អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ «​ស្នៀតសក់​» ខ្សែភាពយន្ត​ខ្នាត​តូច​ដែល​និពន្ធ​ដោយ​កញ្ញា ទេព បូ​ព្រឹក្ស និង​សម្តែង​ដោយ​តារាចម្រៀង​ល្បី​ទាំង​ពីរ បាន​ធ្វើការ​ចាក់​ផ្សាយ​ភ្លាម​ក៏​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ ។ ដែល​សាច់​រឿង​ដំបូង​នោះ…

រាជធានី​ភ្នំពេញ ៖ «​ស្នៀតសក់​» ខ្សែភាពយន្ត​ខ្នាត​តូច​ដែល​និពន្ធ​ដោយ​កញ្ញា ទេព បូ​ព្រឹក្ស និង​សម្តែង​ដោយ​តារាចម្រៀង​ល្បី​ទាំង​ពីរ បាន​ធ្វើការ​ចាក់​ផ្សាយ​ភ្លាម​ក៏​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ ។ ដែល​សាច់​រឿង​ដំបូង​នោះ គឺ G-Devith បាន​បង្ហាញខ្លួន​នៅ​ពិព័រណ៍​ដេញថ្លៃ​មួយ​កន្លែង ហើយ​ក៏​បាន​ប៉ះ​ចំ​ស្នៀតសក់​មួយ​ដោយ​ចៃដន្យ និង​លេចឡើង​នូវ​រូបភាព​នៃ​ការ​ចង​ចាំ​ពី​មុន​មួយ​ចំនួន ។ ហើយ​នៅ​ចុងបញ្ចប់ G-Devith ក៏​បាន​ឆ្លង​ភព​ទៅ​កាន់​ជាតិ​មុន ស្វែងរក​មនុស្ស​ដែល​នៅ​ក្នុង​ការ​ចង​ចាំ​នោះ សាច់​រឿង​នៃ​រឿង​នេះ គឺ​ទាក់ទង​នឹង​ការ​ស្រលាញ់​ជាមួយនឹង​ការ​ចង​ចាំ ។ ហើយ​ភាគ​ទី​ពីរ​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ ។

ខ្សែភាពយន្ត​ខ្នាត​តូច​មួយ​នេះ ក្រៅពី​មាន​សាច់​រឿង​មានការ​ពេញ​និយម​សម​ស្រប​ទៅ​នឹង​ចំណង់​ចំណូលចិត្ត​របស់​យុវវ័យ​ហើយ​នោះ វា​ក៏​សម​ស្រប​ទៅ​នឹង​ទម្លាប់​របស់​យុវវ័យ​បច្ចុប្បន្ន​ផង​ដែរ ការ​បែងចែក​ពេលវេលា​របស់​ទស្សនិកជន ភាពយន្ត​ខ្នាត​តូច​គឺ​កាន់តែ​ស័​ក្កិ​សម​ទៅ​នឹង​ចំណូលចិត្ត​របស់​យុវវ័យ តម្រូវការ​ចំពោះ​ផ្នែក​កម្សាន្ត​ក៏​មានការ​កើនឡើង ហើយ​ការ​ចែករំលែក​ក៏​កាន់តែ​លឿន​ជាង​មុន​ជាដើម ។ ហើយ​កត្តា​ទាំងនេះ​ក៏​បាន​ជួយ​ជុំរុញ​រឿង​ខ្លី​មួយ​នេះ ធ្វើ​អោយ​រឿង «​ស្នៀតសក់​» គ្រាន់តែ​ដាក់​បញ្ចាំង​ភ្លាម​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។

ក្រៅពី​នេះ ដូច​គ្នា​ទៅ​នឹង​ភាពយន្ត​ខ្នាត​តូច​ក៏​មានការ​ថត Vlog ដែល​កំពុង​តែ​មានការ​ពេញ​និយម​ក្នុង​បណ្តាញ​សង្គម ប្រៀប​នឹង​តារា​ល្បី​ក្នុង​បណ្តាញ​សង្ក​ម​ដទៃ Vlogger​ក៏​ទទួល​បានការ​ចូល​ចិត្ត​ពី​សំណាក់​យុវវ័យ​នៅ​កម្ពុជា​ផង​ដែរ មាន​យុវវ័យ​ជា​ច្រើន​និយម​ចូល​ចិត្ត​យក​ទូរស័ព្ទ​កត់ត្រា​នូវ​ការ​រស់នៅ​របស់​ខ្លួន បង្ហាញ​នូវ​ទស្សន​របស់​ខ្លួន ។

ក្រៅពី​មាន​អត្ថន័យ​ល្អ​ហើយ ឧបករណ៍​សម្រាប់​ថត​វី​ដេ​អូ​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែរ​ដើម្បី​ទ​ទូល​បាន​វី​ដេ​អូ​គុណភាព​ល្អ ហើយ​ដើម្បី​ប្រាកដ​បាន​ថា ការ​ថត​មាន​កម្រិត​ច្បាស់​ល្អ ហើយ​អាច​សម្រប​នឹង​ពន្លឺ និង​បរិ​កាស​នៅ​ខាងក្នុង​បាន ។ ការ​ធ្វើ​វី​ដេ​អូ​ដែល​មានគុណ​ភាព​ខ្ពស់ គឺ​ត្រូវការ​ឧបករណ៍​ថត ឧបករណ៍​ជំនួយ ភ្លើង​ដែល​មាន​តម្លៃ​ថ្លៃ ដែល​មនុស្ស​មួយ​ចំនួន​មិន​មាន​លទ្ធភាព​ទិញ​បាន​នោះ​ទេ ។

ចំណាយ​ត្រឹមតែ​តម្លៃ realme 7i មួយ​គ្រឿង ក៏​អាច​បំពេញ​នូវ​តម្រូវការ​ជា​ច្រើន​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ធ្វើ​វី​ដេ​អូ ។ realme 7i បាន​បំពាក់​នូវ​កាមេរ៉ា 4 គ្រាប់ 64MP ដែល​អាច​ស្រូប​ពន្លឺ​បាន​ច្បាស់ និង​ផ្តល់​ពណ៌​បាន​ត្រឹមត្រូវ​ព្រមទាំង​ផ្តល់​សាច់​ម៉ត់​បាន​ល្អ​ផង​ដែរ និង​អាច​ថត​បាន​ចំណុច​លម្អិត​យ៉ាង​សម្បូរ​បែប គ្រាន់តែ​ដក​ទូរស័ព្ទ​មក​ចុច​ថត​នឹង​ទទួល​បាន​រូបភាព​យ៉ាង​ច្បាស់​ល្អ ។ មាន​កាមេរ៉ា​លេ​ន​ទូលាយ 8MP លេ​ន​ម៉ា​ក្រូ 2MP រួម​ជាមួយនឹង​លេ​ន​សម្រាប់​ថត Portrait មិន​ត្រឹមតែ​ធ្វើ​អោយ​អ្នក​ប្រើប្រាស់​រីករាយ​នៅ​ក្នុង​ពិភព​ម៉ា​ក្រូ​នោះ​ទេ ថែម​ទាំង​អាច​ចាប់​យក​បាន​នូវ​រូបភាព​ព្រាល​ផ្ទៃ​ខាងក្រោយ​ដែល​មាន​ភាព​ច្នៃប្រឌិត​ជា​ច្រើន​ផង​ដែរ កត់ត្រា​នូវ​ពេលវេលា​ល្អ​ៗ​នៅ​ក្នុង​ការ​រស់នៅ ។ ហើយ​ថែម​ទាំង​មាន​បំពាក់ filters ដែល​ពេញ​និយម​ជា​ច្រើន ដូច​ជា Cyberpunk, Flamingo, Modern Gold ជាដើម ធ្វើ​អោយ​អ្នក​អាច​បង្កើត​បាន​នូវ​អ្វី​ដែល​ថ្មី​ក្រោម​ទិដ្ឋភាព​នា​ពេល​រាត្រី​នៅ​កម្ពុជា ។

នៅ​ពេល​ថត​វី​ដេ​អូ realme ថែម​ទាំង​មានមុខ​ងារ​ទប់​លំនឹង​វី​ដេ​អូ UIS Max អាច​ចាប់​យក​រូបភាព​បាន​ច្បាស់​ល្អ ។ ប្រសិនបើ​អ្នក​មិន​ចេះ ប៉ុន្តែ​ចង់​ធ្វើ Vlog មុខងារ​នៅ​ក្នុង Cinema Mode របស់ realme 7i គឺ​អាច​ថត​វី​ដេ​អូ​ដោយ​ខ្នាត 21:9 មាន​រាង​ទ្រវែង ដែល​អាច​ថត​បាន​វី​ដេ​អូ​ដោយ​ខ្លួនឯង​បាន​យ៉ាង​ងាយស្រួល ។

ទិញ realme 7i ឥឡូវនេះ ត្រូវការ​ត្រឹមតែ 249 ដុល្លារ​ប៉ុណ្ណោះ គឺ​អាច​ជួយ​អ្នក​សម្រេច​បាន​នូវ​ក្តី​ស្រ​ម៉ៃ​ថត​រឿង អាច​ធ្វើ​ជា​អ្នកដឹកនាំ​នៃ​ជីវិត​បាន​ដោយ​ខ្លួនឯង ក្លាយជា​អ្នក​ដែល​បង្កើត​នូវ​អ្វី​ដែល​ថ្មី​ៗ​នៅ​កម្ពុជា ៕ ដោយ​សហការ