ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិ​បាលខណ្ឌ​​ច្បារ​អំពៅ​​នាំ​យក​អំណោយ​​ចែក​ជូន​ប្រជាព​លរដ្ឋ​ក្រីក្រ​២០​គ្រួសារ​​នៅ​សង្កាត់​​ក្បាល​កោះ​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០២ ​កក្កដា ២០១៥ លោក​​អ៊ា​ង ស៊ី​ផា​ន អភិបាល​នៃ​គណៈ​​អភិបាល​ខណ្ឌ​ច្បារ​អំពៅ និង​​ជា​ប្រធាន​​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌ បាន​ដឹកនាំ​ក្រុម​មន្ត្រី​​យក​អំណោយ​សម្តេចកិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន ​រ៉ា​នី ហ៊ុន​សែន ទៅ​ចែក​ជូន​​ប្រជាពលរដ្ឋ​ក្រីក្រ​​ចំនួន​២០​គ្រួសារ ដែល​រ​ស់នៅ​ក្នុង​សង្កាត់​​​ក្បាលកោះ​ ខណ្ឌ​​ច្បារ​អំពៅ ។

អំណោយ​​ដែល​​ត្រូវ​​ចែក​ជូន​ក្នុង​១​គ្រួសារ​ៗ មាន​អង្ករ​​២៥​គីឡូក្រាម,​ មី​១​កេស, ត្រីខ​១០​កំប៉ុង, ​ឃី​ត​១​ឈុត (​មុង ភួង សារុង ក្រមា) , ​ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, ទឹកបរិសុទ្ធ​១​កេស និង​ថវិកា​៣​ម៉ឺ​ន​​រៀល ។

លោក​អភិបាល​ឱ្យ​​ដឹង​ថា រាល់​សកម្មភាព និង​ការ​បរិច្ចាគ​នេះ គឺជា​ការ​​អនុវត្ត​ទៅ​តាម​​អនុសាសន៍ គោលការណ៍​​របស់​កាក​បាទ​ក្រហម​កម្ពុជា​ ដែល​មាន​សម្តេច​កិ​តិ្ត​ព្រឹ​ទ្ធ​​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​​ប្រធាន ។ ដែល​ជា​និច្ចកាល​​សម្តេច​​តែងតែ​ក្រើនរំលឹក​ទៅ​ដល់​​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​​មានការ​យកចិត្តទុកដាក់ និង​គិតគូរ​​ទៅ​ដល់​មនុស្ស​ចាស់ជរា​,​ អ្នក​ដែល​ជួប​នូវ​ការ​លំបាក​ និង​អ្នក​ដែល​មាន ការ​ខ្វះ​ខាត ជា​ពិសេស​​ប្រជាពលរដ្ឋ​ក្រីក្រ​ទីទ័ល​នៅ​ក្នុង​មូលដ្ឋាន​ ដោយ​មិន​ត្រូវ​មើល​រំលង​ឡើយ ។

ឆ្លៀត​ក្នុង​ឱកាស​ខាងលើ​នោះ​ដែរ ​លោក​អភិបាល​ក៏​បាន​ធ្វើការ​សំណេះសំណាល និង​ផ្តែផ្តាំ​ផ្ញើ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​២០​គ្រួសារ ឱ្យ​ចេះ​ថែរក្សា​នូវ​​សុខភាព​អនាម័យឱ្យ​​បាន​ល្អ ។ ចៀស​វាងជំងឺ​ឈឺ​ស្កាត់កើត​មាន​លើ​ខ្លួនប្រាណ ពោល​គឺ​ត្រូវ​រស់នៅ​ស្អាត​ហូប​ស្អាត​ជា​និច្ច ​។ ​