ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ដឹកគោ​ញី​មួយ​ក្បាល​បម្រុង​យក​ទៅ​លក់ ដូច​ដឹក​ទៅ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​១២ និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២០ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​គោ​អ្នកស្រុក​មួយ​ក្បាល​បម្រុង​យក​ទៅ​លក់​។ ជនសង្ស័យ​ឈ្មោះ…

ខេត្តកណ្ដាល ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​១២ និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២០ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​គោ​អ្នកស្រុក​មួយ​ក្បាល​បម្រុង​យក​ទៅ​លក់​។ ជនសង្ស័យ​ឈ្មោះ លឹ​ម សុខ ហៅ​ធំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិត​ស្នាក់​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​គោ​ឈ្មោះ លាស់ សុខ​ខេន ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ត្រ​ពាំ​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ បាន​ដឹក​សត្វ​គោ​៣​ក្បាល​មេ​២​ក្បាល និង​កូន​១​ក្បាល​យក​ទៅ​ចង​នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ពេល​នោះ​ជនសង្ស័យ​បាន​ដើរ​ចេញពី​ផ្សារ​ថ្នល់ទទឹង​ទៅ​ទិស​ខាងកើត ក៏​បានឃើញ​គោ​៣​ក្បាល​ហើយ​ក៏​ធ្វើ​សកម្មភាព​ស្រាយ​ខ្សែ​គោ​ញី​១​ក្បាល​ដឹក​ចេញ​ទៅ​ក្នុង​គោលបំណង​យក​លក់​នៅ​ម្ដុំ​ផ្សារ​ថ្នល់ទទឹង​។

ខណៈ​ពេល​ដឹកគោ​ទៅ​ដល់​ចំណុច​ភូមិ​ទន្លាប់​ខ្ពស់​ត្បូង ឃុំ​ដំណាក់​អំពិល បាន​ជួប​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​កំពង់​ដើរ​ល្បាត​ក្នុងភូមិ​សាស្ត្រ ធ្វើ​ឲ្យ​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​សួរនាំ ពេល​នោះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​គោ​ញី​មួយ​ក្បាល​នេះ​មែន ដែល​បម្រុង​ដឹក​យក​ទៅ​លក់​គ្រាន់​បាន​ប្រាក់​ចាយវាយ ប៉ុន្តែ​ទីបំផុត​ដូច​ដឹកគោ​ទៅ​រក​ប៉ូលិស​ឲ្យ​ចាប់ខ្លួន​ទៅ​វិញ​។ ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ នោះ​ជា​បទល្មើស​ជាក់ស្តែង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ