ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារសពក្មេង លង់ទឹក នៅស្រុក​ស្អាង ទទួលអំណោយពី​កាកបាទក្រហម

3 ឆ្នាំ មុន
  • កណ្តាល

កណ្តាល៖ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាន​អញ្ជើញចូលរួមរំលែកទុក្ខ…

កណ្តាល៖ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាន​អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូន​ប្រជាពលរដ្ឋ​ចំនួនពីរគ្រួសារ ដែលមានកូនស្រីចំនួន ០២នាក់ បានស្លាប់ដោយសារលង់ទឹក​ប្រឡាយព្រែកធំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងឱកាសដ៏ក្រៀមក្រំ និងពោរពេញដោយសេចក្តីសោកស្តាយនេះ លោក សូមចូលរួម​រំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីសោកស្តាយបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ជាពិសេសបងប្អូនទាំងពីរគ្រួសារ ដែលបានបាត់បង់កូនស្រីជាទីស្រលាញ់នាពេលនេះ ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់វណ្ណៈបក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការ​នយោបាយឡើយ។

លោកអភិបាលខេត្ត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ខ្ពស់​ក្នុងការ​ថែទាំសុខភាព ជាពិសេសការពារឱ្យបានពីការឆ្លងមេរោគកូវីដ-១៩ ដោយអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស់ លាងដៃ និងអាលកុល ឬជែល រក្សាគម្លាតសុវត្ថិភាព នៅពេលប្រាស្រ័យទាក់ទងគ្នា។

អំណោយ ដែលសាខាប្រគល់ជូនដល់ក្រុមគ្រួសារសពទាំងពីរ ដោយក្នុងមួយ​គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខកំប៉ុង២យួរ ទឹកផ្លែឈើ២កេស អាល់កុល១ដប ម៉ាស១ប្រអប់ និងថវិកា ១លានរៀល។

ដោយមើលឃើញពីទុក្ខលំបាករបស់ពួកគាត់ ឯកឧត្តមបានណែនាំដល់សាខាកាក​បាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហមស្រុក ជួយសម្របសម្រួល​ដោះស្រាយ​ជួសជុលផ្ទះជូនពួកគាត់ឡើងវិញឱ្យបានសមរម្យផងដែរ៕ ឆ ដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ