ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាត​អូឡាំពិក និង​ក្រសួងមហាផ្ទៃ ជា​កន្លែង​ធ្វើតេស្ត លើក​ទី​២ សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​

3 ឆ្នាំ មុន
  • ភ្នំពេញ

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានកំណត់​យក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ក្រសួងមហាផ្ទៃ ជា​កន្លែង​ធ្វើតេស្ត លើក​ទី​២ សម្រាប់​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ ការធ្វើ​តេស្ត លើក​ទី​២ នឹងធ្វើ​ឡើង…

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានកំណត់​យក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ក្រសួងមហាផ្ទៃ ជា​កន្លែង​ធ្វើតេស្ត លើក​ទី​២ សម្រាប់​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ ការធ្វើ​តេស្ត លើក​ទី​២ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​៨ ខែធ្នូ​។​

​កាលពី​រសៀល​ថ្ងៃទី​៣ ខែធ្នូ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡា​ពិ​ក ដែលជា​ទីតាំង​សម្រាប់​ត្រៀម​យក​សំណាក អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​។

​លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បានឱ្យដឹងថា ក្រសួង​សុខាភិបាល បានប្រកាស​ដល់​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល ជាមួយ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា អាច​ទៅធ្វើ​តេស្ត លើក​ទី​២ នៅ​ទីតាំង ២​កន្លែង​។ គឺ​ទី​១ នៅក្នុង​ក្រសួងមហាផ្ទៃ និង​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ការធ្វើ​តេស្ត លើក​ទី​២ នឹងធ្វើ​ឡើង នា​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​។​

​ដោយឡែក លើក​ទី​៣ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ តាម​ទីតាំង ដែល​បាន​កំណត់ សម្រាប់​រាជធានី​ភ្នំពេញ គឺ​នៅ​ក្រសួងមហាផ្ទៃ និង​ទីលាន​ស្តា​ត​អូឡាំពិក​។​

​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​២៨​វិច្ឆិកា ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាស​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ​ថា គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់ បាន​ចំនួន ៨៧៦៦​នាក់​។ នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ថ្មី សរុប​ចំនួន ១៩​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​៣ ខែធ្នូ​នេះ នៅ​ទូទាំងប្រទេស​កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប ៣៣១​នាក់​។ ក្នុងនោះ ៣០៤​នាក់ បានជា​សះស្បើយ និង ២៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ