ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្យា​រ​​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ជប៉ុន​ត្រូវ​ចំណាយ​​បន្ថែម​ជិត​១​ពាន់​លាន​ដុល្លារ

3 ឆ្នាំ មុន

ជប៉ុន ៖ គណៈ​ក​ម្មា​ការ​អូ​ឡាំ​ពិ​ក​ជប៉ុន​បាន​ប៉ាន់​ប្រមាណ​ថា ការ​ចំណាយ​បន្ថែម​ទៅ​លើ​កម្មវិធី​ផ្សេង​ៗ​ទាក់ទង​នឹង​វីរុស Covid-19 សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ នឹង​មាន​ទឹកប្រាក់​ប្រមាណ ៩៦០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ប៉ុន្តែ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន…

ជប៉ុន ៖ គណៈ​ក​ម្មា​ការ​អូ​ឡាំ​ពិ​ក​ជប៉ុន​បាន​ប៉ាន់​ប្រមាណ​ថា ការ​ចំណាយ​បន្ថែម​ទៅ​លើ​កម្មវិធី​ផ្សេង​ៗ​ទាក់ទង​នឹង​វីរុស Covid-19 សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ នឹង​មាន​ទឹកប្រាក់​ប្រមាណ ៩៦០​លាន​ដុល្លារ​អា​មេ​រិ​ក​។

ប៉ុន្តែ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Kyodo របស់​ជប៉ុន​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ២៩ វិច្ឆិកា កន្លង​ទៅ ថា ការ​ចំណាយ​សរុប​ក្នុង​ការ​ពន្យា​ពេល​១​ឆ្នាំ សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក នឹង​អាច​កើនឡើង​រហូត​ដល់ ១,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

នៅ​ពេល​ត្រូវ​បាន​ស្នើ​ឱ្យធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ អ្នកនាំពាក្យ​របស់​គណ​ក​ម្មា​ការ​រៀបចំ​កម្មវិធី​បាន​ប្រាប់​រ៉​យ​ទ័​រ (Reuters) ថា សេចក្តី​ប្រកាស​មួយ​នឹង​ត្រូវធ្វើ​ឡើង​លើ​របាយការណ៍​បណ្តោះអាសន្ន បន្ទាប់​ពី​មាន​កិច្ច​ពិភាក្សា​រវាង​រដ្ឋបាល​ទីក្រុង​តូ​ក្យូ និង​រដ្ឋាភិបាល​ជប៉ុន ដែល​នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី ២ ធ្នូ ខាង​មុខ​នេះ​។

សូម​រំលឹក​ថា កាលពី​ខែធ្នូ ឆ្នាំ​២០១៩ គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​បង្ហាញ​តួលេខ​ថវិកា​ចំណាយ​សរុប​សម្រាប់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ មាន​ចំនួន ១៣​ពាន់​លាន​ដុល្លារ មុន​ពេល​វា​ត្រូវ​បាន​ពន្យា​ពេល​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស COVID-19 ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ នឹង​ត្រូវធ្វើ​ពិធី​បើក​នា​ថ្ងៃ​ទី ២៣ កក្កដា និង​បិទ​នា​ថ្ងៃ​ទី ៨ សីហា ឆ្នាំ ២០២១ តាម​កាលវិភាគ​ថ្មី​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ