ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស មួយ​ថ្ងៃ​ស្លា.ប់​៩​នាក់ របួសធ្ងន់​ស្រាល​១៨​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​០៣​ខែធ្នូ ឆ្នាំ​២០២០ កើតឡើង​១៨​លើក ស្លាប់​ប្រុស​៩​នាក់ របួសធ្ងន់​ស្រាល​១៨​នាក់ (​ស្រី​៤​នាក់​) នេះ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​០៣​ខែធ្នូ ឆ្នាំ​២០២០ កើតឡើង​១៨​លើក ស្លាប់​ប្រុស​៩​នាក់ របួសធ្ងន់​ស្រាល​១៨​នាក់ (​ស្រី​៤​នាក់​) នេះ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​៖

ស្លាប់​សរុប​៩​នាក់ ៖ ម៉ូតូ​ស្លាប់​៦​នាក់ របួសធ្ងន់​៩​នាក់ របួសស្រាល​៧​នាក់​, រថយន្ត​តូច​របួសធ្ងន់​១​នាក់​, រថយន្ត​ធំ​ស្លាប់​១​នាក់​, យាន​ផ្សេង​ៗ​ស្លាប់​១​នាក់​របួសធ្ងន់​១​នាក់​, ថ្មើរជើង​ស្លាប់​១​នាក់​។ មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​៤​លើក​ស្លាប់​៤​នាក់​, មិន​គោរព​សិទ្ធ​៥​លើក​ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​១​នាក់​, កត្តា​យាន​៤​លើក​ស្លាប់​២​នាក់​, ប្រជែង​គ្រោះថ្នាក់​១​លើក​,​មិន​គោរព​សញ្ញា​១​លើក​។

លទ្ធផល​ត្រួតពិនិត្យ​មធ្យោបាយ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ៖ មធ្យោបាយ​ចូល​គោលដៅ​សរុប​២៧១៧​គ្រឿង ម៉ូតូ​១៨៩៥​គ្រឿង​។ មធ្យោបាយ​ល្មើស​សរុប​៤៣៥​គ្រឿង ម៉ូតូ​២៤៩​គ្រឿង​។ មធ្យោបាយ​ពិន័យ​សរុប​៤៣៥​គ្រឿង ម៉ូតូ​២៤៩​គ្រឿង​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ