ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​គុណប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ទឹក​ថ្នាំប៉ូលា​រថយន្ត​ឱ្យ​ភ្លឺ​រលោង

8 ឆ្នាំ មុន

ការ​ប្រើប្រាស់​ថ្នាំប៉ូលា​រថយន្ត​គឺជា​មធ្យោបាយ​ដ៏​សាមញ្ញ​បំផុត​មួយ​ដើម្បី​លាង​សម្អាត​កាក​សំណល់​ពី​ទឹក​ថ្នាំ​ដើម​របស់​រថយន្ត ។ ថ្នាំប៉ូលា​ភាគច្រើន​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ប្រើ​បន្ទាប់​ពី​ការ​លាង​សម្អាត​រថយន្ត ។

ការ​ប្រើប្រាស់​ថ្នាំប៉ូលា​រថយន្ត​គឺជា​មធ្យោបាយ​ដ៏​សាមញ្ញ​បំផុត​មួយ​ដើម្បី​លាង​សម្អាត​កាក​សំណល់​ពី​ទឹក​ថ្នាំ​ដើម​របស់​រថយន្ត ។ ថ្នាំប៉ូលា​ភាគច្រើន​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ប្រើ​បន្ទាប់​ពី​ការ​លាង​សម្អាត​រថយន្ត ។

ការ​ថែទាំ​រថយន្ត​ដោយ​ការ​លាង​សម្អាត​វា​ទៀងទាត់​ពេលវេលា​នឹង​ជម្រះ​ធូលី​ក៏​ដូច​ជា​កាក​សំណល់​ផ្សេង​ៗ​ចេញពី​តួ​រថយន្ត ចំណែក​ថ្នាំប៉ូលា​វិញ​គេ​ប្រើ​វា​សម្រាប់​ដុសខាត់​កម្ទេចកម្ទី ឬ​កាក​សំណល់​ដែល​ប្រឡាក់​ជាប់​លាង​មិន​ជ្រះ​ស្អាត​នៅ​លើ​ផ្ទៃ​សាច់​ថ្នាំ ។

ចំណែក​នៅ​ក្នុង​ផលិតផល​ប៉ូ​លា​រថយន្ត​មួយ​ចំនួន​សារជាតិ​ដែល​អាច​ជួយ​សម្អាត ឬ​ប៉ូ​លា​ដោយ​ឯង​ៗ​ខ្លះ​ទៀត​ក៏​ពុំ​មាន ហេតុ​ដូច្នេះ​ហើយ​អ្នកជំនាញ​ជា​ច្រើន​ក៏​បាន​លាយ​ផ្សំ​បញ្ចូល​នូវ​ស្រទាប់​សារជាតិ​ម្យ៉ាង​ដែល​ផ្តល់​ភាព​រលើបរលោង និង​បង្កើន​ការ​ខាត់​សម្អាត​កាន់តែ​រលោង​និង​ការពារ​សាច់​ថ្នាំ​រថយន្ត​ថែម​ទៀត ។

ខាងក្រោម​នេះ​ជា​ចំណុច​ពិសេស និង​សារ​ប្រយោជន៍​នៃ​ការ​ប៉ូ​លា ៖
-​ថ្នាំប៉ូលា​អាច​កម្ចាត់​ចេញ​រាល់​ស្នាម​ប្រឡាក់​នានា​យ៉ាង​មាន​ប្រសិទ្ធភាព​។
-​ថ្នាំប៉ូលា​ភាគច្រើន​ត្រូវ​បាន​ផលិត​ឡើង​ជាមួយនឹង​សារធាតុ​រាវ​គីមី​សម្រាប់​រំលាយ​វត្ថុ​ដទៃ​និង​មាន​សុវត្ថិភាព​ចំពោះ​សាច់​ថ្នាំ​ខាងក្រៅ​របស់​រថយន្ត​។
-​ថ្នាំប៉ូលា​នេះ​ក៏​មាន​សារធាតុ​ដែល​មាន​សមត្ថភាព​ធ្វើ​ឲ្យ​រលោង​សម្រាប់​បន្ថែម​ស្រទាប់​ការពារ​មួយ​កម្រិត​ដល់​ទឹក​ថ្នាំ​រថយន្ត​ផង​ដែរ​។
-​ថ្នាំប៉ូលា​ជា​ទូទៅ​គឺ​មាន​សុវត្ថិភាព​ជាង​ឧបករណ៍​សម្រាប់​ដុសខាត់​ឲ្យ​រលោង​ទៅ​ទៀត​។

សម្គាល់ ៖ ទោះជា​យ៉ាងណា​ការ​ប្រើប្រាស់​ថ្នាំប៉ូលា​រថយន្ត​បាន​ត្រឹមត្រូវ​ក៏​ដូច​ជា​ផលិតផល​គុណភាព​ខ្ពស់​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សាច់​ថ្នាំ​ដើម​របស់​រថយន្ត​និង​ជួយ​លើក​សោភ័ណ​ភាព​របស់​រថយន្ត​ទៀត​ផង ៕