សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន ថាកុំព្រហើនឲ្យសោះ ព្រោះអាថ៌កំបាំងក្នុងដៃសម្តេចច្រើនណាស់
រាជធានីភ្នំពេញ ៖ ថ្លែងពីវិមានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារផ្តាំទៅលោក ថាក់ ស៊ីន…
រាជធានីភ្នំពេញ ៖ ថ្លែងពីវិមានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារផ្តាំទៅលោក ថាក់ ស៊ីន…
រាជធានីភ្នំពេញ ៖ ថ្លែងពីវិមានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារផ្តាំទៅលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ថា កុំព្រហើនកោងកាចដាក់សម្តេចឲ្យសោះ ព្រោះអាថ៌កំបាំងរបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ស្ថិតនៅក្នុងកណ្តាប់ដៃរបស់សម្តេចច្រើនណាស់ ។
ការលើកឡើងរបស់សម្តេចតេជោនេះ បន្ទាប់ពីលោក ថាក់ ស៊ីន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌ថៃថា “លោកសោយស្តាយ ដែលបានសេពគប់សម្តេចតេជោជាមួយមនុស្សខុស” ។
នៅក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ បានទម្លាយអាថ៌កំបាំងរបស់លោក ថាក់ ស៊ីន មួយផ្នែកទៀត ដែលបានលួចផ្តល់ឯកសារសម្ងាត់មកសម្តេច កាលពីអំឡុងពេលលោក អាប់ភីស៊ីត វីចារជីវ៉ា ជានាយករដ្ឋមន្ត្រីថៃ នាឆ្នាំ២០១០ ពាក់ព័ន្ធនឹងការផ្តល់ជំនួយជាថវិការបស់ថៃមកកម្ពុជា លើការកសាងផ្លូវជាតិលេខ៦៨ នៅកម្ពុជា តាមបណ្តោយព្រំដែន។ ប៉ុន្តែសម្តេច បានប្រកាសត្រឡប់ទៅវិញថា សម្តេចមិនទទួលយកលុយជាជំនួយក្នុងការកសាងផ្លូវនោះទេ ដោយសារបានទទួលព័ត៌មានថា លោក វិចារជីវ៉ា នឹងបង្កក់លុយ ដើម្បីពន្យារពេលក្នុងការកសាងផ្លូវនេះ ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ទៀតថា ចំពោះឯកសារសម្ងាត់នេះ គឺសម្តេចទទួលបានពីលោក ថាក់ ស៊ីន លួចបញ្ជូនមកឲ្យសម្តេច ។
សម្តេចតេជោ បន្តថា ៖ “លោក ថាក់ ស៊ីន បញ្ជូនឯកសាររបស់អាប់ភីស៊ីត វីចារជីវ៉ា យកមកឲ្យខ្ញុំ ។ ថាក់ ស៊ីន ឯងមានបទល្មើសទាក់ទងក្បត់ជាតិថៃខ្លួនឯង ។ ខ្ញុំមានឯកសារ ខ្ញុំអាចនិទាន ៣ម៉ោងទៅ៤ម៉ោង ប្រសិនបើចង់។ ខ្ញុំគ្រាន់តែចង់ដាស់តឿន ថាក់ ស៊ីន នៅបាងកកទេ ខ្ញុំមិនទៅដាស់តឿនអ្នកណាគេទេ ប៉ុន្តែ ថាក់ ស៊ីន កុំឈ្លើយជាមួយខ្ញុំឲ្យសោះ” ។
មានប្រសាសន៍សំដីធ្ងន់ៗ សម្តេចតេជោ បានប្រាប់ទៅកាន់លោក ថាក់ ស៊ីន ទៀតថា លោកចាំទេ ? (ថាក់ ស៊ីន) មានវាសនាចូលស្រុកថៃ និងតំបន់អាស៊ីអាគ្នេយ៍វិញបាន ដោយសារសម្តេច ជាអ្នកជួយជ្រោមជ្រែងទេ ។
លើសពីនេះ សម្តេចប្រធានព្រឹទ្ធសភា សង្ឃឹមថា អ្វីដែលសារក្រើនរំលឹកដល់លោក ថាក់ ស៊ីន នេះនឹងផ្អើលនៅទូទាំងទីក្រុងបាងកក ជាក់ជាមិនខានឡើយ ។
សម្តេចតេជោ ក៏បានព្រមានថា បើលោក ថាក់ ស៊ីន ចង់សាក សម្តេចនឹងធ្វើបកស្រាយឲ្យស្តាប់ ៣ម៉ោង ឬ៤ម៉ោងបាន។ ហើយអ្វី ដែលលោក ថាក់ ស៊ីន ធ្វើគឺជាអំពើក្បត់នឹងប្រជាជនខ្លួនឯង ៕
ចែករំលែកព័តមាននេះ