ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃ​ដិ​ន​ថា​ នឹង​មិន​វិល​ភ្លាម​ៗ​ទៅ​រក​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អា​េ​ម​រិ​ក​-​ចិន​ឡើយ

3 ឆ្នាំ មុន

សហ​ដេ្ឋ​អា​មេ​រិ​ក​-​ចិន ៖ ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន ដកស្រង់​សម្ដី​ដោយ​កាសែត ញូ​វ​យ៉​ក​ថែម​កាលពី​ថ្ងៃ​ទី​២​ធ្នូ​ថ្លែង​ថា លោក​នឹង​មិន​វិល​ត្រឡប់​ក្នុង​ពេល​ភ្លាម​ៗ​ទៅ​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន ដែល​ចុះហត្ថលេខា​ដោយ​លោក​ដូ​ណា​ល់​ត្រាំ​ជាមួយ​ចិន​ឡើយ​។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត​នោះ​លោក​បៃ​ដិ​ន​អះអាង​ថា ខ្ញុំ​នឹង​មិន​ទាន់​ធ្វើការ​ផ្ដួចផ្ដើម​គំនិត​ក្នុង​ពេល​ភ្លាម​ៗ​ណាមួយ​ឡើយ ហើយ​រឿង​នោះ​ត្រូវ​អនុវត្ត​សិទ្ធិ​បង់​ពន្ធគយ​។…

សហ​ដេ្ឋ​អា​មេ​រិ​ក​-​ចិន ៖ ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន ដកស្រង់​សម្ដី​ដោយ​កាសែត ញូ​វ​យ៉​ក​ថែម​កាលពី​ថ្ងៃ​ទី​២​ធ្នូ​ថ្លែង​ថា លោក​នឹង​មិន​វិល​ត្រឡប់​ក្នុង​ពេល​ភ្លាម​ៗ​ទៅ​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន ដែល​ចុះហត្ថលេខា​ដោយ​លោក​ដូ​ណា​ល់​ត្រាំ​ជាមួយ​ចិន​ឡើយ​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត​នោះ​លោក​បៃ​ដិ​ន​អះអាង​ថា ខ្ញុំ​នឹង​មិន​ទាន់​ធ្វើការ​ផ្ដួចផ្ដើម​គំនិត​ក្នុង​ពេល​ភ្លាម​ៗ​ណាមួយ​ឡើយ ហើយ​រឿង​នោះ​ត្រូវ​អនុវត្ត​សិទ្ធិ​បង់​ពន្ធគយ​។

ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នោះ ហៅ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១ ចុះហត្​ថលេខា​កាលពីដើម​ឆ្នាំ​នេះ ចិន​បាន​សន្យា​បង្កើន​យ៉ាងតិច​ការ​ទិញ​បណ្ដា​ផលិតផល​និង​សេវាកម្ម​អា​មេ​រិ​ក ក្នុង​ទឹកប្រាក់​យ៉ាងតិច​២០០​ពាន់​លាន​ដុល្លារ ពី​ឆ្នាំ​២០២០​ទៅ​២០២១​។ ម្យ៉ាងទៀត​កិច្ចព្រមព្រៀង​នេះ​នៅ​រក្សា​ទុក​សិទ្ធិ​បង់​ពន្ធគយ​អា​មេ​រិ​ក​២៥% លើ​គ្រប​ទំនិញ​និង​ផលិតផល​ឧស្សាហកម្ម​ចិន ដែល​តំណាង​ឲ្យ​ទឹកប្រាក់​២៥០​ពាន់​លាន​ដុល្លារ និង​ការ​ទារ​ពន្ធគយ​របស់​ចិន មាន​ទឹកប្រាក់​១០០​ពាន់​លាន​ដុល្លារ នៃ​ការ​នាំ​ចូល​មក​ពី​អា​មេ​រិ​ក​។

តាម​លោក​បៃ​ដិ​ន​ដែល​ចូល​កាន់​តំណែង​នា​ថ្ងៃ​ទី​២០​មក​រា​ខាង​មុខ​ថា យុទ្ធសាស្ត្រ​ប្រសើរ​បំផុត​ប្រឈម​មុខជា​មួយ​ចិន​គឺជា​បឋម ការ​ដាក់​អា​មេ​រិ​ក​និង​បណ្ដា​សម្ព័ន្ធមិត្ត​ឲ្យ​ស្ថិត​លើ​ខ្សែបន្ទាត់​តែ​មួយ​ដូច​គ្នា​។ លោក​បន្ត​ថា​លោក​នឹង​ផ្ដោត​លើ​ការ​អនុវត្ត​ដោយ​បំពាន​របស់​ចិន ពិសេស​ការ​លួច​កម្មសិទ្ធិបញ្ញា ការ​ឧបត្ថម្ភ​ដោយ​ខុសច្បាប់​ចំពោះ​បណ្ដា​សហគ្រាស​និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ដោយ​ចាប់បង្ខំ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ