ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃទី១២ធ្នូ អ្នកដំណើរ​ទាំងអស់ ចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ពេញលេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ថា ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរ​ទាំងអស់ ចូលមកប្រទេស​កម្ពុជា…

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ថា ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរ​ទាំងអស់ ចូលមកប្រទេស​កម្ពុជា ត្រូវចាប់អនុវត្តពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តទៅ​។

ក្នុងសេចក្តីជូនដំណឹង​ ក្រសួងសុខាភិបាល ​ក៏បានប្រកាសផ្អាកជាបណ្តោះអាសន្ននូវ​ការអនុវត្ត​យន្តការធានា ( Sponsorship Mechanism ) ចំពោះអ្នកដំណើរ​បរទេសជាវិនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ និងអ្នកបច្ចេកទេស ដែលទទួលបានការ​ធានា ចូលមកប្រទេសកម្ពុជា រយៈពេលតិចជាង ១៤ថ្ងៃ​។

យន្តការធានានេះ គឺ​ជនបរទេស ជាវិនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ និងអ្នកបច្ចេកទេស ចូលមកកម្ពុជា គឺ​រង់ចាំតែពីរថ្ងៃប៉ុណ្ណោះ នៃការពិនិត្យ​សំណាក​រកមេរោគកូវីដ១៩ បើសិនជា​លទ្ធផលអវិជ្ជមាន គឺគេ​អាច​ទៅធ្វើការងារ​នៅកម្ពុជា បានហើយ​។ ប៉ុន្តែ​យន្តការនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា មានហានិភ័យ​ខ្ពស់​ក្នុងការចម្លងកូវីដ១៩ នៅកម្ពុជា​។

ក្នុងសេចក្តីប្រកាស ក្រសួងសុខាភិបាល ក៏បាន​បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ បន្ទាប់ពីទទួល​បានលទ្ធផល​តេស្តកូវីដ១៩ វិជ្ជមាន ភ្លាម តាមបណ្តាញផ្សព្វផ្សាយ​ផ្លូវការរបស់ក្រសួងសុខាភិបាល ដើម្បីងាយស្រួល​ក្នុងការស្វែងរក​អ្នកពាក់ព័ន្ធ​ ឲ្យបាន​ឆាប់រហ័ស​ ដើម្បី​បង្កលក្ខណៈ​ឲ្យអ្នកមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ចេញមុខ​ទាក់ទង​មកក្រសួង​សុខាភិបាល ឬអាជ្ញាធរ​ពាក់ព័ន្ធ​៕