ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ទឹក» ល្អបំផុតសម្រាប់សម្រួលដល់ការរំលាយអាហារ និងជួយសម្រកទម្ងន់ !

4 ឆ្នាំ មុន

យោងតាមការចុះផ្សាយលើគេហទំព័ររបស់សមាគមក្រពះ ពោះវៀន ​Richmond របស់ អាមេរិក​ បានឱ្យដឹងថា ទឹកមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព រួមទាំងការធ្វើឱ្យ ប្រសើរឡើងនូវសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នក ។…

យោងតាមការចុះផ្សាយលើគេហទំព័ររបស់សមាគមក្រពះ ពោះវៀន ​Richmond របស់ អាមេរិក​ បានឱ្យដឹងថា ទឹកមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព រួមទាំងការធ្វើឱ្យ ប្រសើរឡើងនូវសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នក ។ ទឹកគឺជាសមាសធាតុសំខាន់នៃ ការរំលាយអាហារ និងធានាការស្រូបយកសារធាតុចិញ្ចឹមបានត្រឹមត្រូវ ។ ទឹកក៏ជួយធ្វើឱ្យ ចំណីអាហារឆ្លងកាត់ពោះវៀនបានស្រួលផងដែរ ។ ប្រសិនបើក្នុងខ្លួនអ្នកមិនមានទឹកគ្រប់ គ្រាន់ទេ ទឹកនឹងត្រូវស្រូបចេញពីពោះវៀនធំមកវិញ ដែលបង្កឱ្យលាមករឹង និងជួបប្រទះ បញ្ហាក្តៀនលាមក ។ លើសពីនេះការផឹកទឹកក៏ជួយដល់ការសម្រកទម្ងន់ផងដែរ ។

អ្នកគួរគប្បីផឹកទឹកឱ្យបានមួយកែវ ពេលក្រោកពីដំណេកភ្លាម ។ អ្នកក៏ត្រូវផឹកទឹកនៅពេល ទទួលទានអាហារ ។ ការទទួលទានទឹកក្នុងកំឡុងពេល ឬក្រោយពេលញ៉ាំអាហារ អាច ជួយដល់ការរំលាយអាហារ។ ការទទួលទានទឹកតាមរបៀបនេះ ធ្វើឱ្យមិនមានការប៉ះពាល់ ដល់អាស៊ីដក្រពះ និងមិនបង្កការរំខានដល់ការរំលាយអាហារ ។ ទឹកជួយបំបែកអាហារជា ភាគល្អិតតូចៗ និងផ្តល់ភាពងាយស្រួលដល់រាងកាយក្នុងការស្រូបទាញយកជីវជាតិ ។ ប៉ុន្តែអ្នកមិនគួផឹកទឹកច្រើនហួសប្រមាណពេកទេពេលកំពុងទទួលទានអាហារ វាអាចធ្វើ ឱ្យអ្នកមានអារម្មណ៍ថាឆ្អែតពេក និងមិនអាចញ៉ាំបានគ្រប់បរិមាណដែលត្រូវការ ។ វាក៏បង្ក ឱ្យមានការចាល់អាស៊ីដចេញពីក្រពះផងដែរ ។

ពិសេសជាងនេះទៅទៀត ទឹកក៏អាចជួយឱ្យអ្នកសម្រកទម្ងន់បានសម្រេចផងដែរ ដោយហេតុផលដូចខាងក្រោម ៖ ១. ទឹកជួយបង្កើនការរំលាយអាហាររបស់អ្នក ។ ២. ទឹកជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត និងអាចកាត់បន្ថយចំណង់អាហារ ។ ៣. ពេលខ្លះវាពិបាកសម្រាប់រាងកាយរបស់អ្នក ដើម្បីប្រាប់ពីភាពខុសគ្នារវាងការឃ្លាននិងការស្រេកទឹក ។ ដូចនេះការទទួលទានទឹក អាចជួយឱ្យអ្នកបាត់ឃ្លានមួយផ្នែកដែរ ។

ទឹកពិសា វីតាល់ ជាជម្រើសសម្រាប់ជីវិត ពិសាទឹកដែលមានគុណភាពល្អ និងឱ្យបានគ្រប់ គ្រាន់ជួយឱ្យរាងកាយលូតលាស់ និងបំពេញមុខងារបានពេញលេញ និងមានប្រសិទ្ធភាព ។ វីតាល់ សមស្របសម្រាប់អ្នក គឺជាទឹកបរិសុទ្ធដែលឆ្លងកាត់ប្រព័ន្ធបន្សុទ្ធ ១២ដំណាក់ កាល និងសម្លាប់មេរោគត្រឹមត្រូវ ទទួលស្គាល់គុណភាពដោយក្រសួងសុខាភិបាល និង ស្ថាប័នវាយតម្លៃគុណភាពនៃចក្រភពអង់គ្លេស ៕ ប្រភព ៖ richmondgastro

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ