ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ក្មេង​ជេរ​ថា អា​ឆ្កួតឈប់​កង់​ចុះ​ទៅ​ទាត់​ក្មេង​ឡើង​បាក់ជើង

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ដោយសារ​ស្រវឹងស្រា ខឹង​ក្មេង​ជេរ​ថា អា​ឆ្កួត​ក៏​ឈប់​កង់​ចុះ ទៅ​ទាត់​ក្មេង​មួយ​ជើង មួយ​ជើង បណ្តាល​អោយ​បាក់ជើង​ស្តាំ​រង​របួសធ្ងន់​ត្រូវ​នគរបាល​ឃាត់ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ដោយសារ​ស្រវឹងស្រា ខឹង​ក្មេង​ជេរ​ថា អា​ឆ្កួត​ក៏​ឈប់​កង់​ចុះ ទៅ​ទាត់​ក្មេង​មួយ​ជើង មួយ​ជើង បណ្តាល​អោយ​បាក់ជើង​ស្តាំ​រង​របួសធ្ងន់​ត្រូវ​នគរបាល​ឃាត់ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​៣០​នាទី​ចំណុច លើ​ផ្លូវលំ​ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ ផល រី​តា ភេទ​ប្រុស អាយុ​៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ល្វា​សរ​កណ្ដាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។ ជនសង្ស័យ​ឈ្មោះ វ៉ា​ត ឆៃ​រ៉ាត់​ហៅ ប៉ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ល្វា​សរ​ក្រោម ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។

នគរបាល​ស្រុក​ល្វាឯម​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​៣០​នាទី​ឈ្មោះ ផល រី​តា ភេទ​ប្រុស អាយុ​៨​ឆ្នាំ បាន​ឈរ​លេង​ជាមួយ​ក្មេង​ៗ​ដូច​គ្នា ១-​ឈ្មោះ​ស័ក ភេទ​ប្រុស ២-​ឈ្មោះ​ហួ ភេទ​ស្រី នៅ​លើ​ផ្លូវលំ​ក្រោយ​ផ្ទះ​ឈ្មោ​លី ជឺ ស្ថិត​នៅ​ភូមិ​ល្វា​សរ​កណ្តាល ពេល​កំពុង​ឈរ​លេង​ស្រាប់តែ​ឈ្មោះ​វ៉ា​ត ឆៃ​រ៉ាត់​ហៅ ប៉ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្រវឹងស្រា​ជិះ​កង់​មក​ពី​ភូមិ​ព្រែក​ប្រា ពេល​មក​ដល់​កន្លែង​ក្មេង​រង​គ្រោះ​កំពុង​ឈរ​លេង ឈ្មោះ វ៉ា​ត ឆៃ​រ៉ាត់ ហៅ​ប៉ បាន​ចុះ​ពីលើ​កង់​ទៅ​ទាត់​ក្មេង​រង​គ្រោះ​ឈ្មោះ ផល រី​តា មួយ​ជើង​ចំ​ភ្លៅ​ខាងស្តាំ បណ្តាល​អោយ​បាក់ ដោយសារ​ខឹង​ក្មេង​រង​គ្រោះ​ជេរ​ថា អា​ឆ្កួត ។

ចំពោះ​ក្មេង​រង​គ្រោះ​ឈ្មោះ ផល រី​តា ត្រូវ​បាន​ម្ដាយបង្កើត​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​ជាតិ បន្ទាប់​មក​បាន​ទូរស័ព្ទ​ប្រាប់​មក​សមត្ថកិច្ច​យើង​ថា ឈ្មោះ ផល រី​តា ត្រូវ​បាន​គ្រូពេទ្យ​ពិនិត្យ​ថា បាក់ឆ្អឹង​ភ្លៅ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ល្វាឯម ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ