ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ធំ​រឿង​យក​ឆ្នាំង​មាស ដូរ​យក​​ឆ្នាំងដី​​ ថ្ងៃក្រោយ​បើ​មិន​រាង​ទេ​​សុំ​​កុំ​រាង​!!

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មន្ត្រី​ប៉ូលិស​អន្តោ​ប្រវេ​ស​ន៌​ជា​ច្រើន​នាក់​ដែល​កំពុង​រស់នៅ​ក្នុង​កូន​ផ្ទះ​តូច​ៗ​ដូច​ជា​រូង​កណ្តុរ ក្បែរ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ពេល​នេះ ត្រូវ​បាន​ម្ចាស់​ដីលែង​អាល័យ លែង​ថ្នាក់ថ្នម​ហើយ ដោយ​បង្ខំ​ដេញ​អោយ​រើ​ចេញ​លែងអោយ​នៅ​ហើយ​។ ប៉ុន្តែ​ដោយសារ​តែ​ប្រកែក​ជាមួយ​ថៅកែ​ក្លាយជា​ម្ចាស់​ដី មិន​ព្រម​រើ​ចេញ​ព្រោះ​គ្មាន​កន្លែង​​ផ្សេង​ស្នាក់​នៅ…

ខេត្តព្រៃវែង ៖ មន្ត្រី​ប៉ូលិស​អន្តោ​ប្រវេ​ស​ន៌​ជា​ច្រើន​នាក់​ដែល​កំពុង​រស់នៅ​ក្នុង​កូន​ផ្ទះ​តូច​ៗ​ដូច​ជា​រូង​កណ្តុរ ក្បែរ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ពេល​នេះ ត្រូវ​បាន​ម្ចាស់​ដីលែង​អាល័យ លែង​ថ្នាក់ថ្នម​ហើយ ដោយ​បង្ខំ​ដេញ​អោយ​រើ​ចេញ​លែងអោយ​នៅ​ហើយ​។

ប៉ុន្តែ​ដោយសារ​តែ​ប្រកែក​ជាមួយ​ថៅកែ​ក្លាយជា​ម្ចាស់​ដី មិន​ព្រម​រើ​ចេញ​ព្រោះ​គ្មាន​កន្លែង​​ផ្សេង​ស្នាក់​នៅ ទើប​ធ្វើ​អោយ​កើត​ទៅ​ជា​ជម្លោះ រហូត​ឈាន​ដល់​គំរាម​ទាញ​កាំភ្លើង​បាញ់​គ្នា​ថែម​ទៀត​ផង ។ ការ​ប៉ះទង្គិច​គ្នា​នេះ បាន​កើតឡើង​តាំងពី​ព្រលប់​ថ្ងៃ​ទី​៣​ធ្នូ​ មក​ម្ល៉េះ ដែល​ភាគី​ខាង​ម្ចាស់​ដី​ត្រូវ​បាន​គេ​ស្គាល់​ថា​គឺ​លោក​ឩ​ត្តម​សេនីយ​ទោ ពៅ រត​នា ជា​មន្ត្រី​ប៉ូ​លី​ស​បំរើ​ការ​នៅ​បណ្ឌិតសភា​នគរបាល​ជាតិ​ដែល​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​បន្ទាយ​ចក្រី​នេះ ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ឈ្មោះ ថៅកែ ពុធ ដែល​មាន​ឃ្លាំង​និង​បេន​ស្រូវ​នៅ​ជាប់​ព្រំដែន​នោះ​តែ​ម្តង គឺ​មេ​ប៉ូលិស​ផង ថៅកែ​រកស៊ី​ច្រក​ទ្វារ​ព្រំដែន​ផង ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នៅ​មាត់ច្រក​បន្ទាយ​ចក្រី​នេះ​បានអោយ​ដឹង​ថា ទំនាស់​រវាង​លោក​ថៅកែ​ពុធ និង​មន្ត្រី​ប៉ូលិស​អន្តោ​ប្រវេ​ស​ន៌​នៅ​មាត់ច្រក​នេះ គឺ​កើតឡើង​ដោយសារ​តែ​លោក​ថៅកែ​ពុធ បាន​ដេញ​អោយ​មន្ត្រី​ប៉ូលិស​អន្តោ​ប្រវេ​ស​ន៌ រើ​កូន​ផ្ទះ​របស់​ខ្លួន​ចេញពី​ដី​របស់​គាត់ តែ​ខាង​ប៉ូ​លី​ស​មិន​ព្រម​រើ​ចេញ ទើប​លោក​ថៅកែ​ពុធ ហៅ​ឡាន​ដឹក​ខ្សាច់​និង​ថ្ម​មក​ចាក់​បិទផ្លូវ​ចេញចូល​ក្នុង​បំណង​បង្ខំ​អោយ​ខាង​ប៉ូលិស​រើ​ចេញ​ឱ្យ​បាន​ឆាប់ ក៏​កើត​ទៅ​ជា​ជម្លោះ​ប៉ះទង្គិច​គ្នា​តែ​ម្តង ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​មាត់ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​នេះ​បានអោយ​ដឹង​ថា ទីតាំង​ដី​ទំនាស់​នេះ ដើម​ឡើយ​គឺជា​ដី​បន្ទាយ​ប៉ូលិស​ព្រំដែន​ទេ ប៉ុន្តែ​ដោយ​ខាង​ប៉ូ​លី​ស​អន្តោ​ប្រវេ​ស​ន៌​ច្រក​ចក្រី​នេះ អត់​មាន​ដី​រស់នៅ ទើប​ខាង​ប៉ូ​លី​ស​ព្រំដែន​អនុញ្ញាតិ​អោយ​ប៉ូ​លី​ស​អន្តោ​ប្រវេ​ស​ន៌​សង់​កូន​ផ្ទះ​ជា​បន្ទប់​ៗ រស់នៅ​ក្នុង​បរិវេណ​ដី​បន្ទាយ​នេះ​ទៅ ។ លុះ​ក្រោយមក ស្រាប់តែ​មានការ​ដោះ​ដូរ​ដី​បន្ទាយ​ប៉ូ​លី​ស​ព្រំដែន​នេះ ដែល​មាន​ទំហំ​៥២៩៨​ម៉ែត្រការ៉េ អោយទៅ​លោក​ឩ​ត្តម​សេនីយ​ទោ ពៅ រតនា ហៅ​ថៅកែ ពុធ យ៉ាង​ផុយ​ស្រួយ​តែ​ម្តង​ទៅ ។

តាម​ល​ក្ខ័​ណ​នៃ​ការ​ដោះ​ដូរ​នេះ លោក​ថៅកែ​ពុធ បាន​ប្រគល់​ដី​១​កន្លែង​ផ្សេង​ទៀត ទំហំ​១៤៨៤៣​ម៉ែត្រការ៉េ ដែល​មាន​ចំងាយ​ប្រហែលជា​១​គីឡូម៉ែត្រ​ពី​ទីតាំង​ចាស់​ជាទី​តាំង​ដី​ម្រៀ​ល​ៗ​ដែល​ជា​ឆ្នាំ​ដី​អោយមក​ខាង​ប៉ូ​លី​ស​ព្រំដែន​វិញ​សំរាប់​ធ្វើ​បន្ទាយ​ថ្មី ។ ហើយ​ក្នុង​បន្ទាយ​នោះ លោក​ថៅកែ​ពុធ បាន​សង់​អគារ​ធ្វើការ អគារ​ស្នាក់​នៅ ដងទង់​ជាតិ និង​ផ្ទះបាយ​អោយ​ជូន​ថែម​ទៀត ជា​ថ្នូរ​និង​ការ​ដោះ​ដូរ​ដី​បន្ទាយ​ចាស់ ដែល​នៅ​ជាប់មាត់​ច្រកព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ដែល​ជា​ឆ្នាំង​មាស ។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​លោក​ថៅកែ​ពុធ សាងសង់​ថ្មី​ដោះ​ដូរ​ហើយ​នោះ ខាង​ប៉ូលិស​ព្រំដែន​ក៏​នាំ​គ្នា​ទៅ​រស់នៅ​ធ្វើការ​នៅ​ក្នុង​បន្ទាយ​ថ្មី​នោះ​ទៅ ។ ដោយឡែក ខាង​ប៉ូលិស​អន្តោ​ប្រវេ​ស​ន៌ គឺ​មិន​បាន​ចាក​ចេញពី​ដី​នោះ​ទេ ព្រោះ​គ្មាន​ដី​ឬ​កន្លែង​ណា​ផ្សេង​អាច​ទៅ​រស់នៅ​បាន ទើប​បន្ត​រស់នៅ​លើ​ដី​ដដែល​នោះ រហូត​ដល់​បច្ចុប្បន្ន​តែ​ម្តង​ទៅ ។

ជុំវិញ​ករណី​ជម្លោះ​ខាងលើ​នេះ ត្រូវ​បាន​លោក​ឩ​ត្តម​សេនីយ៍​ទោ ពៅ រតនា ហៅ​ថៅកែ ពុធ បញ្ជាក់​អោយ​ដឹង​ថា ដី​ទំនាស់​នេះ​គឺ​ពិតជា​ដី​របស់​លោក ដែល​បាន​ពី​ការ​ដោះ​ដូរ​ជាមួយ​រដ្ឋ​យ៉ាង​ត្រឹមត្រូវ​ពិតប្រាកដ​មែន ហើយ​ក្រោយ​ពី​ទទួល​បាន​ដី​នេះ​ស្របច្បាប់​ហើយ លោក​ក៏​បាន​ស្នើ​អោយ​ខាង​ប៉ូ​លី​ស​អន្តោ​ប្រវេ​ស​ន៌ រុះរើ​សំណង់​របស់​ខ្លួន​ចេញពី​ដី​របស់​លោក តែ​ខាង​ប៉ូ​លី​ស​អន្តោ​ប្រវេ​ស​ន៌​មិន​ព្រម​ចេញ ដោយ​សំអាង​មូលហេតុ​គ្មាន​កន្លែង​ផ្សេង​ស្នាក់​នៅ ទាំង​ដែល​រូប​លោក​បាន​រៀបចំ​ជា​បន្ទប់​ស្នាក់​នៅ ចំនួន​១០​បន្ទប់ សំរាប់​អោយ​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន រួច​ហើយ តែ​គេ​មិន​ព្រមទៅ​នៅ​។

ព័ត៌មាន​ពិស្តារ​បន្ត​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ