ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​អា​មេ​រិ​ក​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 រួចរាល់​​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​២៣​ធ្នូ នាយក​ទីភ្នាក់ងារ​សំខាន់​នៃ​សុខាភិបាល​សាធារណៈ​សហព័ន្ធ​អា​មេ​រិ​ក​ប្រកាស​ថា ពលរដ្ឋ​អា​មេ​រិ​ក​ជាង​១​លាន​នាក់ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដូ​ស​ដំបូង​រួច​ហើយ ១០​ថ្ងៃក្រោយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​។ នាយក​រូប​នោះ​លោក​ROBERT REDFIELD​ថ្លែង​ថា…

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​២៣​ធ្នូ នាយក​ទីភ្នាក់ងារ​សំខាន់​នៃ​សុខាភិបាល​សាធារណៈ​សហព័ន្ធ​អា​មេ​រិ​ក​ប្រកាស​ថា ពលរដ្ឋ​អា​មេ​រិ​ក​ជាង​១​លាន​នាក់ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដូ​ស​ដំបូង​រួច​ហើយ ១០​ថ្ងៃក្រោយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​។

នាយក​រូប​នោះ​លោក​ROBERT REDFIELD​ថ្លែង​ថា សហរដ្ឋអាមេរិក​បាន​ឆ្លងកាត់​ដំណាក់កាល​ដំបូង តែ​សំខាន់​មួយ​នា​ពេល​នេះ​។ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា មនុស្ស​ជាង​១​លាន​នាក់​បាន​ទទួល​ការ​ចាក់​ដូ​ស​ដំបូង​នៃ​វ៉ាក់សាំង ប្រឆាំង​វីរុស​COVID-19 ខណៈ​វ៉ាក់សាំង​៣​លាន​ដូ​សត្រូវ​បាន​ផ្ដល់​កាលពី​ស​ប្ដា​ហ៍​មុន​។

ទោះបី​យ៉ាងណា​លោក​វេជ្ជបណ្ឌិត​MONCEF SLAOUI ទីប្រឹក្សា​សំខាន់​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល ថ្លែង​នៅ​មុខ​សារព័ត៌មាន​ថា ទិស​ដៅ​ចាក់​វ៉ាក់សាំង​ឲ្យ​ដល់​មនុស្ស​២០​លាន​នាក់ ដល់​ដំណាច់ឆ្នាំ​នេះ​តាម​មើលទៅ​ពិតជា​មិន​អាច​សម្រេច​បាន​ទេ​។
សហរដ្ឋអាមេរិក នៅ​តែ​មាន​ទិស​ដៅ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ឲ្យ​បាន​១០០​លាន​នាក់ មុន​ដំណាច់ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២១ និង​ដល់​មនុស្ស​១០០​លាន​នាក់​ទៀត​មុន​ដំណាច់ត្រីមាស​ទី​២ ។

លោក​ROBERT REDFIELD​អំពាវនាវ​ដល់​ពលរដ្ឋ​អា​មេ​រិ​ក ឲ្យ​បន្ត​អនុវត្ត​គម្លាត​សង្គម និង​ប្រកាន់ខ្ជាប់​ការ​ពាក់​ម៉ាស បើ​ដរាបណា​មនុស្ស​គ្រប់​គ្នា​នៅ​សហរដ្ឋអាមេរិក​មិន​ទាន់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​។ចំណែក​លោក​ANTHONY FAUCI ទីប្រឹក្សា​សុខាភិបាល​សំខាន់​របស់​លោក​ដូ​ណា​ល់​ត្រាំ​ដែល​បាន​ចាក់​វ៉ា​ក់រួច​ហើយ កាលពី​ថ្ងៃ​ទី​២២​ធ្នូ បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា សហរដ្ឋអាមេរិក​ពិតជា​អាច​ការពារ ការ​ឆ្លង​វីរុស​នោះ​បាន​នា​រដូវក្ដៅ​ឆ្នាំ​២០២១​។ លោក​ជា​មនុស្ស​ដែល​គេ​គោរព​ហើយ​ត្រូវ​បាន​ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក លោក​ចូ​បៃ​ដិ​ន​នៅ​ជ្រើសរើស​យក​ជាទី​ប្រឹក្សា ខាង​គ្រប់គ្រង​វិបត្តិ

សុខាភិបាល​វាយតម្លៃ​ថា ប្រសិនបើ​ប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​ប្រព្រឹត្ត​ទៅ​បាន​ល្អ នោះ​ប្រទេស​យើង នឹង​ទទួល​បាន​កម្រិត​ខ្ពស់​នៃ​អ្នកមាន​ភាព​សាំ​ុ​រហូត​ដល់​រដូវក្ដៅ​ខាង​មុខ​នេះ​។ ខ្ញុំ​ុំ​គិត​ថា​ដល់​ពាក់កណ្ដាល​ឬ​ដល់​ដំណាច់​រដូវក្ដៅ​ខាង​មុខ បើ​យើង​ធ្វើ​បាន​ត្រឹមត្រូវ នោះ​ប្រជាជន​យើង​ពី​៧០​ទៅ​៨៥%​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​៕

អត្ថបទសរសេរ ដោយ