ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើពិតដូចការឡើង​ ឪពុកម្តាយនាង​ទទួលវិប្បដិសារីខ្លាំង​ណាស់

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នារីវ័យក្មេង​ម្នាក់​បាន​​លេបថ្នាំ​បញ្ចប់ជីវិត ​ដោយសារ​​ខឹងឪពុក​ម្ដាយតែង​ឈ្លោះ​ប្រកែក​គ្នា​ជាញឹកញាប់​ធ្វើឱ្យនាង​ខ្មាស់​អ្នក​ជិតខាងទើបសម្រេចចិត្តបែបនេះ ។ ហេតុការណ៍​​ភ្ញាក់​ផ្អើល​ កើតឡើងកាលពីលា​ម៉ោង​​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី៦ ធ្នូ ​ ​ស្ថិត​ក្នុងភូមិ​កា​ទៀង…

ខេត្តរតនគិរី ៖ នារីវ័យក្មេង​ម្នាក់​បាន​​លេបថ្នាំ​បញ្ចប់ជីវិត ​ដោយសារ​​ខឹងឪពុក​ម្ដាយតែង​ឈ្លោះ​ប្រកែក​គ្នា​ជាញឹកញាប់​ធ្វើឱ្យនាង​ខ្មាស់​អ្នក​ជិតខាងទើបសម្រេចចិត្តបែបនេះ ។ ហេតុការណ៍​​ភ្ញាក់​ផ្អើល​ កើតឡើងកាលពីលា​ម៉ោង​​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី៦ ធ្នូ ​ ​ស្ថិត​ក្នុងភូមិ​កា​ទៀង ឃុំល្បាំង២ ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។ នេះបើតាមការបញ្ជាក់បឋមពីសមត្ថកិច្ច ។

ប្រភព​ពីសមត្ថកិច្ចបាន​ដឹង​ថា​ នារីរងគ្រោះឈ្មោះ គុយ វី ណា អាយុ២៣ឆ្នាំ ជនជាតិព្រៅ មុខរបរបុគ្គលិក ពេទ្យឯកជន មានទីលំនៅនៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​បន្ត​ទៀត​ថា​ កាល​ពីល្ងាច​ថ្ងៃ​ទី៥ ខែធ្នូ ​នាងបាន​ត្រឡប់​ពី​ធ្វើការ​នៅ​ក្រុង​បាន​លុង​មកហូប​បាយពេលល្ងាចជួប​ជុំ​សមាជិកគ្រួសារ​ដូចសព្វដង​ ហើយ​នាង​មិន​បានចូល​ដេកទេ ដោយ​ឃើញ​នៅសរសេរ​របាយការណ៍ប្រចាំ​ថ្ងៃរបស់​ខ្លួន ។

លុះដល់​ម៉ោងប្រហែល​៣ទៀប​ភ្លឺ​ឈាន​ចូល ថ្ងៃ​ទី៦ ខែធ្នូ ម្ដាយបានឮសម្លេង​កន្ត្រាក់ដៃ កន្ត្រាក់ជើង​ស្មាន​តែ​មាន ចោរ ចូល លួច គាស់ផ្ទះ ​ក៏​បាន​ដាស់​ប្តី​ត្រូវជា​ឪពុក​នារី​រង​គ្រោះ​ងើប​មើល ។ ប៉ុន្តែមិន​បានឃើញ​មានអ្វីទេ ក៏ចូល​មកក្នុងផ្ទះវិញ​ ស្រាប់តែឃើញនារីនោះដេកនៅ​លើក្ដារ មាន អាការៈ​ដង្ហក់ និងក្អួតចង្អោរ បាត់​មាត់​បាត់​ក​ ។ ភ្លាម​ៗនោះ​ ក៏​បានរក​ឡានអ្នក​ភូមិ ដឹកបញ្ជូន​ទៅ សង្គ្រោះ​បន្ទាន់ នៅ​ឯមន្ទីរពេទ្យ​បង្អែកខេត្តភ្លាម​ៗ​ដែរ​។

ប៉ុន្តែ​ក្រោយ​ពេលបញ្ជូន​ទៅ​ដល់ ពេទ្យ អ​កុស​ល្យ​នារីនោះ​ក៏​បានដាច់ខ្យល់បាត់ទៅ​ហើយ​។ ក្រោយ​ពេលមក បាន​បញ្ជូន​មក​ដល់​ផ្ទះ​វិញ​ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកលំ​ផាត់ កម្លាំង ប៉ុស្ដិ៍រដ្ឋបាល ឃុំល្បាំង២ បាន​ធ្វើ កោសល្យវិច័យលើ​សព និង សាកសួរ ក្រុម​គ្រួសារ​នៅ កន្លែង​កើតហេតុ​ និង​បាន​ធ្វើ​កំណត់ហេតុប្រគល់ឱ្យសព​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ