ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​សញ្ញា​អ្វីខ្លះ​ដែល​បញ្ជាក់​ថា​រថយន្ត​អ្នក​ជិត​អស់​ប្រេងម៉ាស៊ីន?

8 ឆ្នាំ មុន

ប្រេង​ម៉ា​ស៊ី​ន​ត្រូវ​បាន​ប្រើប្រាស់​ជា​អ្នក​ផ្តល់​ជាតិ​រំអិល​ចូល​ទៅ​ក្នុង​ម៉ាស៊ីនរថយន្ត​ឲ្យ​ដំណើរការ​ស្រួល ។ កម្រិត​ប្រេង​អាច​ធ្លាក់​ចុះ​ដោយសារ​តែ​មាន​ភាព​លិច​ជ្រាប​នៅ​ត្រង់​ទីតាំង​ណាមួយ

ប្រេង​ម៉ា​ស៊ី​ន​ត្រូវ​បាន​ប្រើប្រាស់​ជា​អ្នក​ផ្តល់​ជាតិ​រំអិល​ចូល​ទៅ​ក្នុង​ម៉ាស៊ីនរថយន្ត​ឲ្យ​ដំណើរការ​ស្រួល ។ កម្រិត​ប្រេង​អាច​ធ្លាក់​ចុះ​ដោយសារ​តែ​មាន​ភាព​លិច​ជ្រាប​នៅ​ត្រង់​ទីតាំង​ណាមួយ ឬ​ក៏​វា​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​មិន​ប្រក្រតី (​រអាក់រអួល​) ។ ការ​ផ្លាស់​ប្តូរ​ប្រេង​និង​ការ​ចាក់​បំពេញបន្ថែម​ឲ្យ​គ្រប់​តាម​កម្រិត​គឺជា​ផ្នែក​មួយ​នៃ​ការ​ថែទាំ​រថយន្ត​របស់​អ្នក​ទៀងទាត់​ពេលវេលា​។

ប៉ុន្តែ​ប្រសិនជា​អ្នក​មិន​យកចិត្តទុកដាក់​ថែទាំ​វា ឬ​ធ្វេសប្រហែស​ដោយ​ពុំ​បាន​ផ្លាស់​ប្តូរ​គឺ​បណ្តោយ​ឲ្យ​កម្រិត​ប្រេង​ធា្ល​ក់​ចុះ​ដោយសារ​ការ​លិច​ជ្រាប​ចេញពី​ក្នុង​ម៉ាស៊ីន​នោះ​អ្នក​នឹង​ចាប់ផ្តើម​សង្កេត​ឃើញ​នូវ​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​កម្រិត​ប្រេង​ក្នុង​ម៉ាស៊ីន​មាន​តិច​៖

ក​-​កម្រិត​ប្រេង​តិច
ប្រសិនជា​អ្នក​ធុំក្លិន​អ្វីមួយ​ដែល​អ្នក​គិត​ថា​វា​ប្រហែលជា​ចេញ​មក​ពី​ប្រព័ន្ធ​ដុត​បញ្ឆេះ​របស់​រថយន្ត​ស្រប​ពេល​កំពុង​បើកបរ នោះ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ពិនិត្យ​ទៅ​លើ​អេ​ក្រង់​ម៉ូនីទ័រ​បង្ហាញ​ពី​កម្រិត​ប្រេងម៉ាស៊ីន​ក្នុង​តាប់​ឡូ​រថយន្ត​។ មាន​អ្នកបើកបរ​មួយ​ចំនួន​អាច​ភ្លេចភ្លាំង​វិធី​ដ៏​សាមញ្ញ​បំផុត​មួយ​នេះ​នៅ​ពេល​ពួក​គេ​កំពុង​កាន់ចង្កូត​និង​ព្យាយាម​កំណត់​រក​អ្វី​ដែល​ជា​មូលហេតុ​បង្កកំហុស​ឆ្គង​បែប​នេះ ។ រង់ចាំ​ដល់​រថយន្ត​អ្នក​ចុះ​កម្តៅ​ឬ​ត្រជាក់​បន្តិច​ចាប់ផ្តើម​ដក​ដង​វាស់​ស្ទង់​កម្រិត​ប្រេង​ចេញពី​ម៉ាស៊ីន​ជូត​វា​ឲ្យ​ស្អាត​និង​ស៊ក​ចូល​កន្លែង​ដើម​វិញ ដោយ​ពិនិត្យ​មើល​ថា​វា​មាន​ស្នាម​ដិត​ជាប់​នៅ​ត្រឹម​កម្រិត​ណា ។ មាន​តំបន់​ខា្ន​ត​ក្រិត​មួយ​នៅ​លើ​ដង​វាស់​ស្ទង់​ប្រេង ដែល​កម្រិត​ប្រេង​ចាំបាច់​ត្រូវ​ស្ថិត​នៅ​ចន្លោះ​ដែល​កំណត់​នោះ ។ ពិនិត្យ​កម្រិត​ប្រេង​ជា​រៀងរាល់ថ្ងៃ​ប្រសិនជា​អ្នកមាន​មន្ទិល​ចំពោះ​បញ្ហា​មួយ​នេះ (​កម្រិត​ប្រេង​)​។ ការ​រំកិល​ឬ​ថយ​ចុះ​នៃ​កម្រិត​ប្រេង​នៅ​លើ​ដង​វាស់​ស្ទង់​គឺជា​សញ្ញា​ដែល​បញ្ជាក់​ប្រាប់​ថា​កម្រិត​ប្រេងម៉ាស៊ីន​រថយន្ត​អ្នកមាន​តិច ។

ខ​-​ដំណើរ​លោត​ភ្លឹបភ្លែត​ៗ​នៃ​ភ្លើង​សញ្ញា​ប្រេង
ការ​លោត​ភ្លើង​សញ្ញា​ព្រមាន​ភ្លឹបភ្លែត​កុំ​បារម្ភ​ចំពោះ​វា​ឡើយ ។ យោង​តាម Auto Haus AZ​សញ្ញា​បែប​នេះ​គឺជា​ការ​ចង្អុលបង្ហាញ​ថា​កម្រិត​ប្រេង​រថយន្ត​របស់​អ្នក​អាច​ស្ថិត​ក្នុង​កម្រិត​ទាប​ឬ​ក្បែរ​អស់ តែ​អ្នក​កុំ​ព្រួយ​ត្រូវធ្វើ​ដំណើរ​ក្នុង​រយៈផ្លូវ​សម​ស្រប​ណាមួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។ នៅ​អម​ជាមួយនឹង​ការ​លោត​ភ្លើង​ភ្លឹបភ្លែត​នោះ​ក៏​នៅ​មានការ​លោត​ឡើង​នូវ​អក្សរ​ដាស់​ស្មារតី​អ្នក​ឲ្យ​ពិនិត្យ​ប្រេង​ផង​ដែរ​គឺ​ពាក្យ Check Oil ។ ប្រេង​បាន​ចរាចរ​តាម​ម៉ាស៊ីន ប៉ុន្តែ​ជា​កម្រិត​ចាប់ផ្តើម​ធ្លាក់​ចុះ ហើយ​សិន​ស័​រដែ​ល​មាន​ជាប់​មក​ជាមួយនឹង​ភ្លើង​ប្រេង​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ជា​មិន​ខាន ។

ដំណើរ​នៃ​ការ​លោត​ភ្លើង​ភ្លឹបភ្លែត​នោះ​គឺ​មក​ពី​ការ​ធ្វើ​ចរាចរ​របស់​ប្រេងកាត់​តាម​សិន​ស័​រ ប៉ុន្តែ​មាន​បញ្ហា​មួយ​ដែល​បណ្តាល​ឲ្យ​មានការ​លោត​ភ្លើង​បែប​នេះ ។ នៅ​ពេល​ដែល​ភ្លើង​ចាប់ផ្តើម​លោត​គឺ​យក​រថយន្ត​របស់​អ្នក​មក​ជួប​ជាង​ជា​បន្ទាន់​ឬ​ភ្លាម​ៗ ។ ពី​ព្រោះថា​រថយន្ត​អ្នក​បាត់បង់​ប្រេង​ហើយ​ក៏​ត្រូវការ​ពិនិត្យ​វា​ដែរ។

គ​-​ការ​បន្លឺ​សូរ​សំឡេង​ដូច​ស្នូរ​គោះ​តឹក​ៗ
ប្រសិនជា​លោក​អ្នក​មិន​អើពើ​ចំពោះ​គ្រប់​សញ្ញា​ដទៃ​ទៀត​ដែល​បញ្ជាក់​ថា រថយន្ត​អ្នកមាន​កម្រិត​ប្រេង​តិច អ្នក​នឹង​ស្តាប់​ឮ​សូរ​សំឡេង​ដែល​ជា​សញ្ញា​ចុង​ក្រោយ​គឺ​ការ​បន្លឺ​សំឡេង​ដូច​ជា​ការ​គោះ​តឹក​ៗ ។ បើ​ពុំ​មាន​ប្រេងម៉ាស៊ីន​នោះ​ប្រព័ន្ធ​គ្រឿងក្នុង​ម៉ាស៊ីន​មួយ​ចំនួន​ច្បាស់​ជា​សឹក​ខូច​ជា​មិន​ខាន ។