បច្ចុប្បន្នជំងឺមហារីកសុដន់គឺជាករណីដែលត្រូវយកចិត្តទុកដាក់និងគួរឲ្យបារម្ភយ៉ាងខ្លាំងចំពោះស្ត្រីព្រោះជំងឺនេះកំពុងវាយលុកយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំទោះប្រឹងប្រែងព្យាបាលក៏មិនអាចជាសះស្បើយទាំងស្រុងនោះដែរមានស្រី្តពី២៥ទៅ៤០ភាគរយនឹងអាចបាត់បង់អាយុជីវិតដោយសារជំងឺនេះ ដោយសារការទុកឲ្យហួសពេលទើបមកពិនិត្យព្យាបាល ។ មហារីកសុដន់អាចបណ្តាលមកពីកត្តាជាច្រើនដូចជា ៖
-ទាក់ទងនឹងការរស់នៅ
-កត្តាតំណពូជ
-ការទទួលទានអាហារមិនសមប្រកប
-ពិសាបារីច្រើន
-ទទួលទានគ្រឿងស្រវឹងរាល់ថ្ងៃ
-កង្វះការហាត់ប្រាណ
-ជំងឺនេះក៏អាចទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំពន្យារកំណើតផងដែរ ។
ចំណែកឯរោគសញ្ញានៃជំងឺនេះមានដូចជា៖
-ការឈឺចាប់នឹងសុដន់
-នៅពេលដែលប៉ះឬច្របាច់សុដន់នោះនឹងឃើញថាមានសណ្ឋានរឹងៗ ជួនកាលក៏អាចមានសភាពផតឬខូងផងដែរ ។
-ក្បាលដោះមានការប្រែពណ៌
-ពេលខ្លះជំងឺនេះមិនឃើញរោគសញ្ញានោះទេ មានតែការទៅពិនិត្យទើបដឹងច្បាស់។
លោកអ្នកគប្បីកត់សម្គាល់ថា មហារីកដោះពុំមានការស្តែងចេញជារោគសញ្ញាច្បាស់លាស់ភ្លាមនោះទេ ទើបស្ត្រីមិនបានចាប់អារម្មណ៍លុះនៅពេលលេចរោគសញ្ញាចេញច្បាស់ច្រើនតែហួសពេលគឺជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរពិបាកព្យាបាលបំផុត ឬក៏អាចឈានដល់ដំណាក់កាលចុងក្រោយ ។
ព្រោះហេតុនោះស្ត្រីគួរទៅពិនិត្យរកមើលមហារីកសុដន់បើមានការសង្ស័យ ឬដោះទាំងគូហាក់មានសភាពមិនប្រក្រតី ។ ប៉ុនែ្តអ្វីដែលសំខាន់បំផុតនោះត្រូវឧស្សាហ៍ពិនិត្យដោះទាំងសងខាងជួយស្ត្រីឆាប់រកឃើញជំងឺនេះទាន់ពេលវេលាប្រសិនបើកើតមាន ៕
ចែករំលែកព័តមាននេះ