រាជធានីភ្នំពេញ ៖ លោកស្រី ដោ សម្ភស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យោងប្រសាសន៍ដឹកនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ ត្រីចក្រយានយន្តកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដានេះ ក្រុមការងារលេខាធិការដ្ឋានសមាគមបានរៀបចំចែកជូននូវសម្លៀកបំពាក់ និងបណ្ណមូលនិធិសមធម៌សុខាភិបាល ជូនលោកតា លោកអុំ ប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិករបស់សមាគមចំនួនជិត ៤០០នាក់ ។
សូមបញ្ជាក់ ក្នុងមួយឆ្នាំ ពួកគាត់ទទួលបានសម្លៀកបំពាក់ ២ឈុត ថវិកាឧបត្ថម្ភប្រចាំថ្ងៃម្នាក់ ចំនួន៧.០០០រៀល បណ្ណមូលនិធិសប្បុរសធម៌សុខាភិបាល សម្រាប់ទទួលបានការពិនិត្យ ព្យាបាលជំងឺ ដោយឥតបង់ថ្លៃ នៅមន្ទីរពេទ្យនានា ព្រមទាំងការឧបត្តម្ភគាំទ្រជាប់ជាប្រចាំពីមូលនិធិ ៕
ចែករំលែកព័តមាននេះ