ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​បច្ចេកទេស​បើករថយន្ត Ford Ranger ឱ្យ​ស៊ីសាំង​តិច

8 ឆ្នាំ មុន

រថយន្ត Ford Ranger មាន​ជម្រើស​ម៉ាស៊ីន​ផ្សេង​គ្នា​ទាំង​ខ្នាត​និង​រចនាបថ ។ ចំណែក​អត្រា​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​របស់​វា គឺ​ផ្អែក​ទៅ​លើ​ខ្នាត​ម៉ាស៊ីន ការ​ប្រើប្រាស់​កម្រិត​ល្បឿន

រថយន្ត Ford Ranger មាន​ជម្រើស​ម៉ាស៊ីន​ផ្សេង​គ្នា​ទាំង​ខ្នាត​និង​រចនាបថ ។ ចំណែក​អត្រា​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​របស់​វា គឺ​ផ្អែក​ទៅ​លើ​ខ្នាត​ម៉ាស៊ីន ការ​ប្រើប្រាស់​កម្រិត​ល្បឿន និង​ជម្រើស​នៃ​ការ​បំពាក់​បរិក្ខារ​ផ្សេង​ៗ​ដូច​ជា ប្រភេទ​កាឡេ​កង់​ទាំង​បួន និង​កាឡេ​កង់​មុខជា​ដើម ។

ខាងក្រោម​នេះ​ជា​បច្ចេកទេស​បើកបរ​ឲ្យ​ស៊ីសាំង​តិច

ក​-​បង្កើន​ការ​ថែទាំ
១-​ដោះ​យក​របស់​ដែល​មិន​ចាំបាច់​ពី​ផ្នែក​ខាង​មុខ​(​បរិវេណ​គម្រប​ម៉ាស៊ីន​)​ចេញ ។ បើ​តាម​ការ​អះអាង​ពី​ក្រសួង​ថាមពល​សហរដ្ឋអាមេរិក​ការ​យក​វត្ថុ​ដែល​មាន​ទម្ងន់​១០០​ផោន​ឬ​ស្មើនឹង​៤៥​គីឡូក្រាម​ចេញពី​តំបន់​នោះ គឺ​ស្មើនឹង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​សន្សំ​សំចៃ​ប្រមាណ​ជា​២% ។

២-​ប្តូរ​ប្រេង​ស្តង់ដារ​របស់​រថយន្ត​អ្នក​ជាមួយនឹង​ប្រេង​ដែល​មានគុណ​ភាព​ខ្ពស់ ឬ SyntheticOil រួម​ទាំង​ប្រេង​ប្រអប់លេខ​ផង​ដែរ ។ ការ​កាត់​បន្ថយ​កម្លាំង​កកិត ខណៈ​ពេល​បើកបរ​នៅ​លើ​ផ្លូវ​នឹង​នាំ​ឲ្យ​កម្លាំង​ថាមពល​តិច​ក្នុង​ការ​ព​ន្លឿ​ន​ល្បឿន និង​ការ​រក្សា​ល្បឿន​ថេរ​ជាដើម ។

៣-​ពិនិត្យ​សម្បក​កង់​ដើម្បី​ធានា​បាន​ថា វា​មាន​សម្ពាធ​ខ្យល់​ក្នុង​កម្រិត​អតិបរមា ។ ចំណែក​សម្បក​ដែល​មាន​សម្ពាធ​ក្រោម​កម្រិត​នេះ​អាច​បន្ថយ​រយៈ​ចម្ងាយ​បើកបរ​ទៅ​មុខ​ទៀត​ប្រមាណ​ជា​១៥% (​មាន​ន័យ​ថា​សម្បក​កង់​ធូរ​ក្រោម​កម្រិត​ត្រឹម​ត្រូវធ្វើ​ឲ្យ​អត្រា​សន្សំ​សំចៃ​របស់​រថយន្ត​ថយ​ចុះ​) ។

៤-​ប្រ​សិន​រង្វាស់​កុង​ទ័​រ​រថយន្ត​អ្នក​ដើរ​ក្នុង​រយៈ​ចម្ងាយ​៩​ម៉ឺន​ម៉ា​យ​ចូរ​ផ្លាស់​ប្តូរ​ប៊ូស៊ី និង​ឧបករណ៍​បាញ់​ប្រេង​ចូល​ម៉ាស៊ីន ។ ព្រោះថា​ប៊ូស៊ី​ដែល​មាន​អាយុកាល​ចាស់ខែ​ឆ្នាំទៅ​ហើយ​នោះ​នឹង​នាំ​ឲ្យ​ប្រសិទ្ធភាព​នៃ​ការ​បញ្ឆេះ​ប្រេងឥន្ធនៈ​ក៏​ថយ​ចុះ​ផង​ដែរ ។ ប្រសិនជា​លោក​អ្នក​ផ្លាស់​ប្តូរ​វា​ចេញ​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​រយៈ​ចម្ងាយ​ផ្លូវ​បើកបរ​បាន​កាន់តែ​ឆ្ងាយ​ក្នុង​កម្រិត​ប្រេង​ធម្មតា​ឬ​ស្មើនឹង​១០% ។

ខ​-​ការ​ផ្លាស់​ប្តូរ​ទម្លាប់​បើកបរ
១-​កាត់​បន្ថយ​ការ​ឧស្សាហ៍​ជាន់​ហ្គា​រ​បង្កើន​ល្បឿន​ឬ​ជាន់​ហ្វ្រាំង​ញឹកញាប់ ។ ជាន់​ហ្គា​រ​ឲ្យ​សម​ល្មម ក្នុង​ការ​បើក​ចុះ​ទីទួល​ឬ​ចំណោត​ក៏​ដូច​ជា​ការ​ឈប់​ជាដើម ។ កំណត់​ល្បឿន​នៅ​លើ​ផ្លូវ​ស្រឡះ ផ្លូវ​ធំ​ត្រឹមតែ​៥៥​ម៉ា​យ​ឬ​៨៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទៅ​បាន​ហើយ​ដើម្បី​កាត់​បន្ថយ​ការ​ស៊ីសាំង ។

២-​ខណៈ​ពេល​ឈប់​រថយន្ត​យូរ​ចូរ​ពន្លត់​ម៉ាស៊ីន​ជា​ជាង​ការ​បញ្ឆេះ​វា​ទុក​ចោល ។ ព្រោះថា​ប្រេង​១/២​ម៉ា​យ​ឬ​0,5mpg​ក្នុង​មួយ​កាឡុង ក្នុង​រ៉េ​ស៊ី​វ័​រអា​ចនឹង​ត្រូវ​បាន​ប្រើប្រាស់​ឬ​ស៊ីក្នុង​រយៈពេល​៥​នាទី​ដែល​បញ្ឆេះ​ចោល ។

៣-​ប្រសិនជា​រថយន្ត Ranger អ្នក​ប្រើ​ម៉ាស៊ីន​កាឡេ​កង់​បួន​ចៀសវាង​បញ្ចូល​ឬ​ប្រើ​បច្ចេកវិទ្យា​បើក​តាម​កាឡេ​កង់​ទាំង​បួន​គ្រាប់​នោះ​បើ​មិន​ចាំបាច់ ។ ព្រោះថា​នៅ​ពេល​ម៉ាស៊ីនរថយន្ត​បាន​ភ្ជាប់​ជាមួយនឹង​ការ​បើក​តាម​ប្រព័ន្ធ​កាឡេ​កង់​៤​នោះ​ម៉ាស៊ីន​នឹង​ស៊ីសាំង​កាន់តែ​ច្រើន ។

៤-​បើក​នៅ​ជាយ​ផ្លូវ​ខណៈ​ពេល​ស្ថានភាព​ផ្លូវ​នោះ​មាន​សំណើម ។ នៅ​ពេល​កង់​រថយន្ត​អ្នក​តួ​ង​លើ​ផ្លូវ​រអិល​វា​អាច​នាំ​ឲ្យ​ប្រសិទ្ធភាព​នៃ​ការ​សន្សំ​សំចៃ​ធា្ល​ក់​ចុះ​ប្រមាណ​ជា​២% ៕