វិធីសាស្ត្របញ្ឈប់ការជ្រុះសក់បញ្ចប់កង្វល់ក្នុងចិត្ត
តើលោកអ្នកខ្លាចក្បាលទំពែកទេ ?
ការជ្រុះសក់ជាបញ្ហាមួយដ៏ស្មុគស្មាញចំពោះមនុស្សទូទាំងពិភពលោករាប់លាននាក់ហើយ ហេតុផលសាមញ្ញបំផុតដែលបណ្តាលឲ្យមានការជ្រុះសក់គឺ
តើលោកអ្នកខ្លាចក្បាលទំពែកទេ ?
ការជ្រុះសក់ជាបញ្ហាមួយដ៏ស្មុគស្មាញចំពោះមនុស្សទូទាំងពិភពលោករាប់លាននាក់ហើយ ហេតុផលសាមញ្ញបំផុតដែលបណ្តាលឲ្យមានការជ្រុះសក់គឺ
តើលោកអ្នកខ្លាចក្បាលទំពែកទេ ?
ការជ្រុះសក់ជាបញ្ហាមួយដ៏ស្មុគស្មាញចំពោះមនុស្សទូទាំងពិភពលោករាប់លាននាក់ហើយ ហេតុផលសាមញ្ញបំផុតដែលបណ្តាលឲ្យមានការជ្រុះសក់គឺផ្តើមចេញពីរបបអាហារដែលមិនមានសុខភាពល្អ បញ្ហាស្ត្រេស និងភាពអាប់អួខួរក្បាល រួមទាំងជាតិគីមីនៃថ្នាំលាបពណ៌សក់ជាដើម។
ខាងក្រោមនេះគឺជាវិធីសាស្ត្របញ្ឈប់ការជ្រុះសក់ដូចតទៅ ៖
១-បន្ថែមជីវជាតិប្រូតេអីុនឲ្យកាន់តែច្រើនតាមរយៈរបបអាហារផ្សេងៗ ។ សក់របស់អ្នកបានផ្សំឡើងមួយផ្នែកធំដោយសារជាតិប្រូតេអីុនម្យ៉ាងដែលមិនរលាយដែលជាប្រូតេអីីុនសរសៃៗ។ នៅពេលដែលកម្រិតជាតិប្រតេអីុនក្នុងសព៌ាងកាយអ្នកមិនគ្រប់គ្រាន់ នោះកោសិកាចាប់ផ្តើមដាច់ធ្លាក់ជាហេតុបង្កឲ្យការវិវឌ្ឍរបស់សក់កាន់តែលឿននិងបណ្តាលទៅជាការជ្រុះសក់តែម្តង។ ចំណែកអាហារដែលសម្បូរប្រូតេអីុនកម្រិតខ្ពស់រួមមាន ៖ សណ្តែក អាហារស្រូវសាលី ខាត់ណា សណ្តែកសៀង ។ ដូច្នេះចូរបរិភោគអាហារប្រភេទនេះជារៀងរាល់ថ្ងៃ។
២-ពិសាទឹក៣លីត្ររៀងរាល់ថ្ងៃ។ ការទទួលទានទឹកគ្រប់គ្រាន់គឺអាចបង្ហូរលាងនូវពពួកបាក់តេរីដែលបង្កមហន្តរាយនោះនិងជាតិពុលផ្សេងទៀតតាមរយៈប្រព័ន្ធទឹកនោមបាន តែកុំទប់ទឹកនោមមានន័យថាឈឺនោមភា្លមត្រូវតែនោមភ្លាមដើម្បីបញ្ចៀសការរលាកតម្រងនោមផង ។ ការបរិភោគទឹកកាន់តែច្រើន ភាពចុះខ្សោយនៃកម្លាំងថាមពលក្នុងរាងកាយរបស់អ្នកនឹងត្រូវការប្រើប្រាស់ដើម្បីបន្ទោបង់ចោលនូវសារធាតុឥតប្រយោជន៍ទាំងនោះ។
៣-រក្សាកម្រិតជាតិដែកក្នុងឈាមរបស់អ្នក។ បន្ថែមជាតិដែកតាមរយៈការប្រតិបត្តិសាមញ្ញៗដូចជា ទៅរកទិញតាមឱសថស្ថានក្នុងស្រុកជាដើម ។ ធាតុដែកត្រូវបានប្រើប្រាស់តាមរយៈកោសិកាឈាមរបស់អ្នកដើម្បីនាំយកអុកស៊ីសែនទៅទ្រទ្រង់សរីរាង្គកាយរបស់អ្នក។ ស្បែកក្បាលរបស់អ្នកត្រូវការនិងប្រើប្រាស់អុកស៊ីសែនដើម្បីរក្សាការលូតលាស់នៃរន្ធសក់។ ដូច្នេះអ្នកអាចបរិភោគអាហារដែលសម្បូរជាតិដែកខ្ពស់រួមមានៈ ផ្លែឈី ប្រភេទគ្រាប់ ក៏ដូចជាបន្លែស្លឹកជាដើម ។
៤-ពិសាថ្នាំគ្រាប់វីតាមីនB6 ។ មុខងារសំខាន់របស់វីតាមីននេះមានភាពជាក់លាក់ក្នុងការថែរក្សា ក្រចក ស្បែក និងសក់តែម្តង។
សម្គាល់ ៖ លោកអ្នកគួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យមុននឹងសម្រេចចិត្តព្យាបាលវាដោយខ្លួនឯងចំពោះជំងឺជ្រុះសក់នេះ ៕
ចែករំលែកព័តមាននេះ