ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​បណ្តាញ​គ្រឿងញៀ.ន​៣​នាក់​ទៅ​តុលាការ ពាក់​ពន្ធ​ជាមួយ​ឈ្មួញ​ជនជាតិ​ថៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៣​នាក់ ដែល​សមត្ថកិច្ច​ជំនាញ​សហការ​ចាប់ខ្លួន​នៅ​ក្រុង​ប៉ោយ​បែ​ត ខេត្តបន្ទាយមានជ័យ គឺជា​បណ្តាញ​របស់​ឈ្មួញ​ជនជាតិ​ថៃ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃមុន​នេះ ពាក់ព័ន្ធ​ករណី​នាំ​ថ្នាំ​ញៀន​ប្រមាណ​៥០​គីឡូក្រាម​ឆ្លង​ដែន​ចូល​មក​ក​ម្ព​ជា ហើយ​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ត្រៀម​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៣​នាក់ ដែល​សមត្ថកិច្ច​ជំនាញ​សហការ​ចាប់ខ្លួន​នៅ​ក្រុង​ប៉ោយ​បែ​ត ខេត្តបន្ទាយមានជ័យ គឺជា​បណ្តាញ​របស់​ឈ្មួញ​ជនជាតិ​ថៃ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃមុន​នេះ ពាក់ព័ន្ធ​ករណី​នាំ​ថ្នាំ​ញៀន​ប្រមាណ​៥០​គីឡូក្រាម​ឆ្លង​ដែន​ចូល​មក​ក​ម្ព​ជា ហើយ​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ត្រៀម​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នេះ​។

ជនសង្ស័យ​៣​នាក់​នោះ ១.​ឈ្មោះ សេង ដា​លី​ន​សិ​ដ្ឋ ហៅ​ចិន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ (​ទើប​ចេញពី​ពន្ធនាគារ​) ២.​ឈ្មោះ ហុង យៀង ហៅ ទី យៀង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ និង​៣.​ឈ្មោះ ឯ​ល ហ្វា​យុ ហៅ ហុង ម៉េ​ង​សឺ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ ខ្មែរ​។ ទាក់ទិន​ករណី​ខាងលើ​នេះ​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បន្ត​ការ​ស៊ើបអង្កេត​លើ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ចូល​ពី​ថៃ​ចូល​មក​កម្ពុជា​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​បណ្តាញ​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត​១០​គីឡូក្រាម​បន្ថែម​ទៀត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

នេះ​ក៏​ដោយសារ​ការ​អនុវត្ត​តាម​បទបញ្ជា​ពី​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ផង​ដែរ​។ លទ្ធផល​នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​២ និង​៤០​នាទី​ទៀប​ភ្លឺ កម្លាំង​ជំនាញ​ការិយាល័យ​ទី​៩ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី យិ​ន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ដុស វ​ណ្ណា សុ​វឌ្ឍនៈ ជា​នាយការិយាល័យ​ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក អ៊ុ សុ​ភ័ក្តិ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ចូល​ពី​ថៃ​មក​កម្ពុជា​នៅ​ចំណុច​ក្បែរ​វិមាន​ឈ្នះ​ឈ្នះ ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុ​រៈ​ឆៃ ខាំ​កែវ​(SURACHAI KHAMKAEW) ហៅ​នឹង ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ ជា​ជនជាតិ​ថៃ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ថៃ លេខ​១៥៧៩៩ ៥៤៣២៨ ៩៣២​។ ក្នុង​នោះ​សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ICE ៥០​កញ្ចប់​ធំ ស្មើ​ទម្ងន់​ប្រមាណ​៥០​គីឡូ និង​៨០,២៤ ក្រាម រថយន្ត​ធុន LEXUS ៤៧០ ពណ៌​ទឹកមាស​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2M-7875​។ បន្ទាប់​ពី​ចាប់ខ្លួន​ជនជាតិ​ថៃ​ម្នាក់​នោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បន្ត​ការ​ស៊ើបអង្កេត​ដោយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ​ថែម​ទៀត​។

លុះ​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ កម្លាំង​ជំនាញ​(​ក​៩)​បាន​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស ព្រមទាំង​នគរបាល​ខេត្តបន្ទាយមានជ័យ ដោយ​មានការ​សម្របសម្រួល​ពី​លោក អ៊ុ សុ​ភ័ក្តិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ឈាន​ទៅ​បង្ក្រាប​បាន​បណ្តាញ​ខ្សែរយៈ​ជនជាតិ​ថៃ​ម្នាក់​នោះ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​ជិត​ផ្សារ​អគ្គ មុខ​បេនឡាន​ក្រុង ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដូច​បាន​រៀបរាប​ឈ្មោះ​ខាងលើ នឹង​ចាប់​យក​វត្ថ​តាង សារធាតុ​ញៀន​សរុប​ទម្ងន់​៨ គីឡូ ៧១៥,៦៧ ក្រាម ១.​មេ​តំ​ហ្វេ​តា​មីន​(ICE) ៥៦៨៥,៧២ ក្រាម​, ២.​មេ​តំ​ហ្វ​តា​មីន​(WY) ៣៨៤,៨៧ ក្រាម​, ៣.​ហេ​រ៉ូ​អ៊ី​ន ៣២២,៣៨ ក្រាម​, ៤.​អ៊ិ​ច​ស្តា​ស៊ី ១៦៣៥,១៥ ក្រាម​, ៥.​កេ​តា​មីន ៦៧២,៩៧ ក្រាម​, ៦.​នី​មេតា​ហ្សេ​ប៉ា​ម ១៤,៥៨ ក្រាម​, ដោយឡែក​សារធាតុ​មិន​ច្បាស់លាស់ ៩០២៨,៦៣ ក្រាម អាវុធ​ខ្លី​១ ដើម ម៉ាក Glock​។ ក្រោយ​ពី​ឃាត់ខ្លួន និង​ដកហូត​វត្ថុ​តាង​ដូច​ខាងលើ​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ត្រៀម​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ជា​បណ្តាញ​ជនជាតិ​ថៃ​នោះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ