ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Southampton ចុះ​កុងត្រា​ខ្ចី​អ្នកចាំទី​ក្លិប Fulham

8 ឆ្នាំ មុន

អតីត​អ្នកចាំទី​ហូ​ឡង់ វ័យ​៣២​ឆ្នាំ Maarten Stekelenburg បាន​ចូល​លេង​ឱ្យ​ក្លិប Southampton ក្នុង​លក្ខណៈ​ខ្ចី​ជើង​លេង​រយៈពេល​វែង​ពី​ក្លិប Fulham ។ អ្នកចាំទី​រូប​នេះ​ត្រូវ​បាន​ក្លិប Southampton

អតីត​អ្នកចាំទី​ហូ​ឡង់ វ័យ​៣២​ឆ្នាំ Maarten Stekelenburg បាន​ចូល​លេង​ឱ្យ​ក្លិប Southampton ក្នុង​លក្ខណៈ​ខ្ចី​ជើង​លេង​រយៈពេល​វែង​ពី​ក្លិប Fulham ។ អ្នកចាំទី​រូប​នេះ​ត្រូវ​បាន​ក្លិប Southampton យក​មក​លេង ខណៈ​ពេល​ដែល​អ្នកចាំទី Fraser Forster រង​របួស​ជង្គង់​យ៉ាងធ្ងន់ធ្ងរ​កាលពី​ខែមីនា​កន្លង​មកនេះ ។

គ្រូ​ប​ង្វិ​ក​ក្លិប Southampton លោក Saint និយាយ​ថា កីឡាករ Maarten មានបទពិសោធន៍​លេង​ល្អ ដូច្នេះ​ហើយ​ទើប​យើង​សម្រេចចិត្ត​ជ្រើសរើស​រូបគេ​ឱ្យ​ចូល​លេង​ក្នុង​ក្លិប​តែ​ម្តង​។ ក្លិប Southampton  នឹង​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣ ក្របខ័ណ្ឌ​អឺ​រ៉ូ​ប៉ា​លី​ក មុន​ពេល​រដូវ​កាល​ក្របខ័ណ្ឌ​ប្រឺ​មី​ញ៉េ​លី​ក​ចាប់ផ្តើម​លេង ។

ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១១ កីឡាករ Maarten លេង​ឱ្យ​ក្លិប Ajax បាន​ចំនួន​១៩១​លើក ។ ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៣ លេង​ឱ្យ​ក្លិប Roma បាន​៤៨​លើក ។ ឆ្នាំ​២០១៣ លេង​ឱ្យ​ក្លិប Fulham ។ ឆ្នាំ​២០១៤ ដល់ ២០១៥ លេង​ឱ្យ​ក្លិប Monaco ក្នុង​លក្ខណៈ​ខ្ចី​ជើង និង​ឆ្នាំ​២០១៥ លេង​ឱ្យ​ក្លិប Southampton ក្នុង​លក្ខណៈ​ខ្ចី​ជើង​ដែរ ៕