ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

West Brom ចុះ​កុងត្រា​ទិញ​ខ្សែបម្រើ​ក្លិប Wigan

8 ឆ្នាំ មុន

ក្លិប West Brom បាន​ចុះ​កុងត្រា​ទិញ​ខ្សែបម្រើ​សញ្ជាតិ​អៀរ​ឡង់ James McClean ពី​ក្លិប Wigan ក្នុង​តម្លៃ​ខ្លួន​ជាង​២៣​លាន​ដុល្លារ​រយៈពេល​៣​ឆ្នាំ ។

កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​សម្តែង​ក្តី​ត្រេកអ​រថា ៖

ក្លិប West Brom បាន​ចុះ​កុងត្រា​ទិញ​ខ្សែបម្រើ​សញ្ជាតិ​អៀរ​ឡង់ James McClean ពី​ក្លិប Wigan ក្នុង​តម្លៃ​ខ្លួន​ជាង​២៣​លាន​ដុល្លារ​រយៈពេល​៣​ឆ្នាំ ។  

កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​សម្តែង​ក្តី​ត្រេកអ​រថា ៖ «​នេះ​គឺជា​ក្លិប​ធំ និង​ជា​មេរៀន​ថ្មី​មួយទៀត​សម្រាប់​ខ្ញុំ​ផង​ដែរ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់ ។ វា​គឺជា​មហិច្ឆតា​របស់ខ្ញុំ​ប៉ង់​គិត​ទុកជា​យូរ​មក​ហើយ ដើម្បី​ក្លាយ​ខ្លួន​ជា​កីឡាករ​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​មានការ​ទទួលស្គាល់​ពី​មហាជន​ទៀត​ផង​» ។

គ្រូ​ប​ង្វិ​ក​ក្លិប West Brom លោក Tony Pulis និយាយ​ថា កីឡាករ James McClean រក​គ្រាប់​បាល់​បាន​ចំនួន​១១​គ្រាប់ ក្នុង​ចំណោម​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​អង់គ្លេស ហើយ​រូបគេ​ត្រូវ​បាន​បោះ​ឆ្នោត​ជា​កីឡាករ​ល្បី​ប្រចាំឆ្នាំ​កាលពី​រដូវ​កាល​មុន ។ មិនតែប៉ុណ្ណោះ​កីឡាករ​រូប​នេះ​លេង​ល្អ​តាំងពី​នៅ​ក្លិប Sunderland ម្ល៉េះ ។

James McClean បាន​ចូល​លេង​ឱ្យ​ក្លិប Derry City រយៈពេល​៣​ឆ្នាំ​តាំងពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១ រក​គ្រាប់​បាល់​បាន​ចំនួន​១៨ គ្រាប់​ក្នុង​ការ​ប្រកួត​៧៨​លើក និង​ចូល​លេង​ឱ្យ​ក្លិប Sunderland រយៈពេល​២​ឆ្នាំ​ចន្លោះ​ពី​ឆ្នាំ ២០១១​ដល់​ឆ្នាំ​២០១៣ ៕