ្ជួយ​ដី​ជា​ទៀងទាត់ ជា​ពិសេស ​គឺ​នៅ​ក្នុង​ខេត្ត​ភាគ​និរតី នៃ​ប្រទេស ។ ការ​រញ្ជួយ​ដី​ចុង​ក្រោយ កាលពី​ខែតុលា ​ដែល​មនុស្ស​រាប់​ពាន់​នាក់​​បាន​រង​របួស ​និង​ជាង​១០​ម៉ឺន​នាក់ បាន​ជម្លៀស​ចេញ ​ក្រោយ​ការ​រញ្ជួយ​ដី​កំរិត ៦.០ រ៉ិ​ច​ទ័​រ​ បាន​វាយប្រហារ​ ខេត្ត​យូ​ណា​ន​ប្រទេស​ចិន​ ជិត​ព្រំដែន​ជាមួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ និង​ឡាវ ៕