ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​កម្ពុជា និង​ម៉ា​ឡេ​ស៊ី រំដោះ​ក្មេង​ស្រី​ខ្មែរ​ម្នាក់ ត្រូវ​​ស្ត្រី​ម្ចាស់ផ្ទះ​វាយ​និង​កាត់​ស្លឹកត្រចៀក​(​វី​ដេ​អូ​)

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ស្ត្រីជន​ជាតិខ្មែរ​អ៊ី​ស្លា​ម​ម្នាក់​ឈ្មោះ Zalina Li បាន​បង្ហោះ​រូបភាព និង​វី​ដេ​អូ កាលពី​ថ្ងៃ​ទី​៧ ធ្នូ​នេះ ស្តី​ពី​ករណី​ហិង្សា​លើ​ក្មេង​ស្រី​ខ្មែរ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ស្ត្រីជន​ជាតិខ្មែរ​អ៊ី​ស្លា​ម​ម្នាក់​ឈ្មោះ Zalina Li បាន​បង្ហោះ​រូបភាព និង​វី​ដេ​អូ កាលពី​ថ្ងៃ​ទី​៧ ធ្នូ​នេះ ស្តី​ពី​ករណី​ហិង្សា​លើ​ក្មេង​ស្រី​ខ្មែរ​ម្នាក់ បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី(រយៈពេល៤ឆ្នាំ) ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ​ធ្វើ​ទារុណកម្ម និង​កាត់​ស្លឹកត្រចៀក​យ៉ាង​ព្រៃផ្សៃ ។

ក្រោយ​ពី​មានការ​ចែករំលែក​ជា​បន្តបន្ទាប់​យ៉ាងច្រើន នៅ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ខាងលើ​នេះ មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្រាវជ្រាវ​តាម​ជំនាញ និង​ជួយ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ដោយ​ជោគជ័យ ក្រោម​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួងមហាផ្ទៃ​កម្ពុជា ក្រោម​ការ​សម្របសម្រួល​ពី​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សហការ​ជាមួយ​សមត្ថកិច្ច​ម៉ា​ឡេ​ស៊ី​ផង​ដែរ ទើប​ឈាន​ដល់​ការ​រំដោះ​នារី​រង​គ្រោះ និង​បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

នៅ​រសៀល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ករណី​នេះ​សមត្ថកិច្ច​ម៉ា​ឡេ​ស៊ី កំពុង​ស៊ើបអង្កេត ដើម្បី​មាន​ចំណាត់ការ​បន្ត លើ​ជន​ដៃដល់ ។ ចំណែក​ជន​រង​គ្រោះ បន្ទាប់​ពី​ព្យាបាល​ជា​សះស្បើយ​ពីរ​បួស មន្ត្រី​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី នឹង​រៀបចំ​សម្របសម្រួល​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។

ឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី បាន​សង្កត់ធ្ងន់​ថា កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន បាន​និង​កំពុង​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ បន្ត​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​ជនសង្ស័យ​ជា​មេខ្យល់ ដែល​នាំ​នារី​រង​គ្រោះ​ខាងលើ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ឈាន​ដល់​ឃាត់ខ្លួន​មេខ្យល់​នោះ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕

​វី​ដេ​អូឃ្លីប “​ក្មេង​ស្រី​ខ្មែរ​ម្នាក់​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រូវ​ម្ចាស់ផ្ទះ​ធ្វើ​ទារុណកម្ម និង​កាត់​ស្លឹកត្រចៀក​យ៉ាង​ព្រៃផ្សៃ​” មានដូចខាងក្រោម៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ