ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌដង្កោ​នាំ​យក​​អំណោយ​​​​​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​ជូន​គ្រួសារ​ក្រីក្រ​២០​គ្រួសារ​ក្នុង​​សង្កា​ត់​​​ដង្កោ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​នុ​ត ពុធ​ដា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​​ខណ្ឌដង្កោ បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅចែក

រាជធានី​ភ្នំពេញ ៖ លោក​នុ​ត ពុធ​ដា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​​ខណ្ឌដង្កោ បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅចែក​​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២០​គ្រួសារ នៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។

លោក​អភិបាល​ខណ្ឌ​បាន​នាំ​យក​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​២០​គ្រួសារ និង​បាន​លើក​ឡើង​អំពី​ការ​យកចិត្តទុកដាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន​ទូ​ទាំង​ប្រទេស ដែល​ជា​និច្ចកាល​សម្តេច​ទាំង​២​តែង​បាន​គិតគូរ និង​យកចិត្តទុកដាក់​ដល់​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ទុរគត​ជន កុមារ​កំព្រា និង​អ្នក​ជួប​គ្រោះ​មហន្តរាយ​ដោយ​គ្រោះ​ធម្មជាតិ និង​អគ្គិភ័យ​ជាដើម ។

លោក​ប្រធានកិត្តិយស​អនុ​សាខា ក៏​បាន​ផ្តាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន​។ ក្នុង​ឱកាស​នោះ លោក​​ប្រធានកិត្តិយស​អនុ​សាខា ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ទទួល​អំណោយ​នា​ថ្ងៃនេះ ឱ្យ​យកចិត្តទុកដាក់​ថែ​រក្សា​សុខភាព ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ដើម្បី​ឱ្យ​រស់នៅ​បាន​យូរអង្វែង និង​បន្ត​មើល​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ​តទៅ​មុខ​ទៀត ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​ក្នុង​ឱកាស​នោះ ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ឃី​ត​១​កញ្ចប់
(​មុង​១ សារុង​១ ក្រមា​១ ភួយ​១) និង​ថវិកា​៣​ម៉ឺន​រៀល ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព