ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃើញម៉ូតូ១គ្រឿងជិះចូលចម្ការកៅ​ស៊ូ តែមិនចាប់អារម្មណ៍ លុះព្រឹក​ឡើង​ផ្អើលឆោឡោ​

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរសជាជនជាតិ​បរទេស​ម្នាក់​ត្រូវ​បានគេប្រទះឃើញ​​ចង.ក​​នៅ​លើ​ដើម​កៅស៊ូ​ដែល​មាន​កម្ពស់​ប្រហែល​៤​ម៉ែត្រ បណ្តាល​ឱ្យបាត់បង់ជីវិត ។ ពាក់ព័ន្ធនឹងករណី​​នេះ គេមិនដឹងពីមូលហេតុនោះទេ ។​ ​ហេតុការណ៍​​​ខាងលើនេះ​បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​ដល់​កម្មករ​ចៀរ​​ជ័រកៅស៊ូ និង​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​…

ខេត្តកំពង់ចាម ៖ បុរសជាជនជាតិ​បរទេស​ម្នាក់​ត្រូវ​បានគេប្រទះឃើញ​​ចង.ក​​នៅ​លើ​ដើម​កៅស៊ូ​ដែល​មាន​កម្ពស់​ប្រហែល​៤​ម៉ែត្រ បណ្តាល​ឱ្យបាត់បង់ជីវិត ។ ពាក់ព័ន្ធនឹងករណី​​នេះ គេមិនដឹងពីមូលហេតុនោះទេ ។​

​ហេតុការណ៍​​​ខាងលើនេះ​បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​ដល់​កម្មករ​ចៀរ​​ជ័រកៅស៊ូ និង​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ ​កាលពី​​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៤ ​ធ្នូ ​ឆ្នាំ​២០២០ នៅ​ឡូត៍​កៅស៊ូ ស្ថិត​នៅ​ភូមិ​៣៣ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ។

មន្ត្រី​សាលាដំបូង​ខេត្ត​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុនពេលកើតហេតុ ​កាលពី​​វេលា​ម៉ោង​ប្រមាណ​២​​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៤ ​ធ្នូ ​ឆ្នាំ​២០២០ ក្រុម​កម្មករ​ចៀរ​ជ័រកៅស៊ូ បានឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ពី​ផ្លូវជាតិ​លេខ​៧១ ចូល​មក​ក្នុង​មូលដ្ឋាន​ចំការ​កៅស៊ូ​លុះ​បាន​បន្តិច​ក៏​ពន្លត់​ម៉ាស៊ីន​ម៉ូតូ តែ​មិន​មាន​អ្នក​ណា​​ម្នាក់​ចាប់អារម្មណ៍​ថា​នឹង​មាន​អ្វី​កើតឡើង​នោះ​ទេ​ ។ ​រហូត​មក​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៤ ​ធ្នូ កម្មករ​ជា​ជ័រកៅស៊ូ​បាន​នាំ​គ្នា​ដើរ​ប្រមូល​ទឹក​ចានជ័រកៅស៊ូ​ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ជនជាតិ​បរទេស​ម្នាក់​ចង.ក​​នៅ​លើ​ដើម​កៅស៊ូ​​ ទើបបង្កការ​ភ្ញាក់​ផ្អើល​តែម្តង​។

មន្ត្រី​សាលាដំបូង​ខេត្ត​ប្រាប់​បន្ត​ថា បន្ទាប់​មក​ក៏​បាន​រាយការណ៍​ទៅ​កាន់​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចំការអណ្ដូង​នឹង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ចំការលើ ឲ្យ​បានដឹង​ ព្រមទាំង​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ​ ​ហើយ​មុន​នឹង​ធ្វើការ​ពិនិត្យ​សព​ ក៏​​មាន​បាញ់ថ្នាំ​ស.ម្លា.ប់​មេរោគ​​ ដើម្បី​​ការ​ការពារ​ជំងឺ​​ឆ្លងផ្សេងៗផងដែរ​។

មន្ត្រី​សាលា​ដំបូង​ខេត្ត​ប្រាប់​បន្ត​ទៀត​ថា តាម​ការ​ពិនិត្យ​ និង​ឆែក​នៅ​ក្នុង​ហៅ​ប៉ៅ​ខោអាវ​​ជនរងគ្រោះ រក​ឃើញ​​មាន​លិខិតឆ្លងដែន​សំគាល់​ខ្លួន​ ឈ្មោះ AHMEDOV DAVID អាយុ​២៥​ឆ្នាំ​ ជនជាតិ TURKMENISTAN ដែល​ជា​លិខិត​របៀប​ទេសចរណ៍​មក​លេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជនជាតិ​នេះ​មិន​មាន​ស្ថានទូត​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​នោះ​ទេ​។

ចំពោះ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​ម៉ូតូ​មួយ​គ្រឿង សាក់​កាដូ​មួយ លុយ​ខ្មែរ​ជាង​៦​ម៉ឺន​រៀល ។​

​គួរកត់សម្គាល់ឃើញ​​ថា​ ទំនងជា​មុន​នឹង​ឡើង​ចង.ក​នៅ​លើ​ដើម​កៅស៊ូ​ ​ជន​​រង​គ្រោះ​បាន​ចាក់​សោក​ម៉ូតូ​ត្រឹមត្រូវ ព្រមទាំង​យក​កូនសោ​ដាក់​ក្នុង​ហោប៉ៅ​របស់​ខ្លួន​។​

ក្រោយ​ពី​បាន​ពិនិត្យ​រួចរាល់​ សពជនរងគ្រោះ​​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដឹក​យក​ទៅ​កាន់​នាយកដ្ឋាន​បច្ចេកទេស​ក្រសួងមហាផ្ទៃ ដើម្បី​តម្កល់​សាកសព​ទុក​ត្រឹមត្រូវ​ រង់​ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ពាក់ព័ន្ធនឹងករណី​ខាងលើនេះ គេ​មិន​ទាន់​ស្រាវជ្រាវ​ដឹង​ប្រភព​ច្បាស់លាស់​ណាមួយ​ដើម្បី​បង្ហាញ​ថា​តើ​មកពី​​មូលហេតុ​អ្វី ទើប​បានជា​បុរស​បរទេស​ម្នាក់​​ខាងលើ​នេះ​​គិត​ខ្លី ​រហូត​ឈានដល់​ការ​ចង.ក​បញ្ចប់ជីវិត​នៅលើ​ដើមកៅស៊ូ​បែប​នេះ​នោះទេ ។

នគរបាល​នៅ​មូលដ្ឋាន​វិញ​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ​តាម​រយៈ​ប្រ​ជា​ពលរដ្ឋ​ដែល​បាន​មក​មើល​សពជនរងគ្រោះ ​គេ​បាន​បញ្ជាក់​ថា​ បុរស​ជនជាតិ​បរទេស​​ដែលរងគ្រោះ​ខាងលើនេះ​​មិនមែន​ជា​អ្នក​រស់នៅ​ចំការលើ​នោះ​ទេ​។ ព្រោះ​មាន​ម៉ូតូ​មួយគ្រឿង​ជា​មធ្យោបាយ​ និង​សាក់​កាដូ​មួយ​ដូច្នេះ ​អាច​មក​ពី​តំបន់​ឆ្ងាយ​ ហើយ​ឆ្លងកាត់​ស្រុក​ចំការលើ​។​

សូម​បញ្ជាក់​ថា ​ទីតាំង​ឡូតិ៍​​កៅស៊ូ​ក្នុង​ឃុំ​ចំការអណ្ដូង ស្រុក​ចំការលើ ពី​មុន​មក​ពុំដែល​ធ្លាប់​មាន​ករណី​ចង.ក​នៅ​លើ​ដើម​កៅស៊ូ​នោះ​ទេ ហើយ​នេះ​ជា​ករណី​ទី​មួយ ដែល​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ​ជា​ជ័រកៅស៊ូ នគរបាល និង​មន្ត្រី​សាលាដំបូង​ខេត្ត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ