ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​របៀប​បិទ​បាំង​មុខមាត់​របស់​អ្នក​លើ​បណ្តាញ Skype

8 ឆ្នាំ មុន

ជា​ការ​ពិត​ណាស់ ការ​ជជែក​ឃើញ​មុខមាត់​គ្នា​រវាង​គូភាគី​ទាំង​សងខាង​តាម​បណ្តាញ​នៃ​ប្រព័ន្ធ Skype គឺជា​រឿង​ល្អ​មួយ និង​គួរ​ឲ្យ​រំភើបអារម្មណ៍​ទៀត​ផង ប៉ុន្តែ​ជាមួយ​គ្នា​នោះ​ក៏​ប្រសិនជា​លោក​អ្នក

ជា​ការ​ពិត​ណាស់ ការ​ជជែក​ឃើញ​មុខមាត់​គ្នា​រវាង​គូភាគី​ទាំង​សងខាង​តាម​បណ្តាញ​នៃ​ប្រព័ន្ធ Skype គឺជា​រឿង​ល្អ​មួយ និង​គួរ​ឲ្យ​រំភើបអារម្មណ៍​ទៀត​ផង ប៉ុន្តែ​ជាមួយ​គ្នា​នោះ​ក៏​ប្រសិនជា​លោក​អ្នក​មិន​ចង់​ឲ្យ​ដៃគូ​ម្ខាង​ទៀត​ឃើញ​មុខមាត់​ពិត​របស់​អ្នក​អាច​មាន​វិធី​ដូច​ខាងក្រោម​នេះ ៖

១-​ចុច​បើក Skype របស់​អ្នក​ហើយ​ចុច​ទៅ​លើ​ឈ្មោះ​អ្នក​ប្រើ​ដែល​អ្នក​ចង់ Chat ជជែក​លេង​ជាមួយ ។ ចុច​យកពាក្យ Send IM នោះ​វា​នឹង​បើក​នូវ Chat Window ជា​មិន​ខាន ។

២-​វាយ​ពាក្យ Rock ដើម្បី​បង្ហាញ ឬ​ឲ្យ​វា​លោត​ចេញ​មក​នូវ​រូបភាព​ស្នាមញញឹម​ផ្សេង​ៗ​ដែល​អ្នក​ពេញចិត្ត ហើយ​ជ្រើសរើស​យក​សញ្ញា ឬ​រូបភាព​នោះ​តែ​ម្តង ។

៣-​វាយ​ពាក្យ TMI ដើម្បី​ឲ្យ​វា​បង្ហាញ​នូវ​រូបភាព​ស្នាមញញឹម ក៏​ដូច​ជា​ព័ត៌មាន​ជុំវិញ​វា​កាន់តែ​ប្រសើរ និង​អម​ជាមួយ​ដោយ​ការ​ផ្តិត​យក​អក្សរ​បិទ​បាំង​ក្រសែភ្នែក​របស់​ដៃគូ​អ្នកផង​ដែរ​។

៤-​វាយ​ពាក្យ Swearing ដើម្បី​បង្ហាញ​រូបភាព​ញញឹម​ជាមួយនឹង​ពាក្យ​ផ្សេង​ៗ​ដែល​រត់​តាម​មាត់​របស់​អ្នក ។

៥-​វាយ​ពាក្យ headbang ដើម្បី​បង្ហាញ​នូវ​រូបភាព​ទាក់ទាញ​ជាមួយនឹង​ផ្ទៃមុខ​របស់​អ្នក​ដែល​បាន​កាត់​យក​ត្រឹម​ថ្ងាស ធៀប​នឹង​ជញ្ជាំង​ខាងក្រោយ​ទីតាំង​ប្រើប្រាស់ ។

៦-​វាយ​ពាក្យ smoking ដើម្បី​បង្ហាញ​នូវ​រូបភាព​ទាក់ទាញ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជក់បារី ។

៧-​វាយ​ពាក្យ drunk បើ​ចង់​ដាក់​មុខ​របស់​អ្នកជា​រូបភាព​បែប​ស្រវឹង ៕