ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chalie Adam បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប Stoke City

8 ឆ្នាំ មុន

ខ្សែបម្រើ​សញ្ជាតិ​ស្កុ​តឡែ​ន វ័យ​២៩​ឆ្នាំ Charlie Adam បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប Stoke City រយៈពេល​៣​ឆ្នាំ​ទៀត បន្ទាប់​ពី​គ្រូបង្វឹក​ក្លិប​នេះ​មើលឃើញ​ទម្រង់​នៃ​ការ​លេង​របស់​គេ​ល្អ ។

ខ្សែបម្រើ​សញ្ជាតិ​ស្កុ​តឡែ​ន វ័យ​២៩​ឆ្នាំ Charlie Adam បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប Stoke City រយៈពេល​៣​ឆ្នាំ​ទៀត បន្ទាប់​ពី​គ្រូបង្វឹក​ក្លិប​នេះ​មើលឃើញ​ទម្រង់​នៃ​ការ​លេង​របស់​គេ​ល្អ ។

កីឡាករ​រូប​នេះ​និយាយ​ថា ៖ «​ខ្ញុំ​ពិតជា​ត្រេកអរ​ណាស់​ពេល​ក្លិប Stoke City ឱ្យ​ខ្ញុំ​បន្ត​កុងត្រា​ថ្មី​ជាមួយ​រយៈពេល​៣​ឆ្នាំ​ទៀត ហើយ​នេះ​ក៏​ជា​ក្តី​បំណង​របស់ខ្ញុំ​ដែល​មិន​ចង់​ចាកចេញ​ទៅ​លេង​ឱ្យ​ក្លិប​ផ្សេង​ទៀត​ដែរ​» ។

Charlie Adam បាន​ចូល​លេង​ឱ្យ​ក្លិប Liverpool ក្នុង​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១២ រក​គ្រាប់​បាល់​បាន​ចំនួន​២​គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត​២៨​លើក ។ ឆ្នាំ​២០១២ ដល់​បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Stoke City រក​គ្រាប់​បាល់​បាន​១៧​គ្រាប់​ក្នុង​ការ​ប្រកួត​៨៧​លើក ៕