ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជិន ម៉ា​លី​ន អំពាវនាវ​ស្ថានទូត​អា​មេ​រិ​កនិង​សង្គម​ស៊ី​វិល​រួម​គ្នា​ទប់ស្កាត់​កូ​វី​ដ​១៩នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក​ម្មា​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ស្ថា​ទូត​អា​មេ​រិ​ក​នៅ​កម្ពុជា និង​សង្គម​ស៊ី​វិល​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា ។ ការ​អំពាវនាវ​របស់​អ្នកនាំពាក្យ បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​សហ​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក​ម្មា​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ស្ថា​ទូត​អា​មេ​រិ​ក​នៅ​កម្ពុជា និង​សង្គម​ស៊ី​វិល​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា ។

ការ​អំពាវនាវ​របស់​អ្នកនាំពាក្យ បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​សហ​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​សម្លេង​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។ លោក​ជិន ម៉ា​លី​ន បាន​សរសេរ​លើ​បណ្តាញ​សង្គម កាលពី​ថ្មី​ៗ​ថា «​យុទ្ធនាការ​ល្អ តែ​ខុស​កាលៈទេសៈ​» ។

លោក​បន្ត​ថា ជា​ទស្សនៈ​ផ្ទាល់ខ្លួន​ក្នុង​កាលៈទេសៈ​ដ៏​លំបាក ដែល​កម្ពុជា​កំពុង​ទទួល​រង​ការ​វាយប្រហារ​ពី COVID-19 នា​ពេល​នេះ ស្ថានទូត​អា​មេ​រិ​ក​រួម​ទាំង​អង្គការសិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ​ផ្សេង​ទៀត គួរតែ​រួម​គ្នា​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សកម្មភាព​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង COVID-19 នេះ​ចូល​ដល់​សហគមន៍ ដើម្បី​ទទួល​បានការ​គាំទ្រ​និង​ស្វាគមន៍​ពី​ប្រជាជាតិ​ខ្មែរ​ទូ​ទាំង​ប្រទេស ។

លោក​បន្ត​ថា​« វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង COVID-19 ចូល​ដល់​សហគមន៍​នា​ពេល​នេះ គឺ​ដើម្បី​ការពារ និង​សង្គ្រោះ​អាយុជីវិត​របស់​ពលរដ្ឋ ដែល​ជា ការ​ធានា​បាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​មួយ​របស់​ពលរដ្ឋ គឺ​សិទ្ធិ​រស់រាន​មានជីវិត​ដែល​សិទ្ធិ​នេះ មាន​អាទិភាព​ជាង​សិទ្ធិ​ណា​ៗ​ទាំងអស់ ហើយ​ប្រសិនបើ​សិទ្ធិ​នេះ​មិន​ត្រូវ​បាន​ធានា និង​ការពារ​នោះ​ទេ សិទ្ធិ​ផ្សេង​ៗ​ទៀត​ក៏​នឹង​ពុំ​មាន​អត្ថិភាព និង​តម្លៃ​អ្វី​ដែ​» ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ខណៈ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​កំពុងធ្វើការ​ប្រយុទ្ធ​នឹង​ការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ