ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង ផ្ទះ​មួយ​ខ្នង​ឆេះ​ខ្ទេច​ទាំងស្រុង​ក្នុង​ពេល​រំលង​អា​ធ្រា​ត្រ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​មួយ​ខ្នង​ទំហំ​៥​គុណ​៧​ម៉ែត្រ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង កាលពី​វេលា​ម៉ោង​១ រំលង​ធ្រា​ត្រ​ឈាន​ចូល ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២០​នេះ ចំណុច​ភូមិ​ធ្លក…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​មួយ​ខ្នង​ទំហំ​៥​គុណ​៧​ម៉ែត្រ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង កាលពី​វេលា​ម៉ោង​១ រំលង​ធ្រា​ត្រ​ឈាន​ចូល ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២០​នេះ ចំណុច​ភូមិ​ធ្លក ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ដែល​ការ​សន្និដ្ឋាន របស់​សមត្ថកិច្ច​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​។ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា​៖

ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ ជា​កម្ម​សិទ្ធ​របស់ ឈ្មោះ ខ្លុយ អ៊ូ​ក (​ឈ្មោះ​ប្តី​ប្រពន្ធ​) មាន​ទំហំ​៥​គុណ​៧​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​សង្ក​សី និង​ក្រាល​ក្តារ​។ ចំពោះ​មូលហេតុ​សង្ស័យ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។ រីឯ​ការ​ខូចខាត គឺ​ឆេះ​អស់​ផ្ទះ​១​ខ្នង​ទំហំ​៥​គុណ​៧​ម៉ែត្រ សម្ភារ​ក្នុងផ្ទះ មាន​គ្រែ ទូរទស្សន៍ កង់ និង​ស្រូវ​មួយ​ចំនួន​។ ក្នុង​ហេតុការណ៍​នេះ​ពុំ​មាន​នរណា​ម្នាក់​រង​គ្រោះ​នោះ​ទេ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ