ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​សកម្មជន​ស្និ​ទ្ធិ​ប្រជា​ធិប​តេយ្យ​ក្រុង​ហុងកុង​៣​នាក់

3 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ សកម្មជន​ប្រឆាំង​ក្រុង​ហុងកុងម្នាក់​លោក JOSHUA WONG ជា​មេខ្លោង​ម្នាក់នៃ​​ចលនា​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង កាលពី​ថ្ងៃ​ទី​២ ធ្នូ ត្រូវ​តុលាការ​កាត់ទោស​ដាក់គុក​១៣​ខែកន្លះ​ពី​បទ​ចូលរួម​កាលពី​ខែមិថុនា ឆ្នាំ​២០១៩​ក្នុង​ការ​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា​ដែល​ត្រូវ​ហាមឃាត់​ប្រឆាំង​រដ្ឋាភិបាល…

ក្រុង​ហុងកុង ៖ សកម្មជន​ប្រឆាំង​ក្រុង​ហុងកុងម្នាក់​លោក JOSHUA WONG ជា​មេខ្លោង​ម្នាក់
នៃ​​ចលនា​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង កាលពី​ថ្ងៃ​ទី​២ ធ្នូ ត្រូវ​តុលាការ​កាត់ទោស​ដាក់គុក​១៣​ខែ
កន្លះ​ពី​បទ​ចូលរួម​កាលពី​ខែមិថុនា ឆ្នាំ​២០១៩​ក្នុង​ការ​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា​ដែល​ត្រូវ​ហាមឃាត់​ប្រឆាំង​រដ្ឋាភិបាល ។

លោក JOSHUA WONG អាយុ​២៤​ឆ្នាំ​ ទទួល​ការ​កាត់ទោស​ពី​បទ​រៀប​ចំការ​ប្រមូលផ្ដុំ​មនុស្ស​នោះ ដែល​គ្មាន​ការ​អនុញ្ញាត​ដោយ​មាន​អ្នក​ចូលរួម​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ
២០១៩​នៅ​ក្បែរ​ទីចាត់ការ​ប៉ូលិស ។ ការ​ចោទប្រកាន់​នោះ លោក​អាច​មានទោស​ជាប់គុក​ធ្ងន់​បំផុត​ដល់​៣​ឆ្នាំ ។

សមាជិក​មាន​ឥទ្ធិពល​២​នាក់​ទៀត​នៃ​ចលនា​ប្រជាធិបតេយ្យ ក៏​ត្រូវ​ទទួល​ការ​កាត់ទោស​ដែរ ដោយ​លោក AGNES CHOW អាយុ​២៣​ឆ្នាំ ត្រូវ​ទទួលទោស​ជាប់គុក១០​ខែ​និង​នាង IVAN LAM អាយុ​២៦​ឆ្នាំ​ទទួលទោស​ជាប់គុក​៧​ខែ​ពី​បទ​ជាប់​ទាក់ទិន​នឹង​បា​តុកម្ម​នោះ ។

ក្រោយ​រង​ការ​កាត់ទោស លោក JOSHUA WONG បាន​សច្ចា​បន្ត​ការ​ប្រយុទ្ធ ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ ។ លោក​ថា​នោះ​មិនមែន​ជា​ការ​បញ្ចប់​នៃ​ការ​ប្រយុទ្ធ​ឡើយ ។ យើង​នឹង​ចូលរួម​នា
ពេល​នេះ ការ​តស៊ូ​នៅ​ក្នុង​ពន្ធនាគារ​រួម​ជាមួយ​បា​តុ​ករ​ច្រើន​នាក់​ទៀត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ