ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ថា​កូនក្រុម​មិន​បាន​យកចិត្តទុកដាក់​លេង​សម្រាប់ Europa League

3 ឆ្នាំ មុន

អូ​ទ្រី​ស ៖ លោក Jose Mourinho បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ជាមួយ​កូនក្រុម​របស់​លោក ដោយ​បាន​លើក​ឡើង​ថា ពួក​គេ​មិន​បាន​យកចិត្តទុកដាក់​លេង​សម្រាប់​ក្រប​ខណ្ឌ Europa League…

អូ​ទ្រី​ស ៖ លោក Jose Mourinho បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ជាមួយ​កូនក្រុម​របស់​លោក ដោយ​បាន​លើក​ឡើង​ថា ពួក​គេ​មិន​បាន​យកចិត្តទុកដាក់​លេង​សម្រាប់​ក្រប​ខណ្ឌ Europa League បន្ទាប់​ពី Tottenham Hotspur បាន​ត្រឹម​ស្មើ ៣-៣ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ LASK​។

ខ្សែប្រយុទ្ធ Mamoudou Karamoko របស់​​ម្ចាស់ផ្ទះ LASK ជា​អ្នក​បញ្ចប់​ជ័យជម្នះ​របស់ Spurs ដោយ​រក​គ្រាប់​ចុង​ម៉ោង ពោល​នៅ​នាទី ៩០+៣ នៅក្រោយពេល​ដែល​ត្រូវ​បាន​ក្រុម​ភ្ញៀវ​នាំមុខ​ដោយ​លទ្ធផល ៣-២​។

បើ​ទោះបីជា​កក់​កៅអី​នៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ក៏​ដោយ ក៏​លោក Jose Mourinho បានសម្តែង​អារម្មណ៍​មិន​សប្បាយចិត្ត​ចំពោះ​កូនក្រុម ដោយ​​លើក​ឡើង​ក្រោយ​បញ្ចប់​ការ​ប្រកួត​យ៉ាង​ដូច្នេះ​ថា «​លទ្ធផល​គឺ​ប្រសើរ​ជាង​ការ​លេង​។ កីឡាករ​ខ្លះ​លេង​បាន​ល្អ តែ​កីឡាករ​ខ្លះ​លេង​មិន​​ល្អ​ទាល់តែ​សោះ​។ មិន​មាន​អ្វីប្លែក​ទេ ជា​ការ​ពិត​វគ្គ​ចែក​ពូ​ល Europa League មិន​បាន​ជម្រុញ​ទឹកចិត្ត​កីឡាករ​មួយ​ចំនួន ​ឱ្យ​ខំប្រឹង​លេង​នោះ​ទេ​»៕ (​ដកស្រង់​ចេញពី Thesun)

https://www.youtube.com/watch?v=HrshYYuPTFw