ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​នឹង​ចាត់វិធានការ​តប​វិញ​ប្រឆាំង​ការ​បន្លាយពេល​ដាក់​ទណ្ឌកម្ម​របស់​ពួក​អឺរ៉ុប

8 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី លោក ឌី​មី​ឌ្រី ម៉េ​ដ​វេ​ដេ​វ អះអាង​កាលពី​ថ្ងៃ​ទី​២២ មិថុនា ថា ប្រទេស​រុ​ស្ស៊ី​នឹង​ចាត់វិធានការ​ដោយ​ឆាប់រហ័ស​នានា​ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប

នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី លោក ឌី​មី​ឌ្រី ម៉េ​ដ​វេ​ដេ​វ អះអាង​កាលពី​ថ្ងៃ​ទី​២២ មិថុនា ថា ប្រទេស​រុ​ស្ស៊ី​នឹង​ចាត់វិធានការ​ដោយ​ឆាប់រហ័ស​នានា​ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប ដែល​បន្លាយពេល​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ក្រុង​មូ​ស្គូ រហូត​ដល់​ខែមករា ឆ្នាំ​២០១៦ ។

ក្នុង​កិច្ចប្រជុំ​មួយ​របស់​រដ្ឋាភិបាល លោក ម៉េ​ដ វេ​ដេ​វ បាន​ស្នើ​ដល់​ឧបនាយករដ្ឋមន្ត្រី លោក ស័​រ​ហ្គេ​យ ព្រី​ដូ​កូវ រៀបចំ​សំណើ​ពន្យារពេល​ក្រឹត្យ​ប្រធានា​ធិបតី ស្តី​ពី​បណ្តា​វិធានការ​រឹត​ត្បឹ​តរបស់​រុ​ស្ស៊ី​សម្រាប់​ដំណាក់​កាលនោះ​។ លោក​ក៏​ចេញ​បញ្ជា​ផង​ដែរ​ឱ្យ​រៀបចំ​អនុក្រឹត្យ​មួយ​របស់​រដ្ឋាភិបាល​កំណត់​បញ្ជី​បណ្តា​ផលិតផល​ដែល​ត្រូវ​បញ្ចូល សម្រាប់​វិធានការ​តបត​វិញ​របស់​រុ​ស្ស៊ី ។

សហភាព​អឺរ៉ុប​បាន​សម្រេច​ពន្យារពេល​ដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច​ប្រឆាំង​រុ​ស្ស៊ី រហូត​ដល់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ឱ្យ​មានការ​អនុវត្ត​ដោយ​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ក្រុង​មីន​ស្ក៍ ដែល​ចុះហត្ថលេខា​កាលពី​ខែកុម្ភៈ ស្តី​ពី​វិបត្តិ​អ៊ុយ​ក្រែ​ន ។ ការ​ដាក់​ទណ្ឌកម្ម​ពី​ខែកក្កដា ឆ្នាំ​២០១៤​មក ត្រូវ​បាន​ពង្រឹង​ថែម​កាលពី​ខែកញ្ញា ឆ្នាំ​នោះ​ដែរ ។ ទណ្ឌកម្ម​ទាំងនេះ​សំដៅ​ពិសេស​លើ​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​ជាមួយ​រុ​ស្ស៊ី ក្នុង​ហិរញ្ញវត្ថុ ថាមពល និង​ការពារ ។

កាលពី​ខែសីហា ឆ្នាំ​២០១៤ ក្រុង​មូ​ស្គូ​បាន​ដាក់​ការ​ហ៊ុម​ព័ទ្ធ​រយៈពេល​១​ឆ្នាំ​លើ​ការ​នាំ​ចូល​ស្បៀង​ពី​បណ្តា​ប្រទេស​លោក​ខាងលិច ជា​ការ​ឆ្លើយ​តប​ចំពោះ​បណ្តា​ទណ្ឌកម្ម​របស់​អឺរ៉ុប និង​សហរដ្ឋអាមេរិក ៕