ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​ ជាន់​ហ្វ្រាំង​មិន​ស៊ី បុក​រះ​នៅ​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្សុ​ណា

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា ដោយ​ហ្វ្រាំង​មិន​ស៊ី ជា​ហេតុ​បណ្ដាល​ឲ្យ​បុក​រះ​ម៉ូតូ និង​រថយន្ត​ជា​ច្រើន​គ្រឿង សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ មិន​មាន​អ្នក​ស្លាប់​នោះ​ទេ តែ​បាន​ធ្វើ​ឲ្យ​ម្នាក់​ម្នាក់​ព្រលឹង​ចុង​សក់…

ខេត្តកំពង់ចាម ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា ដោយ​ហ្វ្រាំង​មិន​ស៊ី ជា​ហេតុ​បណ្ដាល​ឲ្យ​បុក​រះ​ម៉ូតូ និង​រថយន្ត​ជា​ច្រើន​គ្រឿង សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ មិន​មាន​អ្នក​ស្លាប់​នោះ​ទេ តែ​បាន​ធ្វើ​ឲ្យ​ម្នាក់​ម្នាក់​ព្រលឹង​ចុង​សក់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ធ្នូ ២០២០ នៅ​ចំណុច​រង្វង់​មូល​គល់​ស្ពាន​គី​ហ្ស៊ូ​ណា ស្ថិត​ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៌​កើតឡើង​១​លើក ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង​3A.1656 បើកបរ​ដោយ​ឈ្មោះ លី​ន ឡុ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​អណ្តូង​តា​អង់ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម ។

ប្រភព​ដដែល ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​នេះ បើក​ក្នុង​(​ទិស​ដៅ​ពី​កើត​ទៅ​លិច​) បាន​បុក​ប៉ះ​ជាមួយ​ម៉ូតូ ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1T-8658 បើកបរ​ដោយ​ឈ្មោះ គ្រុយ សុខ​ភា​ង ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ទី​៣ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម (​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​) ។ បន្ទាប់​មក ទៅ​បុក​រថយន្ត​ពីក្រោយ​១​គ្រឿង​ទៀត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង​លាយ​ខៀវ បើកបរ​ដោយ​ឈ្មោះ សាត សុ​ផាត ភេទ​ប្រុស អាយុ​33​ឆ្នាំ នៅ​ភូមិ​ព្រៃ​ស្នៀត ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង (​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​) ហើយ​បាន​បុក​ប៉ះ រថយន្ត​ម៉ាក​ព្រូស ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-1853 បើកបរ​ដោយ​ឈ្មោះ យ៉ា​ន សំណាង ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម (​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​) ហើយ​ទៅ​ប៉ះ ម៉ូតូ​ម៉ាក​ហុង​សេ 125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ​1F-1038 បើកបរ​ដោយ​ឈ្មោះ ចេ​ង ធា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ សុវណ្ណ​ភូមិ ឃុំ​កណ្តុរ​ជ្រុំ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ (​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​) បន្ទាប់​មក​រថយន្ត​បង្ក បាន​ទៅ​ប៉ះ រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-7047 បើកបរ​ដោយ​ឈ្មោះ គង់​សា​វ៉េ​ត ភេទ​ប្រុស​អាយុ ៥២​ឆ្នាំ នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម (​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​) ហើយ​រថយន្ត​បង្ក បាន​ជ្រុល​បុក​ម៉ូតូ ម៉ាក​ស្កុប​ពី ស្លាក​លេខ​គ្មាន ចត​ស្ងៀម​មុខ​ផ្ទះ និង​បុក​តូប​វេ​លុយ​ទ្រូ​ម៉ា​នី ម្ចាស់​ឈ្មោះ អ៊​ន សម្ផស្ស ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ទី​3 សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ឲ្យ​ដឹង​ថា មូលហេតុ ដោយសារ​អ្នកបើកបរ​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ អាយុ​២៥​ឆ្នាំ​រូប​នេះ ជាន់​ហ្រាំ​ង​មិន​ស៊ី បណ្តាល​អោយ​របួស​មនុស្ស ២​នាក់ (​កម្រិត​ធ្ងន់​ម្នាក់​ស្រី កម្រិត​ស្រាល​ម្នាក់​ប្រុស​) និង​ខូចខាត រថយន្ត​ចំនួន​៤​គ្រឿង (​កម្រិត​ធ្ងន់​១​គ្រឿង​) ខូចខាត​ម៉ូតូ​៣​គ្រឿង (​កម្រិត​ធ្ងន់​១​គ្រឿង​) និង​តូប​វេលា​លុយ​ទ្រូ​ម៉ា​នី ១​កន្លែង និង​ផ្លា​ក​សញ្ញា​បង្ហាញ​ឧបសគ្គ នៅ​លើ​ទ្រូងផ្លូវ ចំនួន​១​ដើម ។

ក្រោយ​កើតហេតុ មន្ត្រី​ផ្នែក​ជំនាញ បាន​យក​វត្ថុ​តាង​ទាំងអស់ នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ហើយ​ក៏​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​អ្នកបើកបរ​ឈ្មោះ លី​ន ឡុ​ង (​អវិជ្ជមាន​) ។

សូម​បញ្ជាក់​ថា នៅ​ត្រង់​ទីតាំង​ចំណុច​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម តែងតែ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​រើ​យ​ៗ ជួន​មាន​រថយន្ត​ដឹក​ប្រេង ឬ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ បើក​ចុះ​ពីលើ​ស្ពាន​ចេញពី​ត្រើយ​ខាង​កើតមក​លិច ដាច់​ហ្វ្រាំង​បណ្ដាល​ឲ្យ​បុក​រះ​រហូត​ដល់​មនុស្ស​ស្លាប់​ក៏​មាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ