ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្តវិធានការអនាម័យបន្ថែម ពិសេសតាមផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដើម្បីទប់ស្កាត់​ការចម្លងវីរុសកូវីដ១៩ ឲ្យមានប្រសិទ្ធភាព​ខ្ពស់ បង្ការការរីករាលដាល​ច្រើន ចូលទៅក្នុងសហគមន៍ នៅថ្ងៃទី៤ ខែធ្នូនេះ ក្រសួងសុខាភិបាល បានប្រកាសណែនាំវិធានការអនុវត្តអនាម័យ​បន្ថែម ជូនដល់អាជីវករ​…

ភ្នំពេញ៖ ដើម្បីទប់ស្កាត់​ការចម្លងវីរុសកូវីដ១៩ ឲ្យមានប្រសិទ្ធភាព​ខ្ពស់ បង្ការការរីករាលដាល​ច្រើន ចូលទៅក្នុងសហគមន៍ នៅថ្ងៃទី៤ ខែធ្នូនេះ ក្រសួងសុខាភិបាល បានប្រកាសណែនាំវិធានការអនុវត្តអនាម័យ​បន្ថែម ជូនដល់អាជីវករ​ នៅផ្សារទំនើប តាមធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗទៀត។ នោះគឺត្រូវពង្រឹង និងយកចិត្តទុកដាក់​បន្ថែម​ទៅលើការការពារ បង្ការការឆ្លងជាយថាហេតុ​នូវវីរុសកូវីដ១៩ នៅពេលជួបជាមួយ​អតិថិជនទូទៅ នៅក្នុងទីតាំង​អាជីវកម្មរបស់ខ្លួន​។

ក្នុងសេចក្តីណែនាំ ​​ក្រសួង​សុខាភិបាល បានតម្រូវ​​​ឲ្យបុគ្គលិក​បម្រើ​ការងារទាំងអស់គ្នា ត្រូវពាក់ម៉ាស និងរបាំងមុខការពារ​ឲ្យបានត្រឹមត្រូវ​ និងជាប់ជាប្រចាំ។ អតិថិជនទាំងអស់ ត្រូវពាក់ម៉ាសវេជ្ជសាស្ត្រ ឬម៉ាសក្រណាត់ ឲ្យបានត្រឹមត្រូវ និងជាប់ជានិច្ចទាំងអស់គ្នា។

ក្រៅពីនោះ ក្រសួងសុខាភិបាល ក៏បានណែនាំឲ្យធនាគារ ផ្សារទំនើប និងកន្លែងប្រកបអាជីវកម្ម​និមួយៗ ត្រូវបំពាក់ម៉ាស៊ីនវ៉ាសកំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅ​ដោយដៃ ត្រូវមាន​អាល់កុល ឬជែល​លាងដៃ នៅគ្រប់ច្រក​ចូល រៀបចំទីតាំង​ឈរ ឬអង្គុយសម្រាប់បុគ្គលិក និងអតិថិជន ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រកន្លះ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ព្រមទាំង​ដាក់បង្ហាញនូវស្លាក​សញ្ញាណែនាំការពាក់ម៉ាស និងរក្សាអនាម័យដៃ​ស្អាត ជាដើម។​

សូមរម្លឹកថា សេចក្តីណែនាំបន្ថែមនេះ ធ្វើឡើង​ បន្ទាប់ពី​ក្រសួងសុខាភិបាល​ រកឃើញជាបន្តបន្ទាប់​នូវការឆ្លងជំងឺកូវីដ​ពីម្នាក់ទៅម្នាក់ ក្នុងនោះ ក៏មាន​បុគ្គលិក​ហាងទំនិញ​ និងអ្នកធ្វើការនៅ​ធនាគារឯកជន នៅក្នុង​រាជធានីភ្នំពេញ​ផងដែរ​៕ ម៉េងធា