Lewandowski ចង់​គេង​ឱប​ពាន Champions League ម្តងទៀត​នៅ​ឆ្នាំ​នេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Lewandowski ចង់​គេង​ឱប​ពាន Champions League ម្តងទៀត​នៅ​ឆ្នាំ​នេះ

1 ខែ មុន

អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី Dailymail បានឱ្យ​ដឹង​ថា កីឡាករ Robert Lewandowski របស់​ក្រុម Bayern…

អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី Dailymail បានឱ្យ​ដឹង​ថា កីឡាករ Robert Lewandowski របស់​ក្រុម Bayern Munich បាន​និយាយ​ថា ខ្លួន​ចង់​ឈ្នះ​ពានរង្វាន់ Champions League ម្តងទៀត នៅ​ក្នុងឆ្នាំនេះ​។

ខ្សែប្រយុទ្ធ​ប៉ូ​ឡូញ​វ័យ ៣២​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ពី​អារម្មណ៍ ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​ជិ​វិត និង​អាជីព​បាល់ទាត់​របស់​ខ្លួន ក្រោយ​ពេល​ឈ្នះ​ពានរង្វាន់ Champions League ជាមួយ Bayern Munich កាលពី​រដូវ​កាល​មុន បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម PSG ដោយ​លទ្ធផល ១-០ នៅ​ឯ​ទីក្រុង​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​។ ដោយ​គ្រានោះ រូបគេ​បាន​ចែករំលែក​រូបភាព​គេង​ឱប​ពាន​នៅ​លើ​គ្រែ​ថែម​ទៀត​ផង​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន Bayern Munich បាន​កក់​កៅអី​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួច​ជា​ស្រេច បើ​ទោះ​សល់​១​ប្រកួត​ទៀត ក្នុង​ពូ​ល A បន្ទាប់​ពី​មាន ១៣​ពិន្ទុ តាម​ពីក្រោយ​ដោយ Atlético Madrid, Salzburg និង Lokomotiv Moscow៕