ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​លក្ខណសម្បត្តិ​របស់​ប្រពន្ធ​ហ្វ្រាំង​ABS​រថយន្ត

8 ឆ្នាំ មុន

ប្រព័ន្ធ​ហ្វ្រាំង ABS គឺជា​លក្ខណៈ​ការពារ​សុវត្ថិភាព​ស្តង់ដា​ដែល​មាន​បំពាក់​នៅ​លើ​រថយន្ត​ទំនើប​ៗ ។ ប្រព័ន្ធ​នេះ​ប្រតិបត្តិការ​កែសម្រួល​សម្ពាធ​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ ខណៈ​ពេល​នៃ​ការ​បញ្ឈប់រថយន្ត​ក្នុង​ស្ថានភាព

ប្រព័ន្ធ​ហ្វ្រាំង ABS គឺជា​លក្ខណៈ​ការពារ​សុវត្ថិភាព​ស្តង់ដា​ដែល​មាន​បំពាក់​នៅ​លើ​រថយន្ត​ទំនើប​ៗ ។ ប្រព័ន្ធ​នេះ​ប្រតិបត្តិការ​កែសម្រួល​សម្ពាធ​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ ខណៈ​ពេល​នៃ​ការ​បញ្ឈប់រថយន្ត​ក្នុង​ស្ថានភាព​ប្រថុចញ៉ុច​ដែល​ការពារ​កង់​ទាំង​បួន​គ្រាប់​ពី​ការ​ជាប់​គាំង ។

ម្យ៉ាងទៀត ការ​សម្រួល​សម្ពាធ​ហ្វ្រាំង​ក៏​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​រក្សា​ការ​គ្រប់គ្រង​ឬ​ម្ចាស់​ការ​លើ​រថយន្ត ។ បើ​ទោះជា​ប្រព័ន្ធ​ហ្វ្រាំង ABS ត្រូវ​បាន​គេ​ផ្តល់​ទំនុកចិត្ត​ពី​សមត្ថភាព​ស្រោចស្រង់​ជីវិត​ក៏​វា​មានគុណ​វិបត្តិ​ខ្លះ​ៗ​ដែរ ជា​ប្រធានបទ​ដ៏​មាន​សារសំខាន់​ដែល​ត្រូវ​យក​មក​ជជែក​ចាប់តាំងពី​ដើម​មក ។

ពេលវេលា​នៃ​ការ​បញ្ឈប់​ល្បឿន
ហ្វ្រាំង ABS ត្រូវ​បាន​អភិវឌ្ឍ​ឡើងជា​លើក​ដំបូង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩២០ ហើយ​ចាប់ផ្តើម​មាន​លក្ខណៈ​ស្តង់ដា​បំពាក់​លើ​រថយន្ត​ចាប់តាំងពី​ឆ្នាំ​១៩៧០​មក ។ ជា​ទូទៅ វា​ត្រូវ​បាន​គេ​ជឿជាក់​ថា ប្រព័ន្ធ​ប្រភេទ​នេះ​មាន​សារ​ប្រយោជន៍​ក្នុង​ការ​កាត់​បន្ថយ​នៅ​ពេលវេលា​នៃ​ការ​បញ្ឈប់​ល្បឿន​របស់​រថយន្ត​ជា​ពិសេស​គឺ​នៅ​ក្នុង​សា្ថ​ន​ការណ៍​បន្ទាន់​តែ​ម្តង ។ ទោះជា​យ៉ាងណា ក្នុង​ស្ថានការណ៍​ភាគច្រើន​ការ​ផ្តល់​ទំនុកចិត្ត​បែប​នេះ​ពុំ​មែន​ជា​កត្តា​ទៀងទាត់​អ្វី​ឡើយ ។ ទិដ្ឋភាព​ជាក់ស្តែង​នោះ គឺ​មានការ​សិក្សា​ខ្លះ​បង្ហាញ​ថា ការ​ប្រែប្រួល​នៅ​ក្នុង​គម្លាត​ឬ​រយៈ​ចម្ងាយ​នៃ​ការ​បញ្ឈប់​ល្បឿន គឺ​ស្តួចស្តើង​ហើយ​ថែម​ទាំង​អាច​បង្កើន​រយៈ​ចម្ងាយ​ចាំបាច់ ដើម្បី​ធ្វើ​ឲ្យ​រថយន្ត​ឈប់​ពេញលេញ​ទៀត​ផង ។ យោង​តាម​ការ​សិក្សា​ដែល​បាន​ធ្វើ​ឡើង​ដោយ​សកល​វិទ្យាល័យ Monash ហ្វ្រាំង ABS អាច​បង្កើន​រយៈ​ចម្ងាយ​បែប​នេះ ជាក់ស្តែង​នៅ​ក្នុង​ស្ថានភាព​ជាក់លាក់ ដែល​សំខាន់​ជាងគេ​នោះ គឺ​នៅ​លើ​ផ្លូវ​ជ្រាយ​ឬ​ស្ថានភាព​ដី​ទន់​ៗ ។

វា​ក៏​មាន​សារសំខាន់​ផង​ដែរ សម្រាប់​អ្នកបើកបរ​នៅ​ក្នុង​ការ​ចង​ចាំ​ថា​មុខងារ​ជាបឋម​របស់​ហ្វ្រាំង ABS គឺ​ចៀស​ផុត​ពី​ការ​រអិល​ហើយ​ថែម​ទាំង​ជួយ​ដល់​អ្នកបើកបរ​គ្រប់គ្រង​ឬ​ម្ចាស់​ការ​លើ​រថយន្ត​ទៀត​ផង ។ ដូច្នេះ​គឺ​វា​នៅ​តែ​ចាំបាច់​ក្នុង​ការ​រក្សា​រយៈ​ចម្ងាយ​សុវត្ថិភាព​មួយ​ដោយ​ពុំ​មាន​បញ្ហា​ស្រប​តាម​លក្ខខណ្ឌ​ផ្លូវ ។

តម្លៃ​ឬ​ការ​ចំណាយ
ថ្លៃ​ឈ្នួល​សេវា​ផ្សេង​ៗ​ចំពោះ​ហ្វ្រាំង ABS គឺជា​គុណវិបត្តិ​ជាបឋម​មួយ​របស់​វា ។ ពីព្រោះ​ថា​ហ្វ្រាំង​ប្រភេទ​នេះ​គឺ​ត្រូវការ​គ្រឿងបន្លាស់​សំខាន់​ៗ​ច្រើន​ជាង​ប្រព័ន្ធ​ធម្មតា​នោះ​មាន​ន័យ​ថា​វា​ក៏​មានឱកាស​ច្រើន​ដែល​កើត​មាន​បញ្ហា​ដូច​ជា​ការ​ខូចខាត​ជាដើម ។ ជាមួយនឹង​ការ​ថែទាំ​បាន​ទៀងទាត់​ថ្លៃ​ជួសជុល​អាច​នឹង​ចំណាយ​អស់​តិច​ឬ​អប្បបរមា ប៉ុន្តែ​បើ​លោក​អ្នក​ទុក​វា​ចោល​មិន​អើពើ ខណៈ​ពេល​ខូច​ត្រឹមតែ​មួយ​កន្លែង​ទុក​ចោល​រយៈពេល​យូរ​មិន​យក​ទៅ​ពិនិត្យ​ជួសជុល​គឺ​បញ្ហា​តូច​អាច​ក្លាយទៅជា​រឿង​ធំ​និង​ត្រូវ​ចាយ​អស់ប្រាក់​ជួសជុល​កាន់តែ​ច្រើន ។ ហេតុ​ដូច្នេះ កិច្ចការ​សំខាន់​ជា​ពិសេស​នោះ​គឺ​ពិនិត្យ​មើល​ប្រេង​ហ្វ្រាំង​និង​ស្បែក​ហ្វ្រាំង​ឲ្យ​បាន​ទៀងទាត់ ដើម្បី​កាត់​បន្ថយ​សក្តានុពល​នៃ​បញ្ហា ។ ម្ចាស់​រថយន្ត​គួរតែ​ប្រុង​ប្រយ័ត្ន​និង​ផ្ទៀងត្រចៀក​ស្តាប់​សំឡេង​ចម្លែក​ៗ ដែល​ប្រែប្រួល​នៅ​ក្នុង​អារម្មណ៍​អ្នក ខណៈ​ពេល​ជាន់​ហ្វ្រាំង​ឬ​ក៏​សញ្ញា​ដទៃ​ទៀត​ដែល​នឹង​កើត​មាន​ឡើង ។

ខូច​ប្រព័ន្ធ​ហ្វ្រាំង
បញ្ហា​ដ៏​មាន​សក្តានុពល​ដទៃ​ទៀត​ជាមួយនឹង​លក្ខណ​បច្ចេកទេស​គឺជា​ការ​បង្កើន​លទ្ធភាព​បំផ្លិចបំផ្លាញ​ដល់​ប្រព័ន្ធ​ហ្វ្រាំង ។ ភាព​ខុស​គ្នា​នៃ​កត្តា​ជា​ច្រើន​អាច​បណ្តាល​ឲ្យ​ប្រព័ន្ធ​នេះ​មាន​ប្រសិទ្ធភាព​កាន់តែ​តិច ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​រថយន្ត​បន្លឺ​សំឡេង​ខ្លាំង ខណៈ​ពេល​ព្យាយាម​បញ្ឈប់ ៕