រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដំណឹងថា អ្នកជំងឺ កូវីដ-១៩ ចំនួន ០៧នាក់ បានជាសះស្បើយ ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។
ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្ត្រាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការី ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺ ដ៏កាចសាហាវនេះ ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ។
សូមជម្រាបថា ក្រសួងសុខាភិបាលនៃកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃសុក្រនេះថា មានអ្នកជំងឺ កូវីដ-១៩ ចំនួន១៧នាក់ទៀត បានជាសះស្បើយ ។
គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា មានអ្នកកំពុងសម្រាកព្យាបាលជំងឺCovid-19 ចំនួនសរុប ២១នាក់ រួមមាន ៖
-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ១៥នាក់ (ស្រី០៨នាក់)
-មណ្ឌលសុខភាពចាក់អង្រែ ចំនួន ៣នាក់ (ស្រី០១នាក់)
-មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេងនិងហង់សិន ចំនួន ៣នាក់ (ស្រី០១នាក់) ៕
ចែករំលែកព័តមាននេះ