ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ភាព​​គ្រូពេទ្យ​​ឱប​អ្នកជំងឺ​វ័យ​ចំណាស់​​ម្នាក់​​ផ្ទុះ​អារម្មណ៍​រំភើប​ពេញ​ពិភព​លោក​​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រូបភាព​គ្រូពេទ្យ​ម្នាក់​ដែល​ពាក់​ស្រោមដៃ​ និង​ម៉ាស​កំពុង​តែ​អោប​លួង អ្នកជំងឺ COVID-19 វ័យ​ចំណាស់​ម្នាក់​ចំ​ថ្ងៃ​បុណ្យ THINLSGIVING នៅ​អា​មេ​រិ​ក​នាំ​ឲ្យមានការ​ក្ដុកក្ដួល​និង​រំភើប​បំផុត ដោយ​វា​ជា​និមិត្តរូប​នៃ​ក្ដី​អស់សង្ឃឹម​របស់​បណ្ដាជន​រង​គ្រោះដោយសារ​ជំងឺ​នោះ…

សហរដ្ឋអាមេរិក ៖ រូបភាព​គ្រូពេទ្យ​ម្នាក់​ដែល​ពាក់​ស្រោមដៃ​ និង​ម៉ាស​កំពុង​តែ​អោប​លួង អ្នកជំងឺ COVID-19 វ័យ​ចំណាស់​ម្នាក់​ចំ​ថ្ងៃ​បុណ្យ THINLSGIVING នៅ​អា​មេ​រិ​ក​នាំ​ឲ្យមានការ​ក្ដុកក្ដួល​និង​រំភើប​បំផុត ដោយ​វា​ជា​និមិត្តរូប​នៃ​ក្ដី​អស់សង្ឃឹម​របស់​បណ្ដាជន​រង​គ្រោះដោយសារ​ជំងឺ​នោះ និង​អារម្មណ៍​ខ្លោចចិត្ត​អាណិតអាសូរ​របស់​បុគ្គលិក​ព្យាបាល ។

រូបភាព​នោះ​ត្រូវ​បាន​គេ​ថត កាលពី​ថ្ងៃ​២៦ វិច្ឆិកា ចំ​ថ្ងៃ​បុណ្យ THINLSGIVING ជា​ថ្ងៃ​ជួបជុំ​សាច់ញាតិ​គ្រួសារ​នៅ​មន្ទីរពេទ្យ UNITEDMEMORIAL ក្រុង​ហូ​ស្តុ​ន​រដ្ឋ​តិច​សាស់ ដោយ
អ្នកកាសែត​ម្នាក់ ។ វេជ្ជបណ្ឌិត JOSEPH VARON ប្រមុខ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​ម​ន្ទី​រ​ពេទ្យ​UNITED MEMORIAL រៀបរាប់​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា តាម​ទូរទស្សន៍ CNN ថា ខ្ញុំ​ស្ថិត​ក្នុង
ក្រុម COVID ហើយ​ខ្ញុំ​បានឃើញ អ្នកជំងឺ​វ័យចំណាស់​នោះ​ស្ថិត​នៅ​ក្រៅ​គ្រែ ដោយ​គាត់​ចង់​ចេញ​ហើយ​គាត់​យំ​ផង ។

ខ្ញុំ​បាន​ទៅ​ជិត​គាត់​និង​សួរគាត់​ថា ហេតុ​អី​បានជា​យំ ? គាត់​និយាយ​មក​កាន់​ខ្ញុំថា ខ្ញុំ​ចង់​នៅ​ជាមួយ​ប្រពន្ធ​ខ្ញុំ​។ ​ពេល​នោះ​ខ្ញុំ​បាន​ឱបគាត់ ។ គ្រូពេទ្យ​រូប​នោះ​បន្ត​ថា ខ្ញុំ​មិន​ទាំង​ដឹង​ថា​មានគេ​ថតរូប​នោះ​ទេ ។ គាត់​កំពុង​តែ​យំ​ហើយ​ក្រោយមក​ក៏​ឈប់​យំ​វិញ ។ លោក​គិត​ថា​អ្នក​ជំ​ងឹ​រូប​នោះពិតជា​មាន​អារម្មណ៍​ឯកោ​ខ្លាំង និង​ពោរពេញ​ដោយ​ភាព​ក្រៀមក្រំ​ហើយ​រូប​លោក​ក៏​ដូច​រូប​គាត់​ដែរ ។

តាម​គ្រូពេទ្យ​រូប​នោះ​ថា អ្នក​ជំ​ងឹ​វ័យ​ចំណាស់​នោះ​ក្រោយមក​មាន​សុខភាព​ប្រសើរ​វិញ​ហើយ​គាត់​អាច​ចេញពី​មន្ទីរពេទ្យ​មុន​ដំណាច់​ស​ប្ដា​ហ៍​នេះ ។

ដូច​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ដែរ​សហរដ្ឋ​អា​មេ​រិ​ក​កំពុង​តែ​ប្រឈម​មុខ​នឹង​រលក​ថ្មី​នៃ​ការឆ្លង​រាល​ដាល​ខ្លាំង​នៃ​វីរុស COVID-19 ចាប់តាំងពីច្រើន​ស​ប្ដា​ហ៍​មក​ហើយ ។

តាម​សេចក្ដីរាយ​ការណ៍​នា​ថ្ងៃ​ទី​២ ធ្នូ​ថា ក្នុង​ប្រទេស​នោះ​មាន​អ្នក​​បាត់​បង់​ជីវិត​​ថ្មីដល់​២.៥៦២​នាក់​២៤​ម៉ោង​ចុង​ក្រោយ​នេះ ។ នោះជា​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ដំណាច់​ខែមេសា​មក ។ ក្រៅពី​អ្នក​​បាត់​បង់​ជីវិត​២៤​ម៉ោងចុង​ក្រោយ​នេះ​នៅ​អា​មេ​រិ​ក​ក៏​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​ដល់​ជាង​១៨០.០០០​នាក់ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ជាង​១៣,៧​លាន​នាក់ ជាមួយ​អ្នក​​បាត់​បង់​ជីវិត​​កើន​ដល់​ជាង​២៦៩.០០០​នាក់ ។

លើ​ពិភពលោក​ចំនួន​អ្នក​ឆ្លង​វីរុស​បាន​ឡើង​ដល់​ជាង​៦៣,៨​លាន​នាក់ និង​អ្នក​​បាត់​បង់​ជីវិត​ជាង​១,៤៨​លាន​នាក់ ។ បន្ទាប់​ពី​អា​មេ​រិ​ក​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ទី​២​លើ​ពិភពលោក​គឺ
ឥណ្ឌា ដែល​មាន​អ្នក​ឆ្លង​កើន​ដល់​ជាង​៩,៥​លាន​នាក់ និង​អ្នក​បាត់​បង់​ជីវិត​ជាង​១៣៨.០០០​នាក់ ។ ប្រេស៊ី​ល​អ្នក​ឆ្លង​កើន​ដល់​ជាង​៦,៣៩​លាន​នាក់ និង​អ្នក​បាត់​បង់​ជីវិត​​ជាង​១៧៤.០០០​នាក់ ៕ ដក​ស្រង់​ចេញ​ពី​វេបសាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ