ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លំធ្វើជាអ្នកដើរឆក់ត្រីតាមវាល​ស្រែ តែ​ការពិតជាមុខសញ្ញាយ៉ាងសកម្ម​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២នាក់​យ៉ាង​សកម្ម​នៅ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់ ​ចំណែកម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។ ហេតុការណ៍​​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​បាន​​បានធ្វើ​ឡើង​​កាលពីវេលាម៉ោង​​៥​និង​​៥០នាទីល្ងាច​​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ក្រោយ​រោងចក្រ​កាត់ដេរ…

ខេត្ត​កណ្តាល​ ៖ ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២នាក់​យ៉ាង​សកម្ម​នៅ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់ ​ចំណែកម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។

ហេតុការណ៍​​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​បាន​​បានធ្វើ​ឡើង​​កាលពីវេលាម៉ោង​​៥​និង​​៥០នាទីល្ងាច​​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ក្រោយ​រោងចក្រ​កាត់ដេរ ភូមិ​ស្រែ​រាំង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​។

ជន​ស​ង្ស័យ​​ម្នាក់​​ដែលឃាត់ខ្លួន​​បាន​​ខាងលើ​​ឈ្មោះ ទិ​ត្យ ចិ​ត្រា​ ហៅខ្មៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​​វាំង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ​ធ្វើតេស្ត​រកឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម ជា​មុខសញា មាន​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចំនួន​២​ដីកា (​ចេញ​ដោយ​ចៅ​ស៊ើបសួរ តុ​ប ឈុ​ន​សុង និង​ចៅក្រម​ស៊ើបសួរ ទិ​ត ដា​លី​ន) ​។ ចំណែកជនសង្ស័យ​ម្នាក់ទៀត​ដែលរត់គេចខ្លួន​បាត់​​ឈ្មោះ នាង ភេទ​ប្រុស ទីលំនៅ​ភូមិ​ត្រពាំង​ព្រៃ​ភូមិ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល ។

បើ​តាម​អោយ​ដឹង​ពី​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​បាន​រាយ​ការ​ណ៏​មក​ផ្នែក​ជំនាញ​ស្រុក​ពញាឮ​ថា​ មាន​ជន​ស​ង្ស​យ័​ខាងលើ គេចខ្លួន​ពី​ភូមិ​សាស្ត្រ​ស្រុក​ឧដុង្គ បាន​ចូល​មក​លាក់ខ្លួន​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន នៅ​ចំណុច​ក្រោយ​រោងចក្រ​កាត់ដេរ​ភូមិ​ស្រែ​រាំង ក្រោម​រូបភាព​ធ្វើ​ជា​អ្នក​ដើរ​ឆក់​ត្រី​តាម​វាលស្រែ​។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​​ខាងលើ​​ភ្លាម កម្លាំង​ផ្នែក​ជំនាញ​បាន​សហការ​​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​ជន​ស​ង្ស​យ័ ឈ្មោះ ទិ​ត្យ ចិ​ត្រា ហៅ​ខ្មៅ ដែល​ជា​មុខសញា​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ និង​មាន​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន របស់​សាលាដំបូង ខេត្តកំពង់ស្ពឺ ចំនួន​០២ ដីកា និង​ជនសង្ស័យ ឈ្មោះ នាង បាន​ចូល​មក​ធ្វើ​សកម្មភាព​នៅ​ចំណុច​កើតហេតុ​ពិតមែន​។ ពេល​ដែល​កម្លាំង​សមត្ថកិច្ច​យើង​ចូល​ទៅ​ជិត​ដល់ ជនសង្ស័យ​ទាំង​២​នាក់ បាន​រត់គេច​ខ្លួន ចូល​ព្រៃ ហើយ​កម្លាំង​យើង​បាន​ដេញ​តាម​ពីក្រោយ រហូត​ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស​យ័ ឈ្មោះ ទិ​ត្យ ចិ​ត្រា ហៅ​ខ្មៅ និង​ចាប់​យក​វត្ថុ​តាង បាន​ដូច​ខាងលើ រីឯ​ជនសង្ស័យ​ឈ្មោះ នាង បាន​រត់គេច​ខ្លួន​រួច​បាត់​ក្នុង​ព្រៃ ។

ជនសង្ស័យ​ឈ្មោះ ទិ​ត្យ ចិ​ត្រា ហៅ​ខ្មៅ និង​វត្ថុ​តាង បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​នៅ​ចំពោះ​មុខ​នេះ គឺ​ពិតជា​ថ្នាំ​ញៀន​របស់​ខ្លួន​ជាមួយ​និង​ឈ្មោះ នាង ដោយ ទើប​នឹង​ទិញ​ពី​​បុរសម្នាក់​​មិន​ស្គាល់ឈ្មោះ នៅ​ម្តុំ​ផ្សារ​សុ​វ​ណ្ណា រាជធានី​ភ្នំពេញ​ ដោយ​ទិញ​ម្តង​ៗ ចាប់ពី ១០០០០០០​រៀល ( មួយ​លាន​រៀល​) ទៅ ១៥០០០០០​រៀល ( មួយ​លាន​ហាសិប​ម៉ឺន​រៀល​) ។

បច្ចុប្បន្ន​ ជន​ស​ង្ស័យបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ