ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រាន់តែឃើញសមត្ថកិច្ចភ្លាម រាប់​សិប​​នាក់រត់ចូលព្រៃទាំង​បាត​ជើង.​សព្រាត​

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត​និង​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ឆ្មក់​បង្ក្រាប​ទីតាំង​​សង្វៀន​បញ្ជល់មាន់​បង្កប់​វង់​អាប៉ោង​ដោយ​ខុសច្បាប់​មួយ​កន្លែង ​កាលពី​​វេលា​ម៉ោង២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១​ ធ្នូ ​ឆ្នាំ​២០២០ នៅ​ចំណុច​ចំការ​កៅស៊ូ​ ក្នុងភូមិ​គោក​ស្រុក ឃុំ​គោក​ស្រុក…

ខេត្ត​ត្បូងឃ្មុំ​ ៖ ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត​និង​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ឆ្មក់​បង្ក្រាប​ទីតាំង​​សង្វៀន​បញ្ជល់មាន់​បង្កប់​វង់​អាប៉ោង​ដោយ​ខុសច្បាប់​មួយ​កន្លែង ​កាលពី​​វេលា​ម៉ោង២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១​ ធ្នូ ​ឆ្នាំ​២០២០ នៅ​ចំណុច​ចំការ​កៅស៊ូ​ ក្នុងភូមិ​គោក​ស្រុក ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បួ​ង​ឃ្មុំ ដោយ​ក្រុម​អ្នក​​លេង​ល្បែងរាប់សិបនាក់​​បាន​នាំ​គ្នា​រត់គេច​ទាំងបាតជើងសព្រាតចូលព្រៃ​​បាត់​អស់​ ហើយ​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​២០​គ្រឿង​ និង​កំពុង​​ស្រាវជ្រាវ​តាម​រក​ម្ចាស់​សង្វៀន​ផង​ដែរ​។

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​​ មុនពេលចុះបង្ក្រាបទីតាំង​សង្វៀន​បញ្ជល់​មាន់​ខាងលើ គឺ​មាន​ប្រជាពលរដ្ឋ​​បាន​រាយការណ៍​​ប្រាប់សមត្ថកិច្ច​ថា​ ទីតាំង​ក្នុង​ចម្ការ​កៅស៊ូ​មួយ​កន្លែង​ឃុំ​គោក​ស្រុកខាងលើ​ លួច​បើក​លេងល្បែង​បញ្ជល់មាន់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ព្រមទាំង​មាន​មនុស្ស​ពពាក់ពពូន​ទៅ​លេង​ជា​ច្រើន​និង​ហ៊ោ​ក​ញ្ច្រៀ​វ​សប្បាយ​ដោយ​ឥត​ខ្លាច​កោតក្រែង​សមត្ថកិច្ច​។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ​កម្លាំង​ជំនាញ​បាន​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ដោយ​បាន​ចុះ​សហការ​ជាមួយនឹង​កំលាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​តំបែរ ​ប្រញាប់ប្រញាល់​ចុះ​ទៅ​បង្ក្រាប​ទីតាំង​បញ្ជល់មាន់ ដោយ​​ក្រុម​អ្នក​ញៀន​ល្បែង​បាន​ដាក់​កម្លាំង​ពង្រាយ​នៅ​តាម​ដងផ្លូវ​គ្រាន់តែ​ឃើញ​នគរបាល​ចុះ​ទៅ​ពី​ចម្ងាយ​ភ្លាម ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​ចូល​ទៅ​ក្នុង​ព្រៃ​អស់​ ដោយ​បន្សល់​ទុក​នូវ​វត្ថុ​តាង​​ដូច​ជា​ ម៉ូតូ​ចំនួន​២២​គ្រឿង មាន់​ចំនួន​១០​ក្បាល (​ងាប់​៥) តុ​ និង​ហាន់​តោ​ចំនួន​១ ចាន​អាប៉ោង​ចំនួន​១​ឈុត កន្ត្រក់​ដាក់​មាន់​ចំនួន​១០​ និង​ជញ្ជីង​ថ្លឹង​មាន់​ចំនួន​១​។ ​ដោយឡែកក្រុមអ្នកលេងល្បែង​រាប់​សិប​នាក់​បាន​នាំ​គ្នា​រត់គេច​បាតជើង​ស​ព្រាត ​មុន​ពេល​កម្លាំង​ចុះ​ទៅ​ដល់​។

នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា កន្លង​មក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ត្រង់​ទីតាំង​នៅ​ម្ដុំ​ក្បែរ​នោះ ​តែ​មិនឃើញ​មាន​សង្វៀន​បញ្ជល់មាន់​នោះ​ទេ​ គឺ​ក្រុម​អ្នកមាន​ល្បែង​តែងតែ​ចល័ត​លេង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​បង្វែរ​ដាន​ពី​កម្លាំង​សមត្ថកិច្ច ក្នុង​ពេល​ដែល​បង្ក្រាប​បាន សូ​ម្បី​តែ​រថយន្ត​ចូល​ទៅ​ក៏​មិនកើត​ទៀត​ព្រោះ​ជា​ប្រភេទ​ផ្លូវ​រទេះ ។

សូម​បញ្ជាក់​ថា ​នា​ពេល​កន្លង​មក​​លោក​​វេ​ង សា​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ក្នុងស្រុក​តំបែរ ធ្លាប់​មាន​ប្រសាសន៍​ដោយ​ក្រើនរំលឹក​ដល់​កម្លាំង​សមត្ថកិច្ច​ស្នើ​ឲ្យ​មានការ​យកចិត្តទុកដាក់​បង្ក្រាប​ល្បែង​បញ្ជល់មាន់ ធ្វើ​យ៉ាងណា​កុំឱ្យ​មាននៅ​ក្នុងស្រុក​តំបែរ ព្រោះ​អ្នក​ដែល​ទៅ​លេង​ចាញ់​លុយ​អស់​ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​បង្កជម្លោះ​ជាមួយនឹង​ប្រពន្ធ កើត​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ព្រមទាំង​អាចកើតមាន​បទល្មើសផ្សេង​ៗថែម​ទៀតផង​៕
(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ