ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ដ​ធុន​ធំ ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា ដាច់​ហ្វ្រាំង​បុក​រះ​ម៉ូតូ​រថយន្ដ​និង​ផ្ទះ​ប្រជាពលរដ្ឋ

3 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សេចក្ដីរាយការណ៍​ជាបឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ឡើង​ដោយ​រថយន្ដ​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា ក្នុង​ទិស​ដៅ​ចូល​ក្រុង​កំពង់ចាម លុះ​មក​ជិត​ដល់​ក្រោម ទំនង​រថយន្ដ​ដាច់​ហ្វ្រាំង ក៏​បុក​រះ​រថយន្ដ…

ខេត្តកំពង់ចាម ៖ សេចក្ដីរាយការណ៍​ជាបឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ឡើង​ដោយ​រថយន្ដ​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា ក្នុង​ទិស​ដៅ​ចូល​ក្រុង​កំពង់ចាម លុះ​មក​ជិត​ដល់​ក្រោម ទំនង​រថយន្ដ​ដាច់​ហ្វ្រាំង ក៏​បុក​រះ​រថយន្ដ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង រួច​ហើយ​បន្ដ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ផង​ដែរ ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​រង្វង់​មូល​ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ អ្នកបើកបរ​រថយន្ត​បង្ក ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​ឃាត់ខ្លួនបានផងដែរ ។ យ៉ាងណា មិន​មាន​អ្នក​ណា​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ប៉ុន្ដែ​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​ជា​បន្ដបន្ទាប់..

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ